Friday, March 29, 2024
Homeព័ត៌មានជាតិគ្រូប៉ោក ស្ទាបប្រដាប់ភេទដោះអំពើ បែករឿងជាប់ខ្នោះ

គ្រូប៉ោក ស្ទាបប្រដាប់ភេទដោះអំពើ បែករឿងជាប់ខ្នោះ

ខេត្តឧត្តរមានជ័យ ៖ ជនសង្ស័យម្នាក់អះអាងថាខ្លួនគឺជាគ្រូព្យាបាលជំងឺ និងចេះវិជ្ជាអូមអាម ដោះអំពើ រំដោះគ្រោះ លុះពេលមានអ្នក ជំងឺស្រីមកព្យាបាល ក៏ចាប់ផ្តើមប្រើល្បិច កេងបន្លំប៉ះពាល់សព្វខ្លួនប្រាណ និងថែមទាំងលូកស្ទាបប្រដាប់ភេទ ប៉ុនប៉ងរំលោភអ្នកជំងឺស្រីទៀតផង លុះអ្នកជំងឺសួរនាំ ក៏ឆ្លើយដោះសារថា នេះជាវិធីដោះអំពើយ៉ាងមានប្រសិទ្ធភាព ស្រាប់តែចុងក្រោយ អ្នកជំងឺដាក់ពាក្យបណ្តឹង ក៏ត្រូវសមត្ថកិច្ច ចាប់វាយខ្នោះ នាំយកទៅចាត់ការតាមច្បាប់។

ប្រតិបត្តិការចាប់ឃាត់ខ្លួនគ្រូប៉ោក ខាងលើនេះ បានធ្វើឡើងកាលពីថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២១ នៅចំណុចផ្ទះរបស់ជនសង្ស័យ ស្ថិតក្នុងភូមិតាមាន់សែនជ័យ ឃុំគោកមន ស្រុកបន្ទាយអំពិល។

ជនសង្ស័យជាគ្រូប៉ោក ដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន មានឈ្មោះមិន ស៊ីថា ហៅឆា ភេទប្រុស អាយុ៥៤ឆ្នាំ មុខរបរជាគ្រូដោះអំពើ ព្យាបាលជំងឺ មានលំនៅភូមិតាមាន់សែនជ័យ ឃុំគោកមន ស្រុកបន្ទាយអំពិល។ ចំណែកជនរងគ្រោះជាដើមបណ្តឹង មានចំនួន២នាក់ ទី១-ឈ្មោះ ម.ល ភេទស្រី អាយុ៩ឆ្នាំ មានលំនៅភូមិគោកសង្កើច ឃុំគោកមន ស្រុកបន្ទាយអំពិល និងទី២-ឈ្មោះរ.រ.ម ភេទស្រី អាយុ៣០ឆ្នាំ រស់នៅភូមិគូរ ឃុំគោកមន ស្រុកបន្ទាយអំពិល។

តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា កាលពីថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២១ សមត្ថកិច្ចបានទទួលពាក្យបណ្តឹងពីជនរងគ្រោះទាំង២នាក់ ខាងលើ ដោយបានប្តឹងចោទប្រកាន់ទៅលើឈ្មោះមិន ស៊ីថា ហៅឆា ដែលជាគ្រូដោះអំពើព្យាបាលជំងឺ ថាបានប្រើល្បិចបៀតបៀនកេរខ្មាស និងប៉ុនប៉ងរំលោភ មកលើពួកគាត់ ខណៈដែលពួកគាត់ ទៅពឹងពរជនសង្ស័យ ឱ្យជួយព្យាបាលជំងឺ។

ក្រោយពីទទួល ពាក្យបណ្តឹងពីជនរងគ្រោះរួចមក និងបន្ទាប់ពីមានការអនុញ្ញាតពីលោក ហួត សុធី ស្នងការនគរបាលខេត្ត កម្លាំងជំនាញ បានធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យឈ្មោះមិន ស៊ីថា ហៅឆា នាំយកទៅសាកសួរ។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យឈ្មោះមិន ស៊ីថា ហៅឆា បានឆ្លើយសារភាពថា រូបខ្លួនពិតជាបានធ្វើសកម្មភាព ប៉ុនប៉ងរំលោភសេព សន្ថវៈ និងប្រទូស្តកេរខ្មាស ទៅលើជនរងគ្រោះទាំង ២នាក់ខាងលើពិតប្រាកដមែន។

បច្ចុប្បន្នជនត្រូវចោទ ត្រូវបានចៅក្រមស៊ើបសួរសាលាដំបូងខេត្តឧត្តរមានជ័យ សម្រេចឃុំខ្លួនបណ្តោះអាសន្ន៕

RELATED ARTICLES