សម ម៉ាណា មិនដែលរៀបការ ជិតបានកូន២

0
119

អតីតតារាសម្ដែងនាងសម ម៉ាណា បានបង្ហាញរូបភាពនាងមានទម្ងន់នៅលើអេតស្ទ័រីហ្វេសបុកកាលពីពេលថ្មីនេះធ្វើឲ្យFanរបស់នាងជាច្រើនចាប់អារម្មណ៍និងលាន់មាត់ថាស្ងាត់ៗម៉ាណា ជិតទទួលបានកូនទី២ទៅហើយ។ទោះជាយ៉ាងណាអាថ័កំបាំងថាតើអ្នកណាជាឪពុករបស់កូនៗម៉ាណា នោះនៅតែត្រូវបានអ្នកសម្ដែងរូបនេះលាក់ជិតឈឹងតែម្ដង ខណៈដែលនាងក៍មិនដែលរៀបការដែរតែក្រោយពេលមានកូនស្រីទើបជាង១ឆ្នាំប៉ុណ្ណោះពេលនេះនាងពពោះកូនទី២ទៅហើយ។

សម ម៉ាណា មិនអា​ចទាក់ទងបានទេនៅថ្ងៃទី២១ខែកក្កដា ព្រោះតែទូរស័ព្ទនាងតេមិនចូលទើបមិនអាចសួរនាំបានថាតើនាងត្រូវសម្រាលកូនទី២នៅថ្ងៃណា។ទោះជាយ៉ាងណានៅថ្ងៃខួបកំណើតលោកយ៉ែម សំអូន គម្រប់អាយុ៤៦ឆ្នាំកាលពីថ្ងៃទី២១ខែកុម្ភៈឆ្នាំ២០២១ កន្លងមកម៉ាណា បានបីកូនស្រីទៅចូលរួមតែនាងមិនហ៊ានបណ្ដើរគូស្នេហ៍ឲ្យឃើញមុខជាចំហឡើយ។ចំណែកមិត្តភក្ដិរួមអាជីពបានត្រឹមតែសរសើរថាកូនស្រីនាងស្អាត តែគ្មានអ្នកណាហ៊ានសួរនាំរឿងថាប្ដីនាងជាអ្នកណានោះទេ ព្រោះតែខ្លាចនាងមិនសប្បាយចិត្ត។

សម ម៉ាណា បានដកខ្លួនពីអាជីពសម្ដែងជាច្រើនឆ្នាំមកហើយក្រោយមានដំណឹងថានាងត្រូវបុរសម្នាក់រកស៊ីជំនួញប្រេងសាំងតាមស្នេហា។ប៉ុន្ដែម៉ាណា នៅតែបង្ហាញខ្លួនតាមកម្មវិធីអ្នកសិល្បៈហើយយូៗម្ដងនាងចេញថតMVជាមួយលោកយ៉ែម សំអូន។ប្រភពបានឲ្យដឹងថាម៉ាណា រស់នៅផ្ទះវីឡាស្កឹមស្កៃហើយនាងជិះរថយន្ដទំនើបៗឆ្លាស់គ្នាជាញឹកញាប់ទើបគេសង្ស័យថានាងមានគូស្នេហ៍ជាបុរសទ្រព្យស្ដុកនៅក្រោយខ្នង។ចំពោះការយកកូនទី២នេះកាន់តែបញ្ជាក់ថាសម ម៉ាណា អាចនឹងឈានទៅបញ្ចប់អាជីពសិល្បៈទៅហើយព្រោះពេលនេះនាងផ្ដោតលើការបំពេញតួនាទីជាស្រ្ដីមេផ្ទះនិងមើថែកូនៗច្រើនជាងចង់វិលរកអាជីពចាស់។

ក្រៅពីសម ម៉ាណា តារាដែលយកកូនមុនរៀបការមានដូចជាអ្នកនាងយុគ ចិន្ដា ,ខាត់ សុឃីម ,សុន ស្រីពេជ្រ,ឡោម លក្ខិណា,នៅ សុនិតា,ពេជ្រ សូលីកា,ផាត់ ផាន់ណា និងឌុច លីដា ជាដើម៕