Friday, April 19, 2024
Homeតារាខ្មែរយុគ ចិន្ដា មិនហ៊ានធ្វើបុណ្យធំខួបម្ដាយគម្រប់៧ថ្ងៃ

យុគ ចិន្ដា មិនហ៊ានធ្វើបុណ្យធំខួបម្ដាយគម្រប់៧ថ្ងៃ

នៅថ្ងៃបុណ្យខួបគម្រប់៧ថ្ងៃរបស់ម្ដាយកាលពីថ្ងៃទី១៨ខែកក្កដា នោះអ្នកនាងយុគ ចិន្ដា មិនហ៊ានធ្វើពិធីធំឡើយ ហើយក៍គ្មានហៅអ្នកសិល្បៈណាឲ្យចូលរួមដែរព្រោះបង្ការកូវីដ-១៩  ខណៈដែលនាងក្រៀមក្រំខ្លាំងចំពោះការបាត់បង់ម្ដាយជាទីស្រលាញ់ ទើបត្រូវបង្ខំចិត្តផ្អាកការងារសិល្បៈទាំងស្រុងមួយរយៈខ្លី។

លោកជីមមី ដែលជាជំនួយការរបស់អ្នកនាងយុគ ចិន្ដា បានឲ្យដឹងថាអ្នកនាងចិន្ដា គ្រាន់តែធ្វើពិធីសែនជូនម្ដាយនៅផ្ទះរបស់នាងកាលពីថ្ងៃម្សិលមិញ(១៨កក្កដា)ហើយអ្នកនាងបានធ្វើចង្ហាន់យកទៅប្រគេនព្រះសង្ឃនៅវត្តនិគ្រោធវ័ន្ដនៅវត្តគល់ទទឹងនៅថ្ងៃខួបម្ដាយគម្រប់៧ថ្ងៃ។ចំណែកក្មួយៗរបស់អ្នកនាងចិន្ដា នៅខេត្តស្វាយរៀងវិញបានយកចង្ហាន់ទៅប្រគេនព្រះសង្ឃនៅវត្តប៉ាយ៉ាប ខេត្តស្វាយរៀងដែរនៅថ្ងៃខួប៧ថ្ងៃម្ដាយអ្នកនាងចិន្ដា ។លោកជីមមី បានឲ្យដឹងទៀតថាកម្មវិធីបុណ្យ៧ថ្ងៃម្ដាយអ្នកនាងចិន្ដា មិនបានហៅតារាសិល្បៈរួមអាជីពណាឲ្យចូលរួមនោះទេព្រោះតែនេះជារដូវកូវីដពិបាកជួបជុំគ្នាណាស់ទើបអ្នកនាងចិន្ដា មិនហ៊ានធ្វើពិធីធំដុំទេ។

អ្នកនាងយុគ ចិន្ដា បានថ្លែងសារលាយឡំទឹកភ្នែកនៅថ្ងៃបុណ្យខួបម្ដាយគម្រប់៧ថ្ងៃថា”គម្រប់៧ថ្ងៃដែលអ្នកម្ដាយលាកូនៗជារៀងរហូត គ្មានថ្ងៃត្រឡប់វិញឡើយ អ្នកម្ដាយហត់នឿយយូពេកហើយ ក្នុងការមើលថែកូន ចិញ្វឹមកូន បារម្ភពីកូនៗ, អ្នកម្ដាយសម្រាកចុះ បុណ្យកុសលដែលអ្នកម្ដាយបានសាង សូមបានទៅដល់វិញ្ញាណក្ខ័ន្ដអ្នកម្ដាយកុំបីឃ្លាងឃ្លាតឡើយ”។

គូសរំលឹកថាអ្នកស្រីខឹម ផល្លី អាយុ៦៩ឆ្នាំម្ដាយរបស់អ្នកនាងយុគ ចិន្ដា បានទទួលមរណភាពកាលពីថ្ងៃទី១២ខែកក្កដាឆ្នាំ២០២១ ដោយសារជំងឺលើសឈាមនិងបណ្ដាលឲ្យរអិលដួលនៅផ្ទះ។ម្ដាយពិធីការិនីរូបនេះបានមកពីអាមេរិកជួបជុំកូនៗនៅស្រុកខ្មែរជាង១ឆ្នាំទៅហើយ នឹងត្រៀមវិលទៅអាមេរិកវិញក្នុងពេលឆាប់ៗនេះ តែជាអកុសលអ្នកស្រីត្រូវបាត់បង់ជីវិត ខណៈដែលនៅថ្ងៃបូជាសពនៅវត្តគល់ទទឹងកាលពីថ្ងៃទី១៤កក្កដា នោះអ្នកនាងចិន្ដា យំសោកបោកខ្លួនដោយសារតែស្រណោះម្ដាយទិញអាវ​ឲ្យសម្រាប់ពាក់បុណ្យពិសាខបូជាជាមួយគាត់ តែអ្នកនាងបែរជាត្រូវពាក់អាវនោះមករើសធាតុម្ដាយខ្លួនឯងទៅវិញ៕

RELATED ARTICLES