Friday, April 19, 2024
Homeតារាខ្មែរតូតា ៖ព្យាយាមសម្រក៦គីឡូថែមទៀត

តូតា ៖ព្យាយាមសម្រក៦គីឡូថែមទៀត

ភ្នំពេញ៖តារាសម្ដែងម៉ាក សែនសូនីតា បានឲ្យដឹងថាក្រោយពេលមានកូន១វ័យជាង៨ខែនេះគីឡូនាង​នៅតែមិន​ទាន់ស្រក​ចុះ​តាមការចង់បាននោះទេពោលគឺនៅ៦២គីឡូ តែចិត្តនាងចង់បានគីឡូដែលស្រលាញ់គឺ៥៦គីឡូ ខណៈដែល​មុនរៀបការនាង​តែងតែរក្សារទម្ងន់តែត្រឹម៥៣គីឡូទេ។

នាងថាក្រោយមានប្ដីនិងកូន១បែបនេះមិនគិតថានឹងវិល​ទៅគីឡូដើមដូចកាល​នៅលីវទេ​ព្រោះនាង​បែកសាច់ជាងមុន អី ចឹង រាល់ថ្ងៃនាងខំហាត់ប្រាណ​និងប្រើផលិតផលសម្រកខ្លះដែរដើម្បីឲ្យស្រកចុះថែម៦គីឡូ​ទៀត​ពោលគឺនឹងខំប្រឹងប្រែង ឲ្យចុះតាម បំណងនៅពេលខាងមុខនេះ ព្រោះអំឡុងពេលមានផ្ទៃពោះ​នាងមានទម្ងន់​ដល់ទៅ៨០​គីឡូ​ឯណ្ណោះ។

ម៉ាក សែនសូនីតា ថាក្រោយមានកូន១នេះការងារសិល្បៈមួយចំនួននាងនៅ​តែមានគេទាក់ទងដែរតែនាងទទួលតែ​ការងារ​សិល្បៈ​​​ដែលខ្លីៗដូចជាការថតស្ពតជាដើមហើយថ្មីៗនេះនាងទើបថតស្ពតធំមួយរួចហើយដែរ ។

ប៉ុន្ដែការថតភាពយន្ដវិញនាង​មិនទាន់ទទួលទេព្រោះកូននៅតូចមិនអាចចុះថតតាមខេត្តបាន តែនាងនឹងទទួលថតវិញនៅ ពេលដែល កូន​នាងបានធំជាងនេះ​បន្ដិចព្រោះស្វាមីនាងមិនហាមឃាត់នាងថតសម្ដែង នោះទេគឺគាត់បើក សិទ្ធិពេញ លេញ ហើយនៅលើការសម្រេចចិត្តរបស់នាងប៉ុណ្ណោះ។

នាងថាជីវិតនាងក្រោយមានប្ដីនិងកូន១នេះខុស​ពីកាលនៅលីវព្រោះបច្ចុប្បន្ននាងមានក្ដីសុខ​បែបលក្ខណៈ​មាន​គ្រួ​សារ​​​​ដែលអាចនិយាយបានថាពោពេញទៅដោយសុមភមង្គល។

 ម៉ាក សែនសូនីតា បានរៀបការជាមួយលោកប៉ុល វិបូរ ហៅនីត ដែលជាថៅកែផលិតកម្មAngkor Picture កាល​ពីថ្ងៃ​ទី​១៦​ខែមីនា​ឆ្នាំ២០២០ និងសម្រាលកូនប្រុសកាលពីថ្ងៃទី១៥ខែតុលាឆ្នាំ២០២០ ដោយដាក់ឈ្មោះថាប៉ុល បូនីតតូ ។

ក្រោយ​មាន​ស្វាមីតូតា បានបង្កើតមុខរបរថ្មីដល់ទៅ៤ព្រមគ្នាគឺហាងលក់គ្រឿងអលង្ការ,ភោជនីយដ្ឋាន,កសិដ្ឋានចិញ្ចឹមពពែ និង​កសិដ្ឋាន​ចិញ្ចឹមគោ។តូតា ថានៅរដូវកូវីដនេះនាងក៍ជួបវិបត្តិសេដ្ឋកិច្​ចខ្លះៗដែរតែនាងបង្កើត​មុខជំនួញដើម្បីរៀន​រស់ទប់ទល់​ជាមួយ​បរិបទកូវីដនេះឲ្យបាន៕

RELATED ARTICLES