Friday, March 29, 2024
Homeនយោបាយពលរដ្ឋខ្មែរ ផ្ទុះប្រតិកម្មនឹងថៃ សាងសង់ ចម្លងប្រាសាទអង្គរវត្ត

ពលរដ្ឋខ្មែរ ផ្ទុះប្រតិកម្មនឹងថៃ សាងសង់ ចម្លងប្រាសាទអង្គរវត្ត

ភ្នំពេញ ៖ ប្រជាពលរដ្ឋខ្មែរ គ្រប់មជ្ឈដ្ឋាន រួមមាន បណ្ឌិត និស្សិត បញ្ញវន្ត សិស្សានុសិស្ស សិល្បករ សិល្បការិនី ព្រះសង្ឃ និងមហាជន ទូទៅ បានផ្ទុះប្រតិកម្មនឹងប្រទេសថៃ ដែល ចម្លងប្រាសាទអង្គរវត្ត ដែលជាអត្តសញ្ញាណ របស់ខ្មែរ ជាមរតកមនុស្សជាតិ និងជាបេតិក- ភណ្ឌពិភពលោក សាងសង់ជាប្រាសាទចម្លង ដែលប្រសិទ្ធនាមថា ប្រាសាទសីហនគរ ដែល សព្វថ្ងៃ កំពុងសាងសង់នៅស្រុកណាងរ៉ង ខេត្ត បុរីរ៉ាំ (បុរីរម្យ) ប្រទេសថៃ។

ផ្អើលពេញបណ្តាញសង្គមហ្វេសប៊ុក ក្រោយ ពីប្រជាពលរដ្ឋខ្មែរ ជាច្រើន បានបញ្ចោញសារ ប្រតិកម្មខ្លាំង ជុំវិញករណីដែលប្រទេសថៃ បាន លួចចម្លងប្រាសាទអង្គរវត្ត ទៅសាងសង់នៅ ក្នុងប្រទេសរបស់ខ្លួន។ សិល្បករ និងប្រជា-ពលរដ្ឋខ្មែរ បានបញ្ចោញសារ អមដោយរូបភាព ធ្វើយុទ្ធនាការតវ៉ា ទាមទារឱ្យថៃ បញ្ឈប់ការ សាងសង់សំណង់ចម្លងប្រាសាទអង្គរវត្ត របស់ កម្ពុជា ជាបន្ទាន់។

លោកពេជ្រ ស្រស់ ប្រធានគណបក្ស យុវជនកម្ពុជា និងជាសមាជិកឧត្តមក្រុមប្រឹក្សា ពិគ្រោះ និងផ្តល់យោបល់ ឋានៈស្មើទេសរដ្ឋ-មន្ត្រី បានលើកថា ថៃ លួចមិនបានរបស់ពិត បែរជាចម្លងប្រាសាទអង្គរវត្តរបស់ខ្មែរ ពិតជា គ្មានភាពខ្មាសអៀនមែន។

លោកពេជ្រ ស្រស់ បានសរសេរនៅក្នុង ទំព័របណ្តាញសង្គមហ្វេសប៊ុក របស់លោក នៅ ថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២១ ថា “សៀម មិន ចោលមារយាទអាក្រក់ យួន មិនចោលស្នៀត ចង់លេបកេរខ្មែរ សៀម គួរខ្មាសអស់មនុស្ស ក្នុងពិភពលោកផង ពីព្រោះថា ពិភពលោក ស្គាល់ច្បាស់ណាស់អំពីកេររបស់ខ្មែរ ដោយសារ ដូនតាខ្មែរ ខ្លាំង រហូតវ៉ៃសៀម ខ្ទេចម្តងជាពីរ ដងហើយក្នុងប្រវត្តិសាស្ត្រ ដូច្នេះសៀម ឈប់ ដេកស្រមៃលួចកេរខ្មែរទៀតទៅ អ្នកលួចមិន បានទេ ក្នុងសម័យនេះ ពីព្រោះខ្មែរ មិនទាន់ អស់អ្នកស្នេហាជាតិនៅឡើយទេ។ កាលពីឆ្នាំ ជាង ២០០០ សៀម ខ្ទេចស្ថានទូតម្តងហើយ ដោយសាររឿងអង្គរវត្ត ហ្នឹង សូមកុំទាន់ភ្លេច អីណា យើងជាខ្មែរ គឺមិនអនុញ្ញាតឱ្យអ្នកលួច ចម្លងទ្រព្យសម្បត្តិដូនតាយើងនោះឡើយ លួច មិនបានរបស់ពិត បែរទៅជាចម្លងយក ពិតជា ចោរគ្មានភាពខ្មាសអៀនមែន”។

លោកបណ្ឌិត ប៉ា ចន្ទរឿន ប្រធានវិទ្យា-ស្ថានប្រជាធិបតេយ្យកម្ពុជា និងជាអ្នកវិភាគ នយោបាយ-សង្គម បានបញ្ជាក់ប្រាប់ “នគរធំ” នៅថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២១ ថា ដើម្បី ចៀសវាងនូវការភ័ន្តច្រឡំ និងការប៉ះពាល់ ណាមួយដល់គុណតម្លៃ និងនិមិត្តរូបជាតិខ្មែរ គឺមិនអនុញ្ញាតឱ្យមានការធ្វើប្រាសាទចម្លង ដូច ប្រាសាទអង្គរវត្ត ឡើយ បើសិនជាគេបន្តធ្វើ កម្ពុជា គួរតែដោះស្រាយតាមមធ្យោបាយការទូត និងតាមផ្លូវតុលាការអន្តរជាតិ។

លោកបណ្ឌិត ប៉ា ចន្ទរឿន បានមាន ប្រសាសន៍ថា “បាទ! រឿងការចម្លងប្រាសាទ អង្គរវត្ត នេះ វាឆ្លុះបញ្ចាំងឱ្យឃើញថា អ្នកជិត ខាងរបស់ខ្មែរយើងហ្នឹង ប្រទេសជាប់ភូមិផង របងជាមួយហ្នឹងខ្មែរយើង នៅតែស្រឡាញ់ខ្មែរ យើង ប្រទេសជិតខាង ខាងកើតហ្នឹង ស្រឡាញ់ ទឹកដី ស្រឡាញ់ព្រៃព្រឹក្សា ស្រឡាញ់ធនធម្ម-ជាតិ ហើយប្រទេសជាប់របងយើងខាងលិច ហ្នឹងស្រឡាញ់វប្បធម៌ ស្រឡាញ់ប្រាសាទបុរាណ ខ្មែរ ទឹកដីខ្មែរហ្នឹង។ ការស្រឡាញ់បែបនេះ វាជាបន្ទុក វាជាបញ្ហាសម្រាប់ខ្មែរយើងទៅ វិញ ដែលចិត្តគេចង់បានយកទៅធ្វើជារបស់គេ គេមិនមែនស្រឡាញ់ គោរព ឱ្យតម្លៃ ហើយ ជួយថែរក្សាទេ ប៉ុន្តែយកទៅធ្វើជារបស់ខ្លួន ដូចរឿងគម្រោង កំពុងតែសាងសង់ប្រាសាទ អង្គរវត្ត ចម្លងនេះជាដើម។ ជាការពិត ថៃ បានធ្វើការចម្លងប្រាសាទអង្គរវត្តហ្នឹង ពីមុន មានហើយ ដូចជានៅក្នុងព្រះរាជវាំងថៃ ក្នុង ទីក្រុងបាងកក ក៏មានប្រាសាទចម្លងអង្គរវត្ត ហ្នឹងខ្នាតតូចមួយដែរ ហើយតាមខ្ញុំដឹង នៅ តំបន់មួយទៀត ដែលគេហៅថា ជារាជធានី បុរាណហ្នឹង ក៏គេធ្វើប្រាសាទចម្លងប្រាសាទ ព្រះវិហារ មួយ ខ្នាតតូចដែរ។ ប៉ុន្តែទាក់ទងទៅ រឿងគម្រោងធ្វើប្រាសាទចម្លងថ្មីៗនេះ ដែល ធ្វើខ្នាតធំប៉ុនប្រាសាទអង្គរវត្តខ្មែរ ជាក់ស្តែង ហើយ។ សម្រាប់ខ្ញុំៗមើលឃើញថា គម្រោង នៃការសាងសង់បែបខ្នាតធំ ហើយក្នុងគោល-ដៅ ការទាញយកប្រាក់ចំណេញសម្រាប់វិស័យ ទេសចរណ៍ ឬក៏ប្រយោជន៍ផ្ទាល់ខ្លួន មិនគួរ អនុញ្ញាតនិងសាទរទេ ក្នុងនាមជាពលរដ្ឋខ្មែរ ម្នាក់។ ហេតុនេះហើយ សម្រាប់ខ្មែរយើង គួរ តែប្រកាន់ឥរិយាបថមួយចំនួន ទី១ ត្រូវសួរនាំ ជាលក្ខណៈការទូត គឺក្រសួងការបរទេសខ្មែរ យើង រួមជាមួយនឹងអាជ្ញាធរពាក់ព័ន្ធ ជាពិសេស ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ គួរតែធ្វើកិច្ច ការងារការទូតហ្នឹង ដើម្បីឱ្យគេបញ្ជាក់ ផ្តល់ ព័ត៌មានលម្អិតឱ្យយើងមកថា តើគម្រោងនេះ វាយ៉ាងម៉េច? ហើយពិនិត្យមើលទៅ ប្រសិន បើព័ត៌មានឃើញនៅលើប្រព័ន្ធហ្វេសប៊ុក ដែល គម្រោងកំពុងតែសាងសង់ ដូចប្រាសាទអង្គរវត្ត នោះ ជាការរំលោភបំពាន ទាំងច្បាប់នៃការ រក្សាបេតិកភណ្ឌពិភពលោក ដែលពាក់ព័ន្ធ ពិភពលោកហើយ មិនមែនតែជារបស់ខ្មែរទេ ហើយទី២ វាអាចប៉ះពាល់ទៅដល់គុណតម្លៃនៃ វប្បធម៌ និងសិល្បៈនៃប្រាសាទអង្គរវត្ត ប្រសិន បើជាគេសាងសង់ពិតជាយកគំរូ តាមប្រាសាទ អង្គរវត្ត មែន។ ទី២ ស្នើឱ្យក្រុមហ៊ុន ឬក៏ភាគី ថៃ ដែលកំពុងតែសាងសង់ហ្នឹង ឱ្យបញ្ឈប់ទៅ។ ជាការពិត ទោះជាគេចង់សាងសង់ប្រាសាទអី ក៏បានដែរ តែធ្វើម៉េចកុំឱ្យវាដូច កុំឱ្យវាប៉ះពាល់ ទៅដល់គុណតម្លៃនៃប្រាសាទអង្គរវត្ត ដែលជា និមិត្តរូបរបស់ជាតិខ្មែរ ហើយក៏ជាមរតករបស់ មនុស្សជាតិផងដែរ។ ទី៣ បើសិនជាភាគីថៃ ដែលកំពុងតែសាងសង់ហ្នឹង មិនបញ្ឈប់ទេ គួរតែនាំគ្នា ពិនិត្យមើលទៅលើផ្នែកផ្លូវច្បាប់ ពិភាក្សាជាមួយយូណេស្កូ ហើយយករឿងហ្នឹង ទៅជជែគ្នាតាមផ្លូវច្បាប់ទៅ តុលាការឡាអេ ឬក៏ទៅតុលាការណាមួយ ដែលដោះស្រាយ រឿងវិវាទ ទាក់ទងទៅសម្បត្តិបេតិកភណ្ឌ ការ លួចចម្លងស្នាដៃសិល្បៈ ដូចរឿងប្រាសាទអង្គរវត្ត អីជាដើម។ ទី៤ ខ្មែរយើងគួរតែមើលឱ្យជ្រៅ បន្តិចដែរ កុំគិតថា ការចម្លងរបស់គេហ្នឹង ក៏ ជាគម្រោងមួយ ដើម្បីជួយផ្សព្វផ្សាយលើក កម្ពស់គុណតម្លៃ និងសារសំខាន់នៃប្រាសាទអង្គរ ព្រោះគេធ្វើនេះ គេធ្វើក្នុងន័យផលចំណេញ ខាងផ្នែកសេដ្ឋកិច្ច ខាងផ្នែកវប្បធម៌របស់គេ។ សំណង់ដែលធ្វើអំពីថ្មហ្នឹង វាមិនមែនធ្វើពីរបី ថ្ងៃ មួយឆ្នាំ វាបាក់បែកទៅវិញឯណា វានៅ បន្តអ៊ីចឹង ហើយវាអាចបង្កើតឱ្យមានការយល់ ច្រឡំសម្រាប់អ្នកជំនាន់ក្រោយ ហើយប្រាសាទ អង្គរវត្ត មិនមានតែខ្មែរឯណា ហើយនៅស្រុក ថៃ គេមានប្រាសាទអង្គរវត្ត ធ្វើភក់ ចម្លាក់ ហើយសម័យនេះ គេអាចធ្វើប្រណិតដូច ឬអាច ល្អជាងប្រាសាទអង្គរវត្ត របស់យើងក៏ថាបាន ដែរ ដោយសារមធ្យោបាយបច្ចេកវិជ្ជាទំនើប សម័យបច្ចុប្បន្ន។ ហេតុនេះហើយ ដើម្បីចៀស វាងនូវការភ័ន្តច្រឡំ និងការប៉ះពាល់ណាមួយ ដល់គុណតម្លៃ និងនិមិត្តរូបជាតិខ្មែរយើង យើង គួរតែប្រកាន់គោលជំហរ មិនអនុញ្ញាតឱ្យមាន ការធ្វើប្រាសាទចម្លងដូចប្រាសាទអង្គរវត្ត ទេ បើសិនជាគេបន្តធ្វើ យើងគួរតែដោះស្រាយតាម មធ្យោបាយការទូត និងតាមផ្លូវតុលាការទៅ”។

គួរបញ្ជាក់ថា ប្រតិកម្មរបស់ពលរដ្ឋខ្មែរ ខាងលើនេះ ធ្វើឡើងក្រោយពីមានការផ្សព្វ-ផ្សាយនៅក្នុងបណ្តាញសង្គមនានា ពីការសាង សង់ប្រាសាទចម្លងដូចអង្គរវត្ត របស់កម្ពុជា នៅលើទឹកដីថៃ។ ការសាងសង់ប្រាសាទចម្លង ចេញពីប្រាសាទអង្គរវត្ត របស់កម្ពុជានេះ គឺ ស្ថិតនៅភូមិណងបួរ៉ាយ តំបន់បានសិង្ហ ស្រុក ណាងរ៉ង ខេត្តបុរីរ៉ាំ (បុរីរម្យ) ប្រទេសថៃ។

ទោះយ៉ាងណា ពាក់ព័ន្ធករណីនេះ ក្រសួង វប្បធម៌ និងវិចិត្រសិល្បៈ បានចេញសេចក្តី ប្រកាសព័ត៌មានថា ក្រសួង បានធ្វើការសហការ ជាមួយស្ថានទូតកម្ពុជា ប្រចាំប្រទេសថៃ ចុះ ធ្វើការស្រាវជ្រាវ ហើយទទួលបានការឆ្លើយតប ពីព្រះចៅអធិការវត្ត នៅខេត្តបុរីរ៉ាំ (បុរីរម្យ) កន្លែងដែលសាងប្រាសាទនោះថា ការកសាង ប្រាសាទនេះ មិនបានលួចចម្លងប្លង់តាមរចនាបថ ស្ថាបត្យកម្មប្រាសាទអង្គរវត្ត ឬប្រាសាទបុរាណ ណាមួយនៅក្នុងប្រទេសកម្ពុជា ឡើយ ពោល គឺសាងសង់តាមគំនូសប្លង់ដោយខ្លួនឯង និង រចនាទៅតាមស្ថាបត្យកម្ម ប្រាសាទមួយចំនួន ដែលមានក្នុងតំបន់នោះ។

សេចក្តីប្រកាសព័ត៌មាន របស់ក្រសួង វប្បធម៌ និងវិចិត្រសិល្បៈ ចុះថ្ងៃពុធ ១៣រោច ខែបឋមាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២១ មាន ខ្លឹមសារថា “ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ មានកិត្តិយស ជម្រាបជូនដល់សាធារណជន ទាំងអស់ មេត្តាជ្រាបថា តាមរយៈបណ្តាញ សង្គម ជាពិសេសប្រព័ន្ធហ្វេសប៊ុក ពាក់ព័ន្ធនឹង ការសាងសង់ប្រាសាទមួយ នៅបុរីរម្យ ក្នុង ប្រទេសថៃ នារយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានទំនាក់ ទំនង និងសហការយ៉ាងជិតស្និទ្ធជាមួយស្ថាន ឯកអគ្គរាជទូតព្រះរាជាណាចក្រកម្ពុជា ប្រចាំ នៅព្រះរាជាណាចក្រថៃ ដើម្បីស្រាវជ្រាវ ប្រមូល ព័ត៌មានបន្ថែម។ ស្ថានឯកអគ្គរាជទូតព្រះ-រាជាណាចក្រកម្ពុជា បានចុះធ្វើការស្រាវជ្រាវ យ៉ាងយកចិត្តទុកដាក់ និងប្រមូលបានព័ត៌មាន បឋម មួយចំនួនដូចខាងក្រោម ៖

១. សំណង់ប្រាសាទនេះ ជាសំណង់មួយ ក្នុងចំណោមសំណង់ប្រាសាទថ្មដទៃៗទៀត មាន ភាពចម្រុះគ្នា ជាទីប្រតិស្ថាននៃព្រះពុទ្ធរូប សម្រាប់បូជា ស្ថិតក្នុងពុទ្ធបាទសិលាភូម៉ានហ្វា នៃភូមិណងបួរ៉ាយ ឃុំបានសិង្ហ ស្រុកណាងរ៉ង ខេត្តបុរីរម្យ។ សំណង់នេះ ធ្វើពីថ្មភក់ នៅ ផ្នែកក្រៅ និងចាក់បេតុងបង្កប់ដែកពីខាងក្នុង។

២. តាមរយៈការបំភ្លឺ និងបង្ហាញឯកសារ ប្លង់ សំណង់នានា ព្រះចៅអធិការវត្ត បាន បញ្ជាក់ថា ការកសាងប្រាសាទនេះ មិនបានលួច ចម្លងប្លង់ ឬសាងសង់តាមរចនាបថស្ថាបត្យកម្ម ដូចទៅនឹងប្រាសាទអង្គរវត្ត ឬប្រាសាទបុរាណ ណាមួយ នៅក្នុងប្រទេសកម្ពុជា ឡើយ ពោល គឺសាងសង់តាមគំនូសប្លង់ដោយខ្លួនឯង និង រចនាទៅតាមស្ថាបត្យកម្ម ប្រាសាទមួយចំនួន ដែលមានក្នុងតំបន់នោះ។

៣. តំណាងអ្នកសម្របសម្រួល នៃគម្រោង ស្ថាបនាប្រាសាទ ក៏ស្វាគមន៍ក្នុងការទទួលស្នើ ឱ្យមន្ត្រីផ្នែកជំនាញស្ថាបត្យកម្ម ចុះពិនិត្យដោយ ផ្ទាល់បាន ក្នុងករណីមានការមន្ទិលសង្ស័យ។

ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សូម ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះបងប្អូន ជនរួមជាតិ ដែលតែងយកចិត្តទុកដាក់ ការពារ លើកតម្កើងកិត្យានុភាព អត្តសញ្ញាណជាតិ ព្រមទាំងសិល្បៈវប្បធម៌ដ៏ថ្លៃថ្លារបស់ជាតិ ប្រកប ដោយសេចក្តីថ្លៃថ្នូរដ៏ខ្ពង់ខ្ពស់។ ក្រសួងនឹង ធ្វើការ ហើយតាមដានការងារនេះជាបន្តបន្ទាប់ ដោយយកចិត្តទុកដាក់។

សេចក្តីដូចបានជម្រាបជូនខាងលើ សូម សាធារណជន មេត្តាជ្រាបជាព័ត៌មាន”៕កុលបុត្រ

RELATED ARTICLES