Friday, April 19, 2024
Homeព័ត៌មានជាតិប្រុសល្មោភកាម វ៉ៃច្របាច់ក រំលោភយាយ៥២ឆ្នាំ

ប្រុសល្មោភកាម វ៉ៃច្របាច់ក រំលោភយាយ៥២ឆ្នាំ

ខេត្តសៀមរាប ៖ ស្ត្រីវ័យចំណាស់ម្នាក់ កំពុងសម្រាន្តលង់លក់នៅក្នុងផ្ទះរបស់ខ្លួនសុខៗ ស្រាប់តែលេចមុខ ជនល្មោភកាមម្នាក់ បាន ទម្លាយទ្វារចូលចាប់សង្គ្រប់ពីលើ ដាល់ចូលផ្ទៃមុខចំនួន២ដៃ រួចចាប់ច្របាច់ក សម្រាតខោស្ត្រីចំណាស់ បង្ខំរំលោភសេពសន្ថវៈរហូតដល់បាន សម្រេច បន្ទាប់មក ក៏រត់គេចខ្លួនបាត់ស្រមោល លុះស្ត្រីរងគ្រោះដាក់ពាក្យប្តឹង ក៏ត្រូវសមត្ថកិច្ចចាប់វាយខ្នោះជនល្មោភកាម នាំយកទៅចាត់ការ តាមច្បាប់។

ករណីរំលោភសេពសន្ថវៈខាងលើនេះ បានកើតឡើង កាលពីវេលាម៉ោង១១យប់ ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២១ នៅចំណុចបន្ទប់ដេក របស់ជនរងគ្រោះ ស្ថិតនៅភូមិអូរ ឃុំស្វាយស ស្រុកវ៉ារិន។

ជនសង្ស័យល្មោភកាមដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន មានឈ្មោះរ័ត្ន ជុំ ភេទប្រុស អាយុ៤២ឆ្នាំ មុខរបរកសិករ មានលំនៅក្នុងភូមិអូរ ឃុំស្វាយស ស្រុកវ៉ារិន។ ចំណែកស្ត្រីរងគ្រោះឈ្មោះត.អ.ន អាយុ៥២ឆ្នាំ មុខរបរកសិករ មានលំនៅឃុំស្វាយស ស្រុកវ៉ារិន។

តាមសម្តីរបស់ស្ត្រីរងគ្រោះ បានរៀបរាប់ប្រាប់ថា នៅមុនពេលកើតហេតុ កាលពីវេលាម៉ោង១១យប់ ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២១ ខណៈដែលគាត់កំពុងដេកលង់លក់នៅក្នុងផ្ទះតែម្នាក់ឯង ស្រាប់តែលេចមុខសង្ស័យឈ្មោះរ័ត្ន ជុំ បានរុញទ្វារខាងក្រោយផ្ទះរបស់គាត់ (ទ្វារគ្មាន គន្លឹះ) ចូលដល់កន្លែងដេករបស់គាត់ បន្ទាប់មក ជនសង្ស័យបានយកដៃចាប់សង្កត់ទ្រូងរបស់គាត់ជាប់ រួចក៏ឡើងសង្គ្រប់ពីដេកលើ ធ្វើឱ្យគាត់ភ្ញាក់ ដឹងខ្លួន ភ័យស្លន់ស្លោ ស្រែកឆោឡោថាជួយផងៗ ស្រាប់តែជនសង្ស័យយកដៃទាំង២ច្របាក់ករបស់គាត់រហូតមានរបួសមុតរយះផ្នែកក និងយកដៃ ខាងស្តាំ របស់ខ្លួនទះមុខរបស់គាត់ចំនួន២ដៃ បណ្តាលឱ្យបែកមាត់ទៀតផង។

ស្ត្រីរងគ្រោះ បន្តថា បន្ទាប់មក ជនសង្ស័យ ក៏បានធ្វើសកម្មភាពប្រើដៃស្តាំរបស់ខ្លួនសម្រាតសំពត់របស់គាត់ ចុះក្រោមផុតជើង ហើយ ក៏បានធ្វើសកម្មភាពរំលោភសេពសន្ថវៈមកលើរូបគាត់រហូតដល់បានសម្រេចតែម្តង។ ក្រោយពីចាប់រំលោភគាត់ស្កប់ស្កល់រួចហើយ ជនសង្ស័យ ក៏បានខ្សឹបដាក់ត្រចៀករបស់គាត់ទៀតថា “ដេកទៅ! កុំនិយាយប្រាប់គេ ប្រយ័ត្នខ្លួន” រួចហើយ ក៏ក្រោកដើរចេញត្រឡប់មកផ្ទះវិញបាត់ទៅ។

ក្រោយកើតហេតុ ជនរងគ្រោះ បានក្រោកដើរចេញពីកន្លែងកើតហេតុ ទៅផ្ទះបងស្រីជីដូនមួយរបស់ខ្លួន និងបាននិយាយប្រាប់រឿងរ៉ាវ ហើយត្រូវអ្នកនៅទីនោះជូនមកសម្រាកព្យាបាលនៅមណ្ឌលសុខភាព និងបានប្តឹងរាយការណ៍ប្រាប់សមត្ថកិច្ចតែម្តង។

សមត្ថកិច្ចបន្ថែមថា ក្រោយទទួលបានសេចក្តីរាយការណ៍ខាងលើកម្លាំងជំនាញសហការណ៍កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្វាយស ចុះទៅ កន្លែងកើតហេតុ ធ្វើការស្រាវជាវ រហូតកំណត់មុខសញ្ញាប្រព្រឹត្ត និងនាំខ្លួនជនសង្ស័យខាងលើមកធ្វើការសាកសួរ។

នៅចំពោះមុខសមត្ថកិច្ច  ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានប្រព្រឹត្តសកម្មភាពដូចអង្គហេតុខាងលើពិតប្រាកដមែន។

ជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ចជំនាញ រៀបចំកសាងសំណុំរឿង បញ្ជូនទៅចាត់ការបន្តតាមនីតិវិធី៕

RELATED ARTICLES