Thursday, April 25, 2024
Homeព័ត៌មានអន្តរជាតិWHOមេរោគបំលែងថ្មី គ្របដណ្តប់លើពិភពលោកខណៈចំនួនអ្នកស្លាប់កើនដល់ជាង៣,៨ លាននាក់

WHOមេរោគបំលែងថ្មី គ្របដណ្តប់លើពិភពលោកខណៈចំនួនអ្នកស្លាប់កើនដល់ជាង៣,៨ លាននាក់

កាលពីថ្ងៃសុក្រទី ១៨ មិថុនា ២០២១ លោក Soumya Swaminathanប្រធានផ្នែកវិទ្យាសាស្ត្ររបស់អង្គការសុខភាពពិភពលោក (WHO) បាននិយាថា វីរុសបំប្លែងខ្លួនថ្មី(Delta ) បណ្តាលអោយមានជំងឺកូវីដ-១៩ រកឃើញលើកដំបូងនៅក្នុងប្រទេសឥណ្ឌាកំពុង គ្របដណ្ដប់លើពិភពលោក។

លោកបានបញ្ជាក់ទៀតថា  វីរុសបំប្លែងខ្លួននេះ កំពុងរាលដាលទៅដល់ប្រទេសចំនួន ជាង៨០ ហើយក៏មាននៅអង់គ្លេស និងរុស្ស៊ីផងដែរ ។

ប្រទេសអង់គ្លេសបានរាយការណ៍ពីការកើនឡើងនៃការឆ្លងយ៉ាងខ្លាំងជាមួយនឹងវីរុសបំលែងថ្មី ខណៈមន្រ្តីសុខភាពសាធារណៈកំពូលរបស់ប្រទេសអាល្លឺម៉ង់ បានព្យាករណ៍ថាអាចនឹងមានការឆ្លងយ៉ាងឆាប់រហ័សនៅទីនោះទោះបីជាមានការកើនឡើងអត្រាចាក់វ៉ាក់សាំងក៏ដោយ។

វិមានក្រឹមឡាំងបានស្តីបន្ទោសការកើនឡើងនៃករណីឆ្លងជំងឺកូវីដ-១៩ ចំពោះការស្ទាក់ស្ទើរក្នុងការចាក់វ៉ាក់សាំង បន្ទាប់ពី ការឆ្លងថ្មីនៅក្នុងទីក្រុងមូស្គូភាគច្រើនជាមេរោគថ្មី ដែលធ្វើឱ្យមានការភ័យខ្លាចនៃរលកទីបី។

មន្ត្រីអង្គការសុខភាពពិភពលោកបាននិយាយថាទ្វីបអាហ្វ្រិកនៅតែជាតំបន់ដែលគួរឱ្យព្រួយបារម្ភបើទោះបីជាវាមានអត្រាឆ្លងថ្មី ប្រហែលជា ៥ ភាគរយនៃពិភពលោកនិងការស្លាប់ចំនួន ២ ភាគរយក៏ដោយ។

លោក Swaminathan បានប្រាប់សន្និសីទសារព័ត៌មានថាវីរុសបំប្លែងថ្មីដែលតានេះ មានសមត្ថភាពចម្លងរហ័ស ងាយស្រួលឆ្លង និងបង្កគ្រោះថ្នាក់ដល់ជីវិតធ្ងន់ធ្ងរជាងប្រភេទដទៃទៀត ហើយវាមានសមត្ថភាពខ្លាំងជាងប្រសិទ្ធភាពវ៉ាក់សាំងដែលកំពុងប្រើប្រាស់សព្វថ្ងៃទៀតផង។

គួររំឭកថា រហូតមកដល់ពេលនេះមានករណីឆ្លងកូវីដ-១៩ ទូទាំងសកលលោក ចំនួន ១៧៨លាននាក់ ស្លាប់ជាង ៣,  ៨លាន ខណៈជាសះស្បើយបានចំនួនជាង១៦៣លាននាក់៕

RELATED ARTICLES