Friday, April 19, 2024
Homeតារាខ្មែរពេជ្រ សោភា ភ្ជាប់ស្នេហ៍សក្កដា៤ឆ្នាំ លើកពេលរៀបការ៣ដង

ពេជ្រ សោភា ភ្ជាប់ស្នេហ៍សក្កដា៤ឆ្នាំ លើកពេលរៀបការ៣ដង

ពេជ្រ សោភា ចេញមុខសរសើរសង្សារបណ្ដូលចិត្តរបស់នាងលោកឆឹម សក្កដា ថាជាបុរសល្អនិងមានភាពស្មោះត្រង់ជាមួយនាងមិនចេះក្បត់ឡើយ បើទោះជាសក្កដា ប្រាប់នាងថាលោកមិនមែនជាមនុស្សល្អក្ដី តែនាងមិនជឿរទេហើយមានតែបន្ដតាមដានមើលតទៅទៀត។តែអ្វីដែលសោភា ត្រូវខកចិត្តនោះគឺតាំងពីភ្ជាប់ស្នេហ៍ជាមួយប្រុសក្មេងឆឹម សក្កដា នេះរយៈពេលជាង៤ឆ្នាំមកនាងបានលើកពេលរៀបការដល់ទៅ៣ដងរួចទៅហើយដោយសារតែកូវីដធ្វើស៊ី។ដោយសារតែមិនទាន់ទុកចិត្តថាកូវីដអាចនឹងរលត់ទៅវិញនៅក្នុងពេលឆាប់ៗនេះទើបសោភា ថាមិនទទួលសំណើរសក្កដា សុំនាងរៀបការនៅឆ្នាំ២០២២ខាងមុខនេះឡើយព្រោះតែនាងថាមិនចង់ខកចិត្តជាលើកទី៤។

ពេជ្រ សោភា បានរៀបការជាមួយលោកឡៅ ឆលី អាណិកជនខ្មែរមកពីអាមេរិកកាលពីថ្ងៃទី៥ខែកុម្ភៈឆ្នាំ២០១៥ ហើយនាងបានចែកផ្លូវគ្នាជាមួយទាហ៊ានអាកាសរូបនោះនៅឆ្នាំ២០១៦ ។សោភា បានទទួលសំណើរសុំស្នេហ៍ពីសំណាក់ប្រុសអាណិកជនជាបន្ដបន្ទាប់អំឡុងពេលនាងធ្លាក់ខ្លួនមេម៉ាយជាង៤ឆ្នាំនេះតែចុងក្រោយនាងបានសម្រេចចិត្តជ្រើសស្នេហ៍ថ្មីតាមរយៈការ”ជួញជិត ប្រសើរជាងជួញឆ្ងាយ”ហើយនាងមិនភ្ជាប់ស្នេហ៍ជាមួយបុរសក្រៅស្រុកទៀតទេព្រោះខ្លាចខកចិត្តម្ដងទៀត។

បុរសដែលរត់មកចូលក្នុងបេះដូងសោភា មុនគេនោះគឺលោកឆឹម សក្កដា ដែលការសាងស្នេហ៍រវាងតារា១គូនេះធ្វើឲ្យមានការសង្ស័យថាពួកគេលេងបឹទពួនស្នេហ៍ឬស្រលាញ់គ្នាជាស្នេហា”ក្លែងក្លាយ”ព្រោះសម្អាងថាកន្លងមកធ្លាប់លេចឭថាលោកសក្កដា គ្មានអារម្មណ៍ជាមួយស្រី្ដភេទនោះទេ ព្រោះប្រុសតាមស្នេហ៍ច្រើនជាង។ប៉ុន្ដែទាំងសោភា-សក្កដា បានអះអាងដូចគ្នាថាពួកគេស្រលាញ់គ្នាមែនទែនថែមទាំងមានចាស់ទុំទាំងសងខាងដឹងឭទៀតផង។

យ៉ាងណាមហាជននៅតែមិនទាន់អស់ការសង្ស័យចំពោះស្នេហាសោភា-សក្កដា នោះទេព្រោះថានៅរយៈពេលចុងក្រោយនេះតារាហង្សមាសបានលេងខ្លួនជាមួយសម្ភារៈថ្លៃៗដូចជានាងជិះរថយន្ដទំនើបៗដល់ទៅ៥គ្រឿងឆ្លាស់គ្នាគឺPorsche,​Mercedes,Bmw,​Range Rover និងAudi ជាដើម។សោភា ព្រមទាំងហ៊ានទិញនាឡិកាដៃ១គ្រឿងតម្លៃរាប់ម៉ឺនដុល្លារពាក់ទៀតផងដូចជាRolex និងRichard Mille ទើបធ្វើឲ្យមានការលេចឭសោភា អាចមានជម្រើស្នេហ៍ផ្សេងក្រៅពីសក្កដា ៕

RELATED ARTICLES