ខួបទី១០០ គណបក្សកុម្មុយនិស្តចិន លោកស៊ី ជីនពីង គំរាមប្រេទេសមហាអំណាច

0
154

ថ្លែងនៅក្នុងឱកាសប្រារឰខួបគណបក្ស លើកទី១០០ នៅចំពោះមុខអ្នកចូលរួមជាង ៧ម៉ឺននាក់ លោកស៊ី ជីនពីង ប្រធានាធិបតីចិន បានធ្វើការព្រមានធ្ងន់ៗ ទៅលើមហាអំណាច បរទេស ដែលចង់ជ្រៀតជ្រែកមកលើប្រទេស របស់ខ្លួន។ លោកស៊ី ជីនពីង បានថ្លែងថា ចិន នឹងមិនធ្វើបាបប្រទេសដទៃទេ ប៉ុន្តែបានព្រមាន ថា ប្រសិនបើមានប្រទេសមហាអំណាចណា មួយព្យាយាមបង្កជម្លោះ ឬមានឥទ្ធិពលមក លើ ប្រទេសរបស់ខ្លួន ដាច់ខាតយើងមិនអត់ ឱនឱ្យគេនោះទេ ហើយយើងនឹងធ្វើឱ្យក្បាល របស់ពួកគេប្រឡាក់ដោយឈាមនៅនឹងជញ្ជាំង មហាកំផែង ដែលបង្កើតឡើងដោយប្រជាជន ចិនជាង១,៤ពាន់លាននាក់។

នៅក្នុងសុន្ទរកថាប្រហែលជាងមួយម៉ោង លោកស៊ី ជីនពីង បានរំឭកឡើងវិញនៅតួនាទី ដ៏សំខាន់របស់គណបក្សកុម្មុយនិស្តចិន ដែល បង្កើតឡើងតាំងពីឆ្នាំ១៩២១ រហូតដល់ពេល នេះ នៅតែមានឥទ្ធិពល និងរក្សាបានកំណើន សេដ្ឋកិច្ចមិនចាញ់មហាអំណាចដទៃៗទៀត។

លោកបានបន្តទៀតថា មានតែរបបសង្គម និយមទេ ដែលអាចជួយសង្គ្រោះប្រទេសចិន បាន ហើយមានតែសង្គមនិយមមួយគត់ជា មួយនឹងចរិតលក្ខណៈរបស់ចិន ដែលអាចអភិវឌ្ឍន៍ប្រទេសបាន។ យើងមិនអនុញ្ញាតឱ្យនរណា ម្នាក់ មកសម្លុត ឬគំរាមកំហែងប្រទេសរបស់ យើងនោះទេ។

ឆ្លៀតឱកាសនោះដែរ លោកក៏បានចោទ ប្រកាន់សហរដ្ឋអាមេរិកពីបទព្យាយាមទប់ ស្កាត់ការរីកចម្រើនរបស់ចិន។

គណបក្សកុម្មុយ្មុនិស្តចិន ត្រូវបានបង្កើត ឡើងដោយសម្ងាត់នៅក្នុងផ្ទះធ្វើអំពីឥដ្ឋតូច មួយ នៅទីក្រុងសៀងហៃ ដែលពេលនោះមាន គណៈប្រតិភូបក្សប្រហែល១២នាក់ប៉ុណ្ណោះ។ នៅក្នុងឱកាសនេះដែរ លោកស៊ី ជីនពីង ក៏បាន ប្តេជ្ញាចិត្តបង្រួបបង្រួមជាមួយកោះតៃវ៉ាន់ ដោយលើកឡេងិថា ការដោះស្រាយបញ្ហា កោះតៃវ៉ាន់ និងសម្រេចបាននូវការបង្រួបបង្រួមជាតិមាតុភូមិឡើងវិញ គឺជាភារកិច្ច ប្រវត្តិសាស្ត្រ ដែលមិនធ្លាប់មានរបស់បក្ស កុម្មុយនិស្ត និងសេចក្តីប្រាថ្នារួមរបស់ប្រជា ជនចិនទាំងអស់។

កូនប្រុសស្រី ទាំងអស់របស់ប្រទេសចិន រួមទាំងជនរួមជាតិ នៅសងខាងច្រកសមុទ្រ តៃវ៉ាន់ ត្រូវតែរួមគ្នា និងឈានទៅមុខដោយ សាមគ្គភាព និងដោះស្រាយរាល់ចំណុចឯកភាពរបស់កោះតៃវ៉ាន់។

ទាក់ទងនឹងការលើកឡើងរបស់លោក ស៊ីន ជីនពីង បែបនេះ គេមិនទាន់ឃើញប្រតិកម្មពីប្រមុខដឹកនាំកោះតៃវ៉ាន់ នៅឡើយ ទេ ប៉ុន្តែកោះតៃវ៉ាន់ ធ្លាប់បានលើកឡើងម្តង ហើយម្តងទៀតថា រដ្ឋាភិបាលកោះតៃវ៉ាន់ គឺ ការពារបូរណភាពជាតិ និងសេរីភាពប្រជាធិបតេយ្យ ដើម្បីធានាឱ្យបានសន្តិភាព និង ស្ថេរភាព៕