Thursday, April 25, 2024
Homeតារាខ្មែរឈូឈូ ពេញវ័យក្រមុំ១៧ឆ្នាំទិញMG HS តម្លៃជាង៤ម៉ឺនដុល្លារម្ដាយថាគ្មានគេជួយ

ឈូឈូ ពេញវ័យក្រមុំ១៧ឆ្នាំទិញMG HS តម្លៃជាង៤ម៉ឺនដុល្លារម្ដាយថាគ្មានគេជួយ

ស្របពេលដែលជំងឺកូវីដ-១៩ កំពុងតែរាតត្បាតធ្វើឲ្យទាំងអ្នកសិល្បករនិងមហាជនប្រឈមជួបវិបត្តិសេដ្ឋកិច្ចដូចគ្នានោះស្រាប់តែតារាសម្ដែងវ័យក្មេងទើបឈានចូលវ័យ១៧ឆ្នាំពេញវ័យក្រមុំនាងអាង សុជាតា ហៅឈូឈូ ដែលត្រូវបានគេស្គាល់ថាជាកូនរបស់តារាសម្ដែងអ្នកស្រីសឿនផាន ផាផួង នោះបានទៅទិញរថយន្ដទំនើបម៉ាកMG HS 2021 តម្លៃជាង៤ម៉ឺនដុល្លារដល់Showroom តែម្ដងកាលពីថ្ងៃទី២១ ខែកក្កដា។នេះជាការបង្ហាញថាស្រីក្មេងអាង សុជាតា មិនត្រឹមតែគ្មានហានិភ័យហិរញ្ញវត្ថុនៅរដូវកូវីដនោះទេតែនាងថែមទាំងមានលទ្ធភាពទិញរថយន្ដទំនើបនេះជិះយ៉ាងកាលីពតែម្ដង។ជាមួយគ្នានេះដែរក៍មាការលើកឡើងថាគ្រាន់តែពេញវ័យក្រមុំស្ដូកភ្លាមនាងសុជាតា មានលុយទិញរថយន្ដថ្លៃដល់ទៅជាង៤ម៉ឺនដុល្លារជិះទៅហើយពិតជាមិនធម្មតាមែន…។

ក្នុងជំនួបតាមទូរស័ព្ទអ្នកស្រីសឿនផាន ផាផួង បានប្រាប់ថាគាត់ពិតជាមិនចង់បង្ហោះរឿងកូនស្រីទិញឡានថ្មីនៅរដូវកូវីដនេះទេ ខ្លាចគេថាអួត តែមិនដឹងធ្វើម៉េចបើគេដឹងអស់ទៅហើយ។តារាសម្ដែងចូលចិត្តលេងតួកាចឆ្នាសឆ្នើមរូបនេះថាអ្នកស្រីធ្លាប់សួរកូនស្រីថាស្រលាញ់ឡានអីដែរ ហើយឈូឈូ ថាស្រលាញ់រថយន្ដMGហ្នឹងព្រោះតួប្រុសដែលលេងរឿងជាមួយគេក៍ជិះឡាននេះដែរ។ផាផួង បន្ថែមថាដោយដឹងថាកូនស្រលាញ់ឡានហ្នឹងហើយអ្នកស្រីមិនប្រាប់ឲ្យដឹងជាមុនទេ

គឺសន្សំលុយឲ្យគ្រប់ទៅទិញឲ្យកូនSurpriseតែម្ដងដែលការទិញនេះជាលុយដុំទិញផ្ដាច់មិនមែនបង់រំលស់ឡើយ។អ្នកនាងផាផួង ក៍បញ្ជាក់ថាលុយទាំងនោះគ្មានអ្នកណា ជួយកូនស្រីទេតែជាថវិការផ្ទាល់ ខ្លួនរបស់អ្នកស្រីតែម្ដង ដើ ម្បីជាកាដូលើកទឹកចិត្តកូន ហើយមុនជិះឡាននេះអ្នកស្រីក៍ធ្លាប់ទិញរថយន្ដPrius ឲ្យកូនជិះដែរតែពិបាកពេលទៅ ថតតាមខេត្តព្រោះឡានទាបទើបសម្រេចចិត្តទិញរថយន្ដខ្ពស់នេះឲ្យតាមចិត្តកូនស្រលាញ់ទៅ។

ចំណែកស្រីស្រស់អាង សុជាតា វិញសប្បាយចិត្តខ្លាំងណាស់ដែលបានកាដូរថយន្ដទំនើប១គ្រឿងដ៍ថ្មីសន្លាងជិះហើយនាងអរគុណម្ដាយដែលធ្វើអ្វីៗគ្រប់យ៉ាងដើម្បីនាង។

គូសរំលឹកថាអាង សុជាតា បានចេញមុខក្នុងMVនិងភាពយន្ដជាច្រើនមកហើយដែលកន្លងមកអ្នកសម្ដែងតូចតន់រូបនេះថែមទាំងត្រូវគេចោទប្រកាន់ថានាងមានផ្ទៃពោះទាំងវ័យក្មេងទៀតផងទើបធ្វើឲ្យអ្នកស្រីផាផួង ឆេះដុំយ៉ាងខ្លាំង ប៉ុន្ដែក្រោយមកទើបដឹងថាសុជាតា ពោះធំនោះគ្រាន់តែនៅក្នុងភាពយន្ដទេ៕

RELATED ARTICLES