Friday, April 26, 2024
Homeតារាខ្មែរតន់ ច័ន្ទសីម៉ា៖អាចប្រជែងជាមួយគ្រូបានទេ?

តន់ ច័ន្ទសីម៉ា៖អាចប្រជែងជាមួយគ្រូបានទេ?

តន់ ច័ន្ទសីម៉ា កំពុងតែបោះពួយកេរ្ដិ៍ឈ្មោះរបស់ខ្លួនវ៉ាដាច់អស់តារាយុវវ័យទាំងឡាយក្រោយនាងបានចាប់ដៃជាមួយកំពូលតារាចម្រៀងព្រាប សុវត្ថិ និងខេម ទើបធ្វើឲ្យនាងក្លាយទៅជាតួឯករបស់Galaxy។ជាមួយគ្នានេះដែរមានព័តមានថាផលិតកម្ មGalaxyនឹងរុញច័ន្ទម៉ា ឲ្យកាន់តែលោតមួយក្រឺតថែមទៀតដើម្បីប្រជែងជាមួយតារាខ្លាំងៗនៅលំដាប់Grade A ទើបធ្វើឲ្យមានការលេចឭថាសីម៉ា នឹងត្រូវគេដាក់គោលដៅឲ្យទៅប្រជែងទីផ្សារជាមួយគ្រូបង្វឹករបស់ខ្លួនក្នុងកម្មវិធីThe Voice Cambodiaរដូវកាលទី២គឺនាងឱក សុគន្ធកញ្ញា  នៅពេលខាងមុខជាមិនខាន។

លោកយឹម តាស្រង់ ធ្លាប់ប្រាប់អ្នកយកព័តមានយើងថាពេលនេះច័ន្ទសីម៉ា ជាតារាលំដាប់Grade A ហើយមានតម្លៃខ្លួនកំណត់យ៉ាងច្បាស់លាស់ពោលគឺច្រៀងConcerts ធំៗនៅតាមខេត្ត១កម្មវិធីស៊ីថ្លៃ៥០០០ដុល្លារ,ច្រៀងតាមប៉ុស្ដិ៍ទូរទស្សន៍១កម្មវិធីស៊ីថ្លៃពី១០០០ទៅ២០០០ដុល្លារនិងថតស្ពត១ចំណាយពេលពី១ទៅ២ថ្ងៃស៊ីថ្លៃ២០០០០ដុល្លារ។

តាមរយៈការកំណត់ពីតម្លៃខ្លួនខ្ពស់កប់ពពករបស់នាងតន់ ច័ន្ទសីម៉ា នេះធ្វើឲ្យមានការរិះគន់ថាសីម៉ា អាចនឹងដេកស្អាតព្រោះលែងមានគេហ៊ានជួល។ប៉ុន្ដែលោកតាស្រង់ ថាបើមានគេថាថ្លៃអត់ហ៊ានហៅច្រៀងនិងថតក៍មិនអីដែរព្រោះផលិតកម្មGalaxyមានលទ្ធភាពចិញ្ចឹមតារារបស់ខ្លួនឲ្យរស់បានយ៉ាងស្រួលហើយ។ក្រោយមានការអះអាងបែបនេះស្រាប់តែថ្មីៗនេះគេឃើញនាងច័ន្ទសីម៉ា លេចមុខថតស្ពតធំដល់ទៅ២តំណាលគ្នាទើបធ្វើឲ្យអ្នករិះគន់នាងស្ងាត់មាត់ទៅវិញ។

លោកគ្រូភ្លេង(Composer)ម្នាក់នៅហង្សមាសបានហៅតារាចម្រៀងតន់ ច័ន្ទសីម៉ា ថាជាតារាដ៍មានឥទ្ធិពលក្នុងយុគសម័យថ្មីនេះ។ប៉ុន្ដែលោកថាទោះជាសីម៉ា ល្បីយ៉ាងណាក៍គេមិនអាចយកទៅប្រៀបធៀបជាមួយឱក សុគន្ធកញ្ញា និងមាស សុខសោភា ដែលល្បីជាង១០ឆ្នាំទៅហើយនោះបានទេ។លោកការដាក់សីម៉ា ទៅប្រកួតជាមួយតារាខ្លាំងៗលំដាប់Grade Aនោះជាគោលដៅរបស់ផលិតកម្មតែមហាជនជាអ្នកឲ្យពិន្ធុ។

តន់ ច័ន្ទសីម៉ា ដែលប្រប្រួលរូបសម្រស់ក្រោយឡើងកូដខ្លាំងនេះមិនធ្លាប់ប៉ៈរឿងអាស្រូវស្នេហានោះទេ បើទោះជាមានព័តមានថាបុរសពោះម៉ាយម្នាក់តាមស្នេហានាងយ៉ាងប្រកិតក្ដី តែសីម៉ា ធ្លាប់ប្រាប់ថាបេះដូងនាងទំនេរ៕

RELATED ARTICLES