Friday, April 19, 2024
Homeតារាខ្មែរតារា៣ដួង បន្ថែមអាជីពថ្មី ក្នុងរដូវកូវីដ

តារា៣ដួង បន្ថែមអាជីពថ្មី ក្នុងរដូវកូវីដ

២ឆ្នាំជាប់គ្នា(២០១៩-២០២០)អ្នកសិល្បករជា​ច្រើនបានបាត់បង់ប្រាក់ចំណូលស្ទើតែទាំងស្រុងពីការច្រៀងសម្ដែងនិងថតភាពយន្ដព្រោះតែកូវីដ-១៩ទើបធ្វើឲ្យតារាខ្លះងាកមកបន្ថែមអាជីពថ្មីដើម្បីទប់ទល់កុំឲ្យប្រឈមជួបវិបត្តិសេដ្ឋកិច្ច។សម្រាប់ឆ្នាំ២០២១នេះទាំងអ្នកចម្រៀងនិងសម្ដែងនៅតែមិនអាចរកលុយបានដូចមុនទៀតព្រោះកូវីដ នៅតែមិនទាន់ស្ងាត់ទើបគេឃើញមានតារាល្បី៣ដួងបានបន្ថែមមុខរបរថ្មីក្រៅពីសិល្បៈហើយពេលនេះពួកគេបានក្លាយទៅជាថៅកែរៀងៗខ្លួន។

១៖មាស សុខសោភាៈការបោះជំហ៊ានចូលផលិតកម្មរាម ដោយមើលរំលងផលិតកម្មហង្សមាសនិងGalaxyនោះមិនមែនជារឿងចៃដន្យនោះឡើយតែសុខសោភា ធ្លាប់ប្រាប់ថានាងទៅច្រៀងផងរកស៊ីផង។មិនយូប៉ន្មានសុខសោភា បានក្លាយទៅជាថៅកែស្រីលក់ផលិតផលមួយដោយនាងចំណាយទុនអស់រាបម៉ឺនដុល្លារដើម្បីបើកហាងនៅរដូវកូវីដនេះ បន្ថែមពីលើហាងកាហ្វេនៅក្រុងកំពង់សោម។

ថ្វីត្បិតតែចូលរាម ជាង៥ខែនេះសុខសោភា មិនទាន់មានបទចម្រៀងមួយបទណាផ្ទុះមែន ប៉ុន្ដែនាងហាក់រីករាយជាមួយមុខរបរថ្មីនិងមានកូនចៅហៅនាងថាជា”មេស្រីៗ”ទៀតផង។ប៉ុន្ដែសោភា ត្រូវខកចិត្តដោយសារតែនាងគ្រោងដឹកដៃស្វាមីអាណិកជនខ្មែរមកពីកាណាដាលោកគ្រូពេទ្យអ៊ឹត រ៉ាដា រៀបការនៅឆ្នាំ២០២១នេះត្រូវលើកពេលសារជាថ្មីម្ដងទៀតដោយសារតែកូវីដ បន្ទាប់ពីអាកខានរៀបការម្ដងរួចទៅហើយកាលពីឆ្នាំ២០០៩ ហេតុនេះបានជាមានការលើកឡើងថាសុខសោភា នៅតែមិនអាចធ្វើកូនក្រមុំមែនទែនបានដដែល។

២៖ខាត់ សុឃីម ៖អ្នកនាងខាត់ សុឃីម ធ្លាប់លេចឮថាបានជំពាក់ប្រាក់ធនាគារច្រើនក្រោយចាញ់បោកក្រុមហ៊ុនអ៊ីណារីតា អស់លុយរាប់សែនដុល្លារ ប៉ុន្ដែអំឡុងប្រឈមវិបត្តិសេដ្ឋកិច្ចនេះស្រាប់តែសុឃីម បានបង្កើតមុខរបរថ្មីមួយចេញជារូបរាងនិងសម្ពោធស្ងាត់ៗទៀតផង។សុឃីម ធ្លាប់បញ្ចេញសារថានៅក្នុងបរិបទកូវីដ ផ្ទុះខ្លាំងនេះអ្នកសិល្បៈមិនអាចរងចាំតែមុខរបរមួយនេះទៀតបានទេត្រូវតែមានមុខរបរថ្មីថែមព្រោះកូវីដមិនដឹងថាចប់ពេលណាឡើយ។ដូចការប្រកាសមែនព្រោះសុឃីម បានក្លាយទៅជាថៅកែស្រីហាងរក្សារសម្រស់ដែលជាក្ដីសុបិន្ដរបស់នាងហើយនាងថាសមាជិកត្រកូលខាត់ទាំងអស់បានមកជួយនាងឲ្យកាន់តែរឹងមាំ។ខាត់ សុឃីម និយាយលេងបន្លំមែនថា”នៅក្រោយភាពជោគជ័យរបស់ខ្ញុំ គឺមានស្នាមមេដៃនៅធនាគារ អរគុណធនាគារដែលឲ្យខ្ញុំខ្ចីពេលដែលខ្ញុំលំបាក”។

ថ្វីត្បិតតែខាត់ សុឃីម បានសម្រចគោលដៅក្នុងការបង្កើតមុខជំនួញថ្មីមែន តែនាងបានលុបចោលគម្រោងយកកូនទី៣ទៅហើយក្រោយចាប់ដៃជាមួយលោកអ៊ិន សុបញ្ញា ហៅផាណូ ជាង៨ឆ្នាំទទួលបានចំណងដៃកូនទី២ឈ្មោះបញ្ញា ហ្វូតូស្អាត អាយុជាង៧ឆ្នាំ ខណៈសុឃីម មានកូនប្រុសច្បងឈ្មោះស្កាយ ពេញកំលោះទៅហើយ។

៣៖សុគន្ធ និសាៈ បានត្រៀមខ្លួនក្លាយទៅជាថៅកែស្រីហាងលក់ផលិតផលមួយដែរក្រោយនាងជាពីកូវីដជាង៣ខែនេះ។មុនចេញមុខលក់ផលិតផលនោះនិសា ក៍មានហាងគុយទាវខ្ចប់តំណើរការជាច្រើនឆ្នាំមកហើយ តែមុខជំនួញថ្មីរបស់នាងនៅរដូវកូវីដនេះជាសញ្ញាមួយបញ្ជាក់ថានិសា ក៍មិនពឹងលើប្រាក់ចំណូលពីអាជីពសិល្បៈទាំងស្រុងដូចមុនទៀតទេ បើទោះជាពេលនេះនាងបានចេញច្រៀងសម្ដែងតាមឆាកតន្រ្ដីឡើងវិញតាំងពីថ្ងៃទី១ខែកក្កដា ក្ដី។

ដោយឡែកសម្រាប់រឿងយកកូននៅឆ្នាំ២០២១នេះនៅតែមិនទាន់ច្បាស់លាស់ព្រោះនិសា មិនទាន់មានសុខភាពល្អដូចដើមបើទោះជានាងជាពីកូវីដ១០%ក៍ដោយ ប៉ុន្ដែនិសា អត់ទាន់បង្ហាញសញ្ញាពពោះកូនដំបូងនោះទេក្រោយនាងរៀបការជាមួយអាណិកជនខ្មែរមកពីរដ្ឋBoston សហរដ្ឋអាមេរិកលោកចៅ សម្បត្តិ ជានាយផ្នែកប្រតិបត្តិរបស់ក្រុមហ៊ុនមែនញូសឡាយប្រចាំនៅកម្ពុជាកាលពីថ្ងៃទី១ខែធ្នូឆ្នាំ២០១៧៕ ហ៊ឹម វិចិត្រ

RELATED ARTICLES