Saturday, April 20, 2024
Homeបរិយាយក្បាច់បង្អាប់

ក្បាច់បង្អាប់

ដោយ អាចារ្យថាំ

ពួកប្រឆាំង នៃអតីតគណបក្សសង្គ្រោះជាតិ (CNRP) កាលពីមុនធ្លាប់តែ ញញឹមញញែមដាក់គ្នា បបួលគ្នាជល់កែវ ឬណាត់គ្នាដើរកម្សាន្តនោះ ឥឡូវស្រាប់- តែពន្លះគ្នា ដែលខ្លះ “ចេញក្បាច់បង្អាប់អ្នកបង្កើតបក្សថ្មី” យ៉ាងអាក្រក់អាក្រី ពិបាកស្តាប់។

លោកហ៊ុន កុសល យុវជននៃអតីត CNRP ពន្លះល្មមៗទេ ដឹងអី! ស្រាប់តែហ្វេសប៊ុក ឈ្មោះ “ហ៊ានសន្យា ហ៊ានធ្វើ” ដែលលាក់មុខលាក់មាត់នោះ បានចំអកឱ្យអ្នកចេញបង្កើតបក្សថ្មីថា “ផុត២០២៣ នឹងក្លាយជាយក្សលក់ លៀសហាល”។

នេះគឺជា “ក្បាច់បង្គាប់” ធ្វើឱ្យអតីតតំណាងរាស្ត្រ ខ្លះដែលបែកឆ្វេងចេញពី មេប្រឆាំងសម រង្ស៊ី និងកឹម សុខា “សើចស្ញាញ” គ្រប់គ្នា ព្រោះយំក៏មិនកើត ពេបក៏សម ទាល់តែសើច ទើបវាស្របនឹងការប្រៀបប្រដូចពួកគាត់ទៅនឹង “យក្ស លក់លៀសហាល”។

លោក គង់ គាំ លោកអ៊ូ ច័ន្ទរ័ត្ន លោកប៉ុល ហំ ជាចាស់ទុំជាងគេ ក្នុងចំណោម អ្នកបើកគណបក្សថ្មី មកប៉ះក្មេងបង្អាប់បែបនេះ ប្រហែលជាពួកគាត់ “ខឹងមិន កើតទេ” ព្រោះអនាគតមើលមិនឃើញ ពុំដឹងថា ជោគវាសនាពួកគាត់ក្លាយជា យ៉ាងណា? ក្រោយការបោះឆ្នោត ជ្រើសតំណាងរាស្ត្រ អាណត្តិទី៧ ឆ្នាំ២០២៣។ បើបោះឆ្នោតជ្រើសមេឃុំ ចៅសង្កាត់ ក្រុមប្រឹក្សា មិនសូវខ្វល់ទេ តែរឿងកៅអី តំណាងរាស្ត្រ បើ “សង្ឃឹមគេឱ្យ ដូចសង្ឃឹមផ្កាយលើមេឃ”។

“យក្សលក់លៀសហាល” វាផ្តើមចេញពីតួយក្សក្នុងវង់ល្ខោនបាសាក់ នៅពេល ជួបវិបត្តិកូវីដ-១៩ ផ្អាកការសម្តែងធ្វើឱ្យយក្សល្ខោន ធ្លាប់តែ “ចាប់ដំរីនៅភ្នំ ហិមពាន្តបរិភោក្តា” នោះ ក៏ឈានដល់ដំណាក់កាល “ស្ទើរដាច់បាយ” រកដំរីបរិ-ភោក្តាលែងបាន។ ប្រឈមបញ្ហានេះ បងយក្សកម្សត់ ត្រូវបង្ខំចិត្តចេញលក់លៀស ហាល រកកម្រៃទិញអង្ករច្រកឆ្នាំង។ បើគាត់ស្លៀកពាក់ដូចជនសាមញ្ញ គ្មានគេ ស្គាល់ ក៏គ្រងឈុត “ក្រុងអសុរា” ចេញលក់លៀសហាល ជួនកាលគាត់ចេញក្បាច់ ហួន ឱ្យគេទស្សនា ដើម្បីស្រូបយកការគាំទ្រ ឱ្យជួយទិញលៀស ឬជូនកម្រៃគាត់ ខ្លះក្នុងគ្រាដ៏លំបាកនេះ។

ឥឡូវបងយក្ស លែងហ៊ានលក់លៀសហាល ដោយគ្រងឈុតបាសាក់ទៀត ហើយ ព្រោះគេខ្លាចឆ្លងកូវីដ គ្មានអ្នកណាហ៊ានទៅជិត។ លុះយក្សលាក់មុខ ស្រាប់តែ “ហ៊ានសន្យា ហ៊ានធ្វើ” ចេញក្បាច់បង្អាប់អ្នកនយោបាយបែកឆ្វេងខ្លះ ឡើងស្ពឹកមុខ អាចថាការបង្អាប់នេះ ធ្វើឱ្យលោកអ៊ូ ច័ន្ទរ័ត្ន ដែលចូលចិត្តទុកពុក មាត់ពុកចង្កា មិនព្រមកោរចោលនោះ “សើចលែងសម” តែម្តង។ ទោះជាសើច លែងសម ក៏ស្ញេញដែរ ព្រោះប៉ះក្មេងៗបង្អាប់បែបនេះ មានទៅស្រណុកចិត្តអី?

ពីមុន គេបង្អាប់ថា រង់ចាំក្រែងបក្សកាន់អំណាច (CPP) ចែកកៅអីឱ្យខ្លះ! ប៉ុន្តែពេលនេះ បែរជាបង្អាប់ថា “ផុត២០២៣ ក្លាយជាយក្សលក់លៀសហាល” អាចថា ជាទំនាយឆុត ឬថា ទាយមិនខុស។ CPP មានអ្នកគាំទ្រច្រើនណាស់ ឯអ្នកគាំទ្រនោះ អត់ចង់ឱ្យអតីតពួកប្រឆាំង មករំខាននោះទេ គឺចង់តែ “ឯកបក្ស ១២៥កៅអី” ដដែល។ បើអ្នកគាំទ្រ ជភភ ឃ្លាំមើលឃើញថា បក្សបង្កើតថ្មីនីមួយៗ បោះឆ្នោត មិនបាន ១ម៉ឺនសំឡេងផង ស្រាប់តែបាន ២-៣កៅអីនោះ ច្បាស់ ណាស់ថា ពួកគាត់កើតទុក្ខមិនសុខចិត្ត ឬដកសេចក្តីទុកចិត្តពីថ្នាក់ដឹកនាំ CPP ក៏ថាបាន ដែលចែកនំឱ្យគេ។

ដូច្នេះ ជោគវាសនាអ្នកបង្កើតបក្សថ្មី អាចនឹងក្លាយជាយក្សលក់លៀសហាល មែន ឬ “មែនទើបគេថា”។ យ៉ាងណាក៏ដោយចុះ សម្រាប់អ្នករស់នៅក្រៅប្រទេស អត់បញ្ហាទេ តែអ្នកនយោបាយប្រឆាំងនៅក្នុងប្រទេស បើមិនប្រញាប់ប្រញាល់ ដើរចូលទ្វារនយោបាយ “ក្រែងដាច់បាយ?” អ៊ីចឹងគិតបញ្ហាក្រពះសិន លៃយ៉ាង ណាឱ្យតែរស់ លុះដល់ឆ្នាំ២០២៣ ចាំគិតទៀត….”៕

RELATED ARTICLES