Tuesday, April 16, 2024
Homeតារាខ្មែរពេជ្រ សិរីរ័ត្ន កាន់តែស្ងប់ស្ងាត់ក្រោយមានកូន២

ពេជ្រ សិរីរ័ត្ន កាន់តែស្ងប់ស្ងាត់ក្រោយមានកូន២

ពេជ្រ សិរីរ័ត្ន បាត់បង់ការងារសិល្បៈទាំងស្រុងនៅរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះគេមិនដែលឃើញនាងថតសម្ដែងឬមានសកម្មភាពណាមួយលេចធ្លោនោះទេក្រោយពីអតីតពិធីការិនីប៉ុស្ដិ៍បាយ័ននិងMytvរូបនេះមានកូន២(ស្រី១)ទាំងដែលនាងមិនធ្លាប់រៀបការប្ដីម្ដងណាឡើយ។

ប៉ុន្ដែតាមរូបភាពនៅលើហ្វេសបុកផ្ទាល់ខ្លួនគេឃើញសិរីរ័ត្ន នៅតែមានភាពស៊ីចស៊ីហើយដើមទ្រួងទ្រលុកទ្រលន់គូឲ្យចង់គយគន់ហើយវ័យមិនប្រែប្រួលខ្លាំងទៅតាមអាយុនោះទេ។យ៉ាងណារឿងដែលមហាជនចង់ដឹងថាតើស្វាមីរបស់សិរីរ័ត្ន ជាអ្នកណានោះនៅតែបន្ដស្ថិតក្នុងភាពអាថ័កំបាំងដដែលព្រោះតែនាងមិនចង់និយាយរឿងស្នេហាឬប្រាប់ថាបុរសណាជាគូស្នេហ៍របស់នាងឡើយ។

ពេជ្រ សិរីរ័ត្ន មិនអាចទាក់ទងបានទេកាលពីរសៀលថ្ងៃទី២៩ខែកក្កដាដោយសារតែទូរស័ព្ទនាងតេមិនចូល។ទោះជាយ៉ាងណាក្នុងជំនួបផ្ទាល់នាពេលកន្លងមកសិរីរ័ត្ន ថានាងមិនចង់រៀបការហើយក៍មិនចង់និយាយរឿងប្ដីរបស់នាងដែរ។នាងថាបានក្លាយទៅជាបុគ្គលិកខាងក្រៅរបស់ក្រុមហ៊ុនមែនញូឡាយជាច្រើនឆ្នាំមកហើយ។

ពេជ្រ សិរីរ័ត្ន បានផ្ដាច់ស្នេហ៍លោកគង់ វិសាល អ្នកដឹកនាំកម្មវិធីសិល្បៈរបស់ប៉ុស្ដិ៍បាយ័នទៅភ្ជាប់ស្នេហ៍ជាមួយស្វាមីបឹទមុខជាច្រើនឆ្នាំមកហើយដែលមុនសម្រាលកូនប្រុសទី១នោះមានព័តមានថានាងមានសង្សារថ្មីជាអ្នកជំនួញផ្ទាំងសិលាឈ្មោះលោកសុខា តែសិរីរ័ត្ន បែជាថាប្រុសនោះជាក្មួយរបស់នាងទៅវិញ។យ៉ាងណាមន្ដស្នេហ៍របស់អតីតពិធីការិនី”រាត្រីព័ណស្វាយ”រូបនេះ ពិតជាមិនធម្មតានោះទេ ព្រោះគ្រាន់តែចែកផ្លូវគ្នាជាមួយលោកវិសាល ភ្លាមមានព័តមានថាប្រុសដល់ទៅ៤នាក់តាមប្រជែងត្រងស្នេហានាងក្នុងពេលតែមួយ។

តែរហូតមកដល់ពេលនេះសិរីរ័ត្ន នៅតែមិនអាចរៀបការប្ដីជាចំហដូចអតីតសង្សារលោកវិសាល រៀបការប្រពន្ធក្មេងផ្អើលពេញចង្កោមសិល្បៈនោះឡើយ។ប៉ុន្ដែសិរីរ័ត្ន រស់នៅជីវិតបែបហ៊ឺហានិងមានវីឡាស្កឹមស្កៃនៅក្បែរផ្សារដីហុយ តែតារាកូន២រូបនេះច្រើនតែស្នាក់នៅខុនដូទំនើបជាងនៅផ្ទះព្រមទាំងជិះរថយន្ដថ្លៃៗទៀតផង៕

RELATED ARTICLES