Wednesday, April 24, 2024
Homeតារាខ្មែរឈួន សុវណ្ណឆ័យ៖ខកគម្រោង​ទៅបារាំង​ក្រោយ​ទិញFord Raptor 2021

ឈួន សុវណ្ណឆ័យ៖ខកគម្រោង​ទៅបារាំង​ក្រោយ​ទិញFord Raptor 2021

ភ្នំពេញ៖តារាចម្រៀងឈួន សុវណ្ណឆ័យ មានគម្រោងនាំកូនទាំង៣(ប្រុស១)ទៅដើរលើទឹកដីបារាំងនៅដើមខែសីហាឆ្នាំ២០២១​នេះរយៈពេល២សប្ដាហ៍ដែលជាទម្លាប់ក្នុង១ឆ្នាំនាងចេញទៅលំហែរអារម្មណ៍នៅប៉ែកអ៊ឺរ៉ុបម្ដង ប៉ុន្ដែឆ្នាំនេះសុវណ្ណឆ័យ ត្រូវ​ខកខានដំណើរព្រោះតែកូវីដ-១៩ មិនទាន់ស្ងាត់ ខណៈដែលអាជីពចម្រៀងវិញនាងក៍បាន​បង្ខំចិត្តផ្អាកការច្រៀងសម្ដែង​នៅ​តាមឆាកទូរទស្សន៍ជិត៣ខែទៅហើយ។

ឈួន សុវណ្ណឆ័យ បានវាចារថានាងបានត្រៀមខ្លួនរួចរាល់អស់ទៅហើយ​ជាមួយកូនៗដើម្បី​ទៅលេងនៅ​បារាំងជាថ្មីម្ដង​ទៀត​នៅ​​នៅចុងខែកក្កដា ឬដើមខែសីហា នេះតែឥឡូវត្រូវពន្យាពេលវិញនិងមិនទាន់កំណត់សារ​ជាថ្មីម្ដងទៀត​ថាត្រូវចេញទៅ​ពេល​ណា​នោះទេដោយសារតែកូវីដមិនទាន់ស្ងាត់បែបនេះទោះជានាងបានចាក់វ៉ាក់សាំងគ្រប់ដូសទៅហើយក្ដី តែមិនចង់​ទៅទាំង​ប្រ​ថុយនោះទេ។

ដោយឡែកទាក់ទងអាជីពចម្រៀងវិញនាងថាបានផ្អាក​ឡើងច្រៀងជិត៣ខែដែរដោយសារ​តែមានការបារម្ភរឿង​កូវីដផង និងម្យាងទៀតមួយរយៈមុននេះនាងរវល់ការងារក្រៅសិល្បៈផង ទើបមិនទាន់ទទួល ប៉ុន្ដែមិនយូទេនាង​នឹងវិលមក​ច្រៀង​​សម្ដែងតាមឆាកប៉ុស្ដិ៍ទូរទស្សន៍វិញឆាប់ៗនេះវិញហើយ ព្រោះថាមុននេះក៍មានគេហៅដែរ​តែនាងមិនទាន់​មានពេលអាច​ឡើងបាន។

 មុនវិលរកឆាកតន្រ្ដីសារជាថ្មីនេះឈួន សុវណ្ណឆ័យ បានបង្ហាញរថយន្ដទំនើបម៉ាកFord Raptor 2021 តម្លៃជាង១០ម៉ឺន​ដុល្លារ​ដែលនាងទើបទិញដ៍ថ្មីសន្លាង ទើបធ្វើឲ្យអ្នកនាងសុវណ្ណឆ័យ មានរថយន្ដទំនើបៗកាន់តែច្រើនគ្រឿង​ជិះឆ្លាស់គ្នាមាន​ដូច​ជា​Rolls Royce ,Lexus Lx570 និងAlphard ជាដើម។

សុវណ្ណឆ័យ មិននិយាយរឿងកាលេងម៉ូដឡានថ្លៃៗនេះទេ​តែកន្លងមក​នាង​ធ្លាប់​ប្រាប់អ្នក​កាសែតថាបានលុយមក ពីការចំ ណេញលក់​ជ្រូកនៅកសិដ្ឋានរបស់នាងឯខេត្តកំពង់ស្ពឺ​ដែលមុខរបរក្រៅសិល្បៈ​មួយនេះនាងបើក និងតំណើរការ ជាច្រើន ឆ្នាំមកហើយ។

ប៉ុន្ដែក្រោយសុវណ្ណឆ័យ ចែកផ្លូវគ្នាជាមួយអតីតស្វាមីលោកប្រាក់ គន្ធី ដែលជាមន្រ្ដីស្ថានទូតបារាំងជាច្រើនឆ្នាំ មកនោះនាង មិនដែលបង្ហាញគូស្នេហ៍ថ្មីជាសាធារណៈឲ្យគេឃើញម្ដងណាឡើយ បើ​ទោះជាមានការសន្និដ្ឋាន ថាពេលនេះនាងមិនមែន ទុក ជីវិតជាស្រ្ដីមេម៉ាយឲ្យបន្ដក្នុងជីវិតនាងទៀតក្ដី៕

RELATED ARTICLES