រ៉ាប៊ី បិទផ្លូវប្រុសអាណិកជន

0
174

តារាចម្រៀងថោននាងផាន វីរ៉ាទី ហៅរ៉ាប៊ី បានឲ្យដឹងថាសម្រាប់បុរសតាមស្នេហានាងមានទាំងប្រុសក្នុងនិងក្រៅស្រុកតែសម្រាប់គោលការណ៍ផ្ទាល់ខ្លួននាងមិនដែលមានបំណងចង់បានប្ដីអាណិកជននោះទេដោយសារតែមិនចេះរស់នៅស្រុកគេហេតុនេះហើយនាងសូមជ្រើសផ្លូវសាងស្នេហ៍”ជួញជិត ប្រសើរជាងជួញឆ្ងាយ”។

នាងអះអាងសារជាថ្មីថាការទៅបរទេសគឺអាចទៅលេង កម្សាន្ដបានត្រឹមរយៈពេល១ទៅ២ខែ តែបើឲ្យទៅរស់នៅជាអចិនត្រេយ៍តែម្ដងនាងមិនចេះរស់នៅស្រុកគេទេព្រោះក្នុងចិត្តចង់តែរស់នៅស្រុកខ្មែរ។ម្ចាស់បទ”មីខ្មៅ”រូបនេះវាចារដែរថាមានប្រុសក្រៅស្រុកតាមញ៉ែតែសំខាន់លើខ្លួនឯងទេ ព្រោះថានាងមិនមែនចិត្តងាយគេញ៉ែបានៗនោះឡើយ។

ការប្រកាសបឹទផ្លូវប្រុសក្រៅស្រុកតាមស្នេហានេះដែរធ្វើឲ្យគេសង្ស័យថានាងរ៉ាប៊ី មានកំណាន់ចិត្តជាប្រុសក្នុងស្រុករួចទៅហើយព្រោះថារយៈពេលចុងក្រោយនេះនាងកាន់តែកើនទ្រព្យច្រើនឡើងៗស្ទើរតែមិនគូរឲ្យជឿរដោយក្រៅពីទិញបានផ្ទះ៣រថយន្ដ៣ នោះថ្មីៗនេះនាងរ៉ាប៊ី ក៍បានចំណាយលុយជិត១០ម៉ឺនដុល្លារថែមទៀតទិញបន្ទប់ខុនដូ១នៅជាប់មាត់ទន្លេផងដែរ។ប៉ុន្ដែរនាងរ៉ាប៊ី ថាទ្រព្យទាំងនោះជាញើសឈាមដែលនាងរកបានពីអាជីពចម្រៀងនិងស្ពតរួមទាំងការធ្វើជាBAឲ្យផលិតផលមួយចំនួនគ្មានប្រុសណាជួយនោះទេ។

នាងថានៅរដូវកូវីដ១៩នេះទោះជាបណ្ដារConcertsនៅតាមខេត្តត្រូវបានបឹទអស់មែន តែនាងមិនជួបវិបត្តិសេដ្ឋកិច្ចឡើយ ព្រោះថាទម្លាប់នាងទិញផ្ទះ,រថយន្ដ និងដី គឺទិញផ្ដាច់ៗតែម្ដងមិនដែលមានទម្លាប់ទិញដោយការបង់រំលោះនោះទេ។ស្រីស្អាតរូបនេះនៅតែត្អូញថាពេលនេះនាងរកសង្សារថ្មីមិនទាន់បានឡើយព្រោះថានាងស្រលាញ់តែប្រុសក្មេងៗហើយចេះថ្នមចិត្តនាង ប្រុសវ័យចំណាស់នាងគ្មានអារម្មណ៍ទេ អីចឹងប្រុសក្មេងចិត្តស្មោះសម័យនេះពិបាករកណាស់។អតីតពិធីការិនីហង្សមាសរូបនេះថាឆ្នាំនេះនាងមានអាយុ២៧ឆ្នាំហើយតែមិនទាន់អាចកំណត់ពេលថារៀបការនៅឆ្នាំណាអាយុប៉ុន្មានបានទេព្រោះមិនទាន់ច្បាស់លាស់ជាមួយប្រុសណាម្នាក់ឡើយ៕