Friday, April 19, 2024
Homeតារាខ្មែរយូរី និងថៅកែកាន់ទុក្ខរួមគ្នា

យូរី និងថៅកែកាន់ទុក្ខរួមគ្នា

តារាចម្រៀងហង្សមាសសេន យូរី បានជួបទុក្ខធំព្រោះអ្នកម្ដាយជាទីស្រលាញ់របស់នាងអ្នកស្រីចាន់ គង់ បានទទួលមរណភាពកាលពីថ្ងៃទី២៩ខែមិថុនាឆ្នាំ២០២១ ធ្វើឲ្យយូរី តក់ស្លុតនិងសោកស្ដាយម្ដាយជាពន់ពេក។យូរី បានកាន់ទុក្ខជូនម្ដាយរយៈពេលជាង២សប្ដាហ៍មកហើយដែលនាងមិនទាន់ចេញមុខឡើងច្រៀងសម្ដែងតាមឆាកណាមួយនោះវិញទេហើយក៍មិនកំណត់នៃការឡើងច្រៀងរាំវិញដែរព្រោះមិនអាចលេងក្បាច់រាំសប្បាយៗទាំងពេលមានទុក្ខធំនេះ។បើតាមព័តមានថានៅពេលដែលយូរី ពិបាកចិត្តនេះលោកថៅកែជា នី ដែលត្រូវបានគេសង្ស័យថាជាគូស្នេហ៍របស់នាងតែយូរី ថារាប់អានត្រឹមជាបងប្រុសនោះលោកក៍ក្រៀមស្រពោនឱរ៉ាដែរដែលមើលទៅអ្នកទាំង២កាន់ទុក្ខរួមគ្នាតែម្ដង។

គូរបញ្ជាក់ថាក្រៅពីយូរី តារាចម្រៀងដែលមិនទាន់ឡើងឆាកតន្រ្ដីព្រោះកំពុងតែជាប់កាន់ទុក្ខព្រោះបាត់បង់អ្នកមានគុណរបស់ពួកគេនៅដើមឆ្នាំ២០២១នេះមានដូចជាលោកឆន សុវណ្ណារាជ បាត់បង់ម្ដាយ,ម៉ា ដូណា បាត់បង់ម្ដាយ,គូម៉ា បាត់បង់ម្ដាយមីង ,ឱក សុគន្ធកញ្ញា បាត់បង់លោកយាយ ខណៈដែលតារាសម្ដែងលី សុខជន់ ដែលជាឪពុករបស់លី ច័ន្ទសីហា នោះស្ទើតែក្លាយទៅជាមនុស្សវិកលចឬកទៅហើយព្រោះត្រឹមតែ១សប្ដាហ៍លោកបាត់បង់បងប្រុសស្រី២នាក់។ចំពោះយូរី វិញនាងត្រូវបានមិត្តភក្ដិរួមអាជីពផ្ញើរសាររំលែកទុក្ខជាបន្ដបន្ទាប់ ខណៈដែលលោកថៅកែជា នី ក៍តែងតែនៅក្បែរកាយ៉ានិងព្យាយាមលើកទឹកចិត្តនាងគ្រប់ពេលវេលា។

យូរី បានឈានជើងចូលហង្សមាសជាង៨ខែទៅហើយក្រោយនាងមិនបន្ដកុងត្រាថ្មីនៅសាន់ដេ ដែលទ្រនុំធំនេះធ្វើឲ្យយូរី ពិបាកដណ្ដើមភាពលេចធ្លោព្រោះតែប្រជុំទៅដោយតារាខ្លាំងៗ។យ៉ាងណាមហាជនចាប់អារម្មណ៍ថាការទៅដល់ហង្សមាសរបស់យូរី ដើម្បីទៅជំនួសតំណែងនាងទេព បូព្រឹក្ស ដែលចាកចេញ។ប៉ុន្ដែយូរី បានប្រកែកដោយអះអាងថាស្ទីលនៃការច្រៀងសម្ដែងរបស់នាងនិងបូព្រឹក្ស មិនដូចគ្នានោះទេ។តាមព័តមានថាក្រោយក្លាយទៅជាសមាជិករបស់ហង្សមាសនេះយូរី ឡើងតម្លៃខ្លួនខ្ពស់ជាងមុន១ជា២ព្រោះនាងច្រៀងកម្មវិធីធំស៊ីថ្លៃម្ដងជិត២ពាន់ដុល្លារពោលគឺត្រដុំត្រសងជាមួយនាងរ៉េត ស៊ូហ្សាណា ដែរ។

គេកត់សម្គាល់ដែរថាទោះជាយូរី ប្រកែកឡើងរោយមាត់រឿងស្នេហ៍លោកថៅកែជា នី ក្ដីប៉ុន្ដែមុនជួបទុក្ខធំនេះនៅពេលដែលយូរី ទៅច្រៀងសម្ដែងនៅតាមឆាកតន្រ្ដីទាំងឡាយលោកនី បានយករថយន្ដទំនើបរបស់លោកLand CriserV8 ដឹកនាងទៅគ្រប់កម្មវិធីតែម្ដងដែលសកម្មភាពបែបនោះគឺមិនខុសពីគូស្នេហ៍តារាផ្សេងៗទៀតនោះទេ។តែយូរី នៅតែថានាងចាត់ទុកថៅកែជាបងប្រុសម្នាក់ដដែលខណៈដែលលោកនី និយាយខ្លីថាលោកនិងយូរី មានចិត្តគំនិតត្រូវគ្នាច្រើនបានអាចដើរចូលគ្នាដូចពេលនេះ។

យូរី ស្ថិតក្នុងចំណោមតារាចម្រៀងប្រជែងទីផ្សារយុវវ័យនាពេលបច្ចុប្បន្នមានដូចជានាងតន់ ច័ន្ទសីម៉ា,រ៉ាប៊ី និងរ៉េត ស៊ូហ្សាណា ជាដើមដែលពួកគេមានក្បាច់រាំប្លែកៗគ្នា។មហាជនរងចាំមើលថាតើយូរី នឹងព្រមសារភាពស្នេហ៍ថៅកែ នៅពេលណាខណៈដែលពេលនេះប្រុសៗមួយចំនួនដែលធ្លាប់លង់ស្នេហានាងដែរបានដកថយវិញអស់ព្រោះខ្លាចមិនអាចប្រជែងជាមួយលោកជា នី បាន៕ ហ៊ឹម វិចិត្រ

RELATED ARTICLES