Thursday, March 28, 2024
Homeតារាខ្មែរជាតិ សុច្ចកា៖ ស្ងាត់ៗបានកូនស្រី១​ក្រោយ​ជាប់​នៅអូស្រា្ដលីជាង១ឆ្នាំ

ជាតិ សុច្ចកា៖ ស្ងាត់ៗបានកូនស្រី១​ក្រោយ​ជាប់​នៅអូស្រា្ដលីជាង១ឆ្នាំ

អូស្ដ្រាលី៖ជាតិ សុច្ចកា ដែលជាប់ខ្លួននៅអូស្រា្ដលីជាង១ឆ្នាំនោះពេលនេះនាងសម្រាល​បានកូនស្រី១អាយុ​ជិត២ខែ​ដោយដាក់​ឈ្មោះថាJo Hannna ។នាងបានធ្វើពិធីចេញខែឲ្យកូនស្រីនាង​កាលពីពេលថ្មីៗនេះដែរជាមួយសារថា”គ្មានអ្វីសប្បាយជាង ឃើញ​​កូនសុខភាពល្អទេ”។

សុច្ចកា ក៍បានតបទៅសារមិត្តភក្ដិនាងថាតើឲ្យកូនបៅទឹកគោឬទឹក​ដោះម្ដាយនោះដែរដោយនាង​ថាកូនស្រី នាងមឹប ទឹកដោះ សុទ្ធតែម្ដង។

 ក្រោយសម្រាលកូនជិត២ខែនេះដែរគេឃើញជាតិ សុច្ចកា ឡើងគីឡូជាងមុនបន្ដិចហើយនាងមិនទាន់កំណត់ពេលវេលាវិល​ចូលស្រុកវិញឡើយព្រោះតែកូវីដមិនទាន់ស្ងាត់នេះ។ដោយឡែកសាច់ញាត្តិរបស់នាងនៅក្នុង​ស្រុកវិញបានបង្ហាញអារម្មណ៍​ខ្នាញ់កូននាងដែលមើលទៅទើបមានវ័យ៧សប្ដាហ៍សោះតែថ្លុសខ្លាំងណាស់។

 គូរបញ្ជាក់ថាជាតិ សុច្ចកា ជាអតីតបេក្ខភាពX Factor Cambodia រដូវកាលទី១និងជាតារាចម្រៀងប្រចាំ​ហាងវីហ្រេ្វនបានដឹកដៃ​លោកអែន ឌី ចេញទៅច្រៀងសម្ដែងនៅអូស្រា្ដលីកាលពីថ្ងៃទី១១ខែមីនាឆ្នាំ២០២០ ដែលតាមគម្រោងពួកគេ​ត្រូវច្រៀងតែ១ខែ​គត់​នឹង​ត្រឡប់មកស្រុកវិញ។ប៉ុន្ដែសុច្ចកា បានជាប់អន្ទាក់ស្នេហ៍ពោះម៉ាយកូន១លោកឧត្តម ទើបបន្ដរស់នៅអូស្រា្ដលីជាង១ឆ្នាំ​ទៅហើយខណៈដែលតារារួមតំណើរមានលោកអែន ឌី  និងតារាស្រីម្នាក់ទៀតបានវិលវិញមកតាមកំណត់។

សុច្ចកា បានដឹកដៃ​លោកឧត្តម រៀបការតាមបែបសាសនាគ្រិស្ដកាលពីចុងខែមីនាឆ្នាំ២០២១ ហើយពេលនេះនាងបានក្លាយ​ទៅជាម្ដាយ​គេទៅ​ហើយ។​សុចកា ធ្លាប់ប្រាប់អ្នកកាសែតថានៅអូស្រា្ដលីស្វាមីនាងមិនឲ្យនាងធ្វើការអ្វីនោះទេគឺឲ្យតែនៅផ្ទះ ខណៈដែល​ប្ដីនាង​ធ្វើការ​នៅក្រុមហ៊ុន​មួយប្រាក់ខែច្រើនគូសម។

ក្រោយជាតិ សុច្ចកា មានប្ដីនិងកូន១នេះអាជីពចម្រៀងរបស់នាងអាចនឹង​បញ្ចប់បើទោះជានាងធ្លាប់ថាពេលមកដល់​ស្រុកវិញ​អាច​ឡើងច្រៀង​តាមបណ្ដារប៉ុស្ដិ៍ទូរទស្សន៍ជាធម្មតាក្ដី។ដោយឡែករឿងរៀបការតាមបែបប្រពៃណីខ្មែរនោះសុច្ចកា ធ្លាប់តាំង​ចិត្តថានឹងរៀបចំនៅស្រុកខ្មែរនៅពេលដែលកូវីដស្ងាត់នាពេលខាងមុខនេះ៕

RELATED ARTICLES