Saturday, April 20, 2024
Homeតារាខ្មែរចាន់ កែវនិមល នៅអាមេរិក មិនបារម្ភបាត់តំណែងនៅហង្សមាស

ចាន់ កែវនិមល នៅអាមេរិក មិនបារម្ភបាត់តំណែងនៅហង្សមាស

ចាន់ កែវនិល បានទៅដើរកម្សាន្ដនៅរដ្ឋម៉ាសាឈូសេត ក្រុងឡូវែល សហរដ្ឋអាមេរិក រយៈពេល៤០ថ្ងៃទៅហើយដើម្បីបន្ធូភាពតានតឹងក្នុងអារម្មណ៍ក្រោយពីអ្នកនាងនិងស្វាមីរួមទាំងកូនស្រីបានកើតជំងឺកូវីដ-១៩ ហើយព្យាបាលជាទាំងអស់គ្នា។ប៉ុន្ដែកែវនិមល ដែលបានផ្អាកអាជីពពិធីការិនីអស់រយៈពេលជាង៤ខែទៅហើយនៅហង្សមាសនោះនៅតែមិនទាន់កំណត់ពេលវេលាជាក់លាក់នៃការចេញធ្វើMCសារជាថ្មីនោះទេហើយនាងនិយាយបែបកំប្លែងថា”ចុះបើដល់ពេលឡើងឆាកវិញស្រាប់តែលែងចេះនិយាយធ្វើម៉េចទៅបងប្អូន?”។

ថ្វីត្បិតតែកែវនិមល អាចនឹងពន្យាពេលឡើងឆាកវិញដល់ទៅជាង៣ខែក្ដី ប៉ុន្ដែតាមព័តមានថាហង្សមាសនៅតែទុកតំណែងសម្រាប់រូបនាងដដែលព្រោះនាងជាពិធីការិនីលេចធ្លោរបស់ប៉ុស្ដិ៍នេះក្នុងចំណោមអ្នកនាងអ្នកនាងគង់ សុជាតិ,ប៉ែន ស្រីពេជ្រ និងរស់ សុធាវី ជាដើមហេតុនេះហើយពិធីការិនីមួយចំនួនដែលចូលទៅជំនួសតំណែងនាងនោះគ្រាន់តែជាការបំពេញរងចាំនិមល វិលវិញប៉ុណ្ណោះ។

ចាន់ កែវនិមល បានតេស្ដឃើញផ្ទុកកូវីដ-១៩ កាលពីថ្ងៃទី១០ខែមីនា ហើយនាងព្យាបាលជាង២០ថ្ងៃទើបបានជាសះស្បើយ តែនាងបានប្រឹងបំប៉នសុខភាពឲ្យរឹងមាំដូចដើមវិញមុនវិលមករកការធ្វើMCឡើងវិញ។នៅថ្ងៃទី១០ខែមិថុនាដែលជាថ្ងៃខួបកំណើតគម្រប់វ័យ៣៥ឆ្នាំនោះអ្នកនាងកែវនិមល បាននាំស្វាមីនិងកូនស្រីវ័យជាង១០ឆ្នាំទៅលេងនៅសហរដ្ឋអាមេរិកដែលតំណើរកម្សាន្ដនេះ អ្នកនាងចង់លើកទឹកចិត្តខ្លួនឯងនិងគ្រួសារដែលបានជាកូវីដផង

និងដើម្បីរឹតចំណងស្នេហាជាមួយស្វាមីលោកសូវ៉ាត សីលា ដែលមានឋានៈជាឯកឧត្តមផងដែរ បន្ទាប់ពីពាក់កណ្ដាលឆ្នាំ២០២០មានព័តមានផ្ទុះផ្អើលពេញផ្ទៃប្រទេសថាអ្នកនាងកែវនិមល បានភ្ជាប់ស្នេហ៍ក្រៅឆាកជាមួយស្វាមីគង់ សុជាតិ គឺលោកជាវិបុល ដែលធ្វើឲ្យអ្នកគាំទ្រនាងមានការបារម្ភថាខ្លាចតែចំណងស្នេហានិមល និងលោកសីលា មានការប្រែប្រួល។ប៉ុន្ដែក្រោយភ្លៀងមេឃស្រឡះ ព្រោះពេលនេះកែវនិមល និងស្វាមីកាន់តែស្អិតល្មូតគ្នាព្រោះលោកសីលា ជឿរជាក់តែលើភរិយាលោកតែម្នាក់គត់ ខណៈអ្នកទាំង២កំពុងរៀបគម្រោងយកកូនភ្លោះដើម្បីឲ្យចំណងស្នេហាកាន់តែរឹងមាំថែមទៀត៕

RELATED ARTICLES