Friday, March 29, 2024
Homeព័ត៌មានជាតិដុតកម្ទេចចោល សាច់ក្របីមានវីរុសកូវីដ ៣កុងតឺន័រ

ដុតកម្ទេចចោល សាច់ក្របីមានវីរុសកូវីដ ៣កុងតឺន័រ

ភ្នំពេញ ៖ សាច់ក្របីបង្កក ចំនួន ៣កុងតឺន័រ ដែលត្រូវបានក្រសួងសុខាភិបាល រកឃើញមានផ្ទុកវីរុសកូវីដ-១៩ (SARS-CoV-2) នោះ ត្រូវបានដុតកម្ទេចចោល នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២១ នៅស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។

អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា បានបញ្ជាក់ឱ្យដឹងថា មន្ត្រីជំនាញបានរកឃើញសាច់ក្របីបង្កក នាំចូលពីប្រទេសឥណ្ឌា សរុបចំនួន ៣កុងតឺន័រ ក្នុងចំណោម ៥កុងតឺន័រ ដែលមានផ្ទុកវីរុសកូវីដ១៩ និងត្រូវដុតបំផ្លាញចោល នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២១ នៅស្រុក ឱរ៉ាល់ ខេត្តកំពង់ស្ពឺ។

គួរបញ្ជាក់ថា ក្រសួងសុខាភិបាល បានធ្វើតេស្តរកឃើញសាច់ក្របីបង្កក នាំចូលពីប្រទេសឥណ្ឌា សរុបចំនួន ៥កុងតឺន័រ របស់ក្រុមហ៊ុនចំនួន២ ក្នុងនោះរកឃើញមានជំងឺកូវីដ-១៩ ចំនួន៣កុងតឺន័រ។

យោងតាមតារាងលទ្ធផលវិភាគរក SARS-CoV-2 លើសាច់ក្របីបង្កក ចំនួន ៥កុងតឺន័រ នៅទីលានផែស្ងួត ត្រីកូដ ដ្រាយផត របស់នាយកដ្ឋានបច្ចេកទេសសុខាភិបាល នៃក្រសួងសុខាភិបាលកម្ពុជា ចុះថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២១ បានបញ្ជាក់ថា «ក្រសួងសុខាភិបាល សូមបញ្ជាក់ ពីលទ្ធផលវិភាគរក វីរុស SARS-CoV-2 លើផលិតផលសាច់ក្របីបង្កក នាំចូលពីប្រទេសឥណ្ឌា ចំនួន ៥កុងតឺន័រ នៅទីលានផែស្ងួត ត្រីកូដ ដ្រាយផត ដូចខាងក្រោម ៖

១- ផលិតផលសាច់ក្របីបង្កក របស់ក្រុមហ៊ុន បូវីនី ហ៊្វូដ ឯ.ក (BOVINI FOOD Co.,LTD) លេខកុងតឺន័រ MNBU9077964 លទ្ធផលវិភាគ SARS-CoV-2 (វិជ្ជមាន) និងផលិតផលសាច់ក្របីបង្កក របស់ក្រុមហ៊ុន បូវីនី ហ៊្វូដ ឯ.ក (BOVINI FOOD Co.,LTD) លេខកុងតឺន័រ ZMOU8830524 លទ្ធផលវិភាគ SARS-CoV-2 (អវិជ្ជមាន)។

២- ផលិតផលសាច់ក្របីបង្កក របស់ក្រុមហ៊ុន អើស្តារី អ៊ិនវេសម៉ិន & ខនស្ត្រាក់សិន ឯ.ក (ASHARY INVESTMENT & CONSTRUCTION Co.,LTD) លេខកុងតឺន័រ MWCU5306302 លទ្ធផលវិភាគ SARS-CoV-2 (អវិជ្ជមាន)។ ផលិតផលសាច់ក្របីបង្កក របស់ក្រុមហ៊ុន អើស្តារី អ៊ិនវេសម៉ិន & ខនស្ត្រាក់សិន ឯ.ក (ASHARY INVESTMENT & CONSTRUCTION Co.,LTD) លេខកុងតឺន័រ MNBU0153955 លទ្ធផលវិភាគ SARS-CoV-2 (វិជ្ជមាន) និងផលិតផលសាច់ក្របីបង្កក របស់ក្រុមហ៊ុន អើស្តារី អ៊ិនវេសម៉ិន & ខនស្ត្រាក់សិន ឯ.ក (ASHARY INVESTMENT & CONSTRUCTION Co.,LTD) លេខកុងតឺន័រ MNBU0064694 លទ្ធផលវិភាគ SARS-CoV-2 (វិជ្ជមាន)។

សន្និដ្ឋាន ៖ ក្នុងចំណោមសាច់ក្របីបង្កក ចំនួន ៥កុងតឺន័រ មាន ៣កុងតឺន័រ ដែលមានលេខ MNBU9077964, MNBU0153955 និង MNBU0064694 នាំចូលពីប្រទេសឥណ្ឌា ដោយក្រុមហ៊ុន បូវីនី ហ៊្វូដ ឯ.ក និងអើស្តារី អ៊ិនវេសម៉ិន & ខនស្ត្រាក់សិន ឯ.ក មានលទ្ធផល SARS-CoV-2 (វិជ្ជមាន)។

ដោយឡែក យោងតាមលិខិតរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ចុះថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២១ ជម្រាបជូនលោកប្រធានក្រុមហ៊ុន បូវីនី ហ៊្វូដ ឯ.ក និងអើស្តារី អ៊ិនវេសម៉ិន & ខនស្ត្រាក់សិន ឯ.ក ក្នុងកម្មវត្ថុ ស្តីពីករណីលទ្ធផលវិជ្ជមាន វីរុស SARS-CoV-2 លើផលិតផលសាច់ក្របីបង្កក នាំចូលពីប្រទេសឥណ្ឌា ចំនួន ៣កុងតឺន័រ ដែលកំពុងស្ថិតនៅទីលានផែស្ងួត ត្រីកូដ ដ្រាយផត ដោយយោង ៖ -ប្រកាសលេខ ៣០៤ សហវ.ប្រក ចុះថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២១ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ស្តីពីការបង្កើតគណៈ កម្មការចំពោះកិច្ចទប់ស្កាត់ការរីករាលដាលនៃជំងឺឆ្លងកូវីដ-១៩ ពាក់ព័ន្ធនឹងការនាំចូលទំនិញ មានហានិភ័យខ្ពស់ ដែលមានប្រភពពីប្រទេស មានការរីករាលដាលខ្លាំងនូវជំងឺឆ្លងកូវីដ-១៩ និងលិខិតលេខ៣៧១ អបស.ឱអបស ចុះថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២១ របស់ក្រសួងសុខាភិបាល ស្តីពីតារាងលទ្ធផលវិភាគរក SARS-CoV-2 លើសាច់ក្របីបង្កកចំនួន៥កុងតឺន័រ នៅទីលានផែស្ងួត ត្រីកូដ ដ្រាយផត មានខ្លឹមសារថា «តបតាមកម្មវត្ថុ និងយោងខាងលើ ខ្ញុំសូមជម្រាបជូនលោកប្រធានក្រុមហ៊ុនជ្រាបថា អនុលោមតាមប្រការ២ នៃប្រកាសលេខ ៣០៤ សហវ.ប្រក ចុះថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២១ គណៈកម្មការចំពោះកិច្ច មានភារកិច្ចចាត់វិធានការកម្ទេចសាច់បង្កក និងមុខទំនិញបង្កកផ្សេងទៀត ដែលបានរកឃើញថា មានវីរុសកូវីដ-១៩។

ក្នុងន័យនេះ ដើម្បីចូលរួមចំណែកទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងក្នុងនាមគណៈកម្មការចំពោះកិច្ច ខ្ញុំស្នើលោកប្រធានក្រុមហ៊ុន ចូលរួមជាមួយក្រុមការងារចម្រុះ ដើម្បីចាត់វិធានការកម្ទេចចោលសាច់ក្របីបង្កក ផ្ទុកក្នុងកុងតឺន័រទាំង ៣ទូ (MNBU9077964, MNBU0153955 និង MNBU0064694) ដែលបានរកឃើញវីរុសកូវីដ-១៩ តាមនីតិវិធីជាធរមាន នាពេលដ៏ខ្លីខាងមុខនេះ។

អាស្រ័យដូចបានជម្រាបជូនខាងលើ សូមលោកប្រធានក្រុមហ៊ុន ផ្តល់កិច្ចសហការជាមួយគណៈកម្មការចំពោះកិច្ច តាមការគួរ…»៕

RELATED ARTICLES