Tuesday, April 23, 2024
Homeព័ត៌មានជាតិប្តីគេមិននៅ ឃើញប្រពន្ធគេស្លៀករ៉ូបគេងយប់ ចាប់រំលោភបានសម្រេច

ប្តីគេមិននៅ ឃើញប្រពន្ធគេស្លៀករ៉ូបគេងយប់ ចាប់រំលោភបានសម្រេច

ភ្នំពេញ ៖ បុរសម្នាក់ បានដើរចូលទៅ ក្នុងផ្ទះរបស់ស្ត្រីជាអ្នកជិតខាងម្នាក់ បំណងរក ទឹកផឹក ស្រាប់តែប្រទះឃើញស្ត្រីរងគ្រោះ ស្លៀក រ៉ូបគេងយប់ ដោយអត់ពាក់អាវទ្រនាប់ បញ្ចោញ សាច់ខ្ចី និងលេចក្បាលដោះ ហើយស្របពេល ប្តីនាងមិននៅផ្ទះផង ក៏ចាប់រំលោភរហូតបាន សម្រេច ទីបំផុំត ត្រូវស្ត្រីរងគ្រោះទម្លាយ ប្រាប់ប្តី និងឈានដល់ការដាក់ពាក្យបណ្តឹង ឱ្យសមត្ថកិច្ចចាប់វាយខ្នោះ នាំយកទៅចាត់ការ តាមច្បាប់។

ករណីរំលោភ សេពសន្ថវៈខាងលើនេះ បានកើតឡើង កាលពីវេលាម៉ោង ១០យប់ ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២១ នៅត្រង់ចំណុច រោងទិញលក់អេតចាយមួយកន្លែង ស្ថិតនៅ តាមបណ្តោយផ្លូវទំនប់៧មករា ស្ថិតក្នុងភូមិ សាក់សំពៅ សង្កាត់សាក់សំពៅ ខណ្ឌដង្កោ។ រហូតមកដល់ ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២១ ទើបស្ត្រីរងគ្រោះ សម្រេចចិត្តទម្លាយប្រាប់ប្តី និងឈានដល់ការដាក់ពាក្យបណ្តឹង ចាប់ឃាត់ ខ្លួនជនសង្ស័យ នៅវេលាម៉ោង ៩ព្រឹក ត្រង់ ចំណុចឃ្លាំងទិញលក់អេតចាយ ទីតាំងកើត ហេតុខាងលើ។

ជនសង្ស័យ ដែលត្រូវសមត្ថកិច្ចឃាត់ខ្លួន ឈ្មោះផាន់ ដារ៉ា ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិខ្មែរ មុខរបរទិញ-លក់អេតចាយ ស្នាក់ នៅក្នុងរោងអេតចាយ ផ្លូវទំនប់៧មករា ស្ថិត នៅភូមិសាក់សំពៅ សង្កាត់សាក់សំពៅ ខណ្ឌ ដង្កោ។ ចំណែកស្ត្រីរងគ្រោះ មានអាយុ២១ឆ្នាំ មុខរបរទិញ-លក់អេតចាយ ស្នាក់នៅរោង អេតចាយ ស្ថិតនៅភូមិសាក់សំពៅ សង្កាត់ សាក់សំពៅ ខណ្ឌដង្កោ។ អ្នកទាំង២ ស្នាក់នៅ ក្នុងរោងអេតចាយជិតគ្នា នៅកន្លែងកើតហេតុ ខាងលើ។

តាមប្រភពព័ត៌មានពីសមត្ថកិច្ច បានឱ្យ ដឹងថា មុនពេលកើតហេតុ កាលពីយប់ថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ២០២១ ស្ត្រីរងគ្រោះខាង លើ បានស្នាក់នៅក្នុងឃ្លាំងអេតចាយរបស់ខ្លួន តែម្នាក់ឯង ខណៈដែលប្តីរវល់ចេញទៅរកទិញ អេតចាយនៅឯខេត្តកោះកុង ឯណោះ។ ស្រាប់ តែមកដល់វេលាម៉ោង១០យប់ ថ្ងៃដដែល ជន- សង្ស័យឈ្មោះផាន់ ដារ៉ា ឃើញស្ត្រីរងគ្រោះ នៅតែម្នាក់ឯងបែបនេះ ក៏បានដើរចូលក្នុង បន្ទប់របស់នាង រួចបើកទូទឹកកក យកទឹក ១ដប មកផឹក លុះប្រទះឃើញស្ត្រីរងគ្រោះ ស្លៀករ៉ូបគេងយប់ បញ្ចោញសាច់សខ្ចី លេចរូប រាងសុដន់ និងក្បាលដោះផង ក៏ទប់អារម្មណ៍ មិនជាប់ ស្ទុះចូលទៅចាប់ឱបថើបច្របាច់អង្អែល ស្ត្រីរងគ្រោះ ទាំងកំរោល។

ប្រភពដដែលបានបន្តថា ខណៈនោះជន ល្មោភកាម បានធ្វើសកម្មភាពចាប់បឺតមាត់ស្ត្រី រងគ្រោះ ហើយត្រូវស្ត្រីរងគ្រោះ ខាំអណ្តាត ប៉ុន្តែមិនបណ្តាលឱ្យរងរបួស ធ្ងន់ធ្ងរឡើយ។ បន្ទាប់មក ស្ត្រីរងគ្រោះបានព្យាយាមអង្វរ កុំ ឱ្យជនសង្ស័យធ្វើបែបនេះអី ព្រោះនាងជាស្រី មានប្តីរួចទៅហើយ តែជនសង្ស័យមិនខ្ចីស្តាប់ ឡើយ ហើយនៅតែធ្វើសកម្មភាព ព្រមទាំង ប្រាប់នាងនៅឱ្យស្ងៀម កុំស្រែកឱ្យសោះ។

ប្រភពខាងលើ បានឱ្យដឹងបន្តទៀតថា ខណៈនោះ ស្ត្រីរងគ្រោះមិនបានស្រែកទេ ព្រោះ ខ្លាចខ្មាសអ្នកជិតខាង ប៉ុន្តែបានខំប្រឹងរើបម្រះ ដែរ តែពុំអាចរើរួចឡើយ ហើយជនសង្ស័យ ក៏បានធ្វើសកម្មភាព រំលោភសេពសន្ថវៈរហូត បានសម្រេចយ៉ាងស្កប់ស្កល់ រួចក៏បានដើរចេញ បាត់ទៅ។ ចំណែកស្ត្រីរងគ្រោះ មិនហ៊ានប្រាប់ ប្តី ឱ្យដឹងពីរឿងអាស្រូវនេះឡើយ ហើយក៏មិន បានមកដាក់ពាក្យបណ្តឹងឱ្យនគរបាលជួយដែរ ព្រោះខ្លាចខ្មាសអ្នកជិតខាង។ លុះ៤ថ្ងៃក្រោយ មក គឺនៅវេលាម៉ោង៩ព្រឹក ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២១ ទើបបុរសជាប្តី ត្រឡប់មកដល់ រោងទិញ-លក់ អេតចាយវិញ ក៏ដាច់ចិត្តទម្លាយ រឿងរ៉ាវប្រាប់ប្តីថា ខណៈដែលប្តីមិននៅ ជន-សង្ស័យឈ្មោះផាន់ ដារ៉ា បានចាប់រំលោភនាង រហូតបានសម្រេច ទើបបុរសជាប្តីប្រញាប់ទូរស័ព្ទ រាយការណ៍ និងប្តឹងទៅអធិការដ្ឋាននគរបាល ខណ្ឌដង្កោ ដើម្បីស្នើសុំអន្តរាគមន៍ភ្លាមៗ។

ក្រោយពីទទួលបានពាក្យបណ្តឹងខាងលើ លោកវរសេនីយ៍ឯក ជឹម ស៊ីថា អធិការនគរបាល ខណ្ឌដង្កោ បានបញ្ជាឱ្យកម្លាំងនគរបាលប៉ុស្តិ៍ រដ្ឋបាល ចុះទៅឃាត់ខ្លួនជនសង្ស័យ នាំយក ទៅសាកសួរ។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យ ឈ្មោះផាន់ ដារ៉ា បានឆ្លើយសារភាពថា ខ្លួនពិត ជាបានប្រព្រឹត្ត ដូចដែលស្ត្រីរងគ្រោះប្តឹងចោទ ប្រកាន់មែន ព្រោះទប់អារម្មណ៍មិនបាន ពេល ឃើញចុងដោះស្រីៗ!…។

ជនសង្ស័យ ត្រូវបានសមត្ថកិច្ចជំនាញ រៀបចំកសាងសំណុំរឿង បញ្ជូនទៅកាន់សាលា ដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាម នីតិវិធី៕

RELATED ARTICLES