Friday, March 29, 2024
Homeតារាខ្មែរយុគ ចិន្ដា,ឱក សុគន្ធកញ្ញា និងយូរី ៖​បន្ដ​ពន្យាពេលឡើងឆាក

យុគ ចិន្ដា,ឱក សុគន្ធកញ្ញា និងយូរី ៖​បន្ដ​ពន្យាពេលឡើងឆាក

នៅរដូវកូវីដ-១៩នេះតារាស្រី៣ដួងបានជួបទុក្ខធំព្រមគ្នាព្រោះបាត់បង់អ្នកមានគុណរៀងៗខ្លួនទើបពេលនេះពួកគេបានពន្យាពេលឡើងឆាកតន្រ្ដីដើម្បីបន្ដកាន់ទុក្ខដូចគ្នា។

១៖យុគ ចិន្ដាៈពិធីការិនីដ៍មានឥទ្ធិពលរបស់Ctnរូបនេះយំអាលោះអាល័យម្ដាយជាទីបំផុតនៅថ្ងៃបូជាសពអ្នកស្រីខឹម ផល្លី ដែល​ទទួលមរណៈភាពក្នុងជន្មាយុ៦៩ឆ្នាំដោយជំងឺលើសឈាមហើយរអិលដួលកាលពីថ្ងៃទី១២ខែកញ្ញាឆ្នាំ២០២១។អ្នក​នាងចិន្ដា ចេញ​​សារកាលពីថ្ងៃទី២៥ខែកក្កដា ដោយទឹកភ្នែកថា”រយៈពេល១២ថ្ងៃហើយ​ដែលអ្នកម្ដាយបានឃ្លាត​ឆ្ងាយពីកូនទៅកាន់​ទី​សែនឆ្ងាយ”។អ្នកនាងចិន្ដា មិនទាន់កណត់ពេលវេលាឡើងឆាកធ្វើពិធី​ការិនីនៅCtnវិញទេបន្ទាប់​ពីបានធ្វើបុណ្យ​ខួបគម្រប់៧ថ្ងៃ​ជូនម្ដាយកាលពីថ្ងៃទី១៨ខែកក្កដាយ៉ាងស្ងៀមស្ងាត់និងមិនហៅអ្នកសិល្បៈណាចូលរួមទេព្រោះបង្ការជំងឺកូវីដ។

   ២៖ឱក សុគន្ធកញ្ញាៈប្អូនថ្លៃថៅកែហង្សមាសរូបនេះបានបាត់បង់លោកយាយជាទីស្រលាញ់របស់នាងឈ្មោះម៉ា រិនថា ដែល​ទទួល​មរណៈភាពកាលពីថ្ងៃទី២៤ខែមិថុនាឆ្នាំ២០២១ ធ្វើឲ្យសុគន្ធកញ្ញា ពេលនេះមិនទាន់កំណត់​ពេលឡើងឆាក​ច្រៀង​សម្ដែង​សារជាថ្មីវិញឡើយ។នេះគឺជាការពន្យាពេលឡើងឆាកសារជាថ្មីម្ដងទៀតរបស់សុគន្ធកញ្ញា បន្ទាប់ពីនាង​ផ្អាកឡើង​ច្រៀង​សម្ដែង​ម្ដងរួចទៅហើយតាំងពីដើមខែមីនា ក្រោយពេលតារាហង្សមាសបានកើតកូវីដ ជាបន្ដបន្ទាប់​ហើយនាង​ទើបតែចេញ​ច្រៀងវិញកាលពីថ្ងៃទី៣០ខែឧសភា តែពេលនេះត្រូវបាត់មុខពីឆាកមួយរយៈដើម្បីកាន់ទុក្ខជូនលោកយាយរបស់នាង។

  ៣៖យូរីៈតារាចម្រៀងហង្សមាសសេន យូរី ក៍ជួបទុក្ខធំដែរដោយសារតែអ្នកម្ដាយជាទីស្រលាញ់របស់នាងអ្នកស្រីចាន់ គង់ បាន​លាចាកលោកកាលពីថ្ងៃទី២៩ខែមិថុនាឆ្នាំ២០២១ ធ្វើឲ្យយូរី ស្រណោះម្ដាយជាពន់ពេក។ការច្រៀងសម្ដែងរបស់យូរី កន្លង​មកជាបទបែបញាក់សប្បាយៗហេតុនេះហើយអំឡុងពេលដែលនាងកាន់ទុក្ខនេះគេជឿរថានាងមិនអាចឡើងឆាកវិញបានឆាប់ៗទេ ខណៈដែលពេលនេះនាងស្រងូត​ស្រងាត់ខ្លាំងណាស់ព្រោះអ្នកម្ដាយ​ដែលតែងតែជូននាងទៅឆាក​និងលើកទឹកចិត្ត​នាង​នៅ​ពីក្រោយការងារសិល្បៈនោះបានចាកចេញពីរូបនាងដោយគ្មានថ្ងៃត្រឡប់៕

RELATED ARTICLES