Thursday, April 25, 2024
Homeព័ត៌មានជាតិរ៉ាប៊ី ថារកប្រុសក្មេងមិនបាន

រ៉ាប៊ី ថារកប្រុសក្មេងមិនបាន

រយៈពេលជិតកន្លះឆ្នាំទៅហើយដែលនាងផាន វីរ៉ាទី ហៅរ៉ាបី បានថ្ងូរថានាងនៅតែមិនអាចរកសង្សារក្មេងមកស្អំរបួសបេះដូងបាននោះទេ។ការវាចារបែបនេះធ្វើឲ្យគេមិនសូវមានការជឿរជាក់ចំពោះនាងរ៉ាប៊ី នោះទេព្រោះសម្អាងថានាងជាស្រីស្អាតម្នាក់រឿងអីរកតែក្ដឹបសង្សារ១ធ្វើថ្នាំមិនបាន?

ប៉ុន្ដែតារាថោន នៅតែថ្ងូរថាពិតជាមិនអាចរកប្រុសក្មេងធ្វើសង្សារបានដូចចិត្តមែនតាំងពីនាងបានបែកបាក់សង្សាក្មេងម្នាក់កាលពីដើមឆ្នាំ២០២១មក។នាងថាកាលនៅជាមួយសង្សារក្មេងនោះមិនសូវត្រូវគ្នានោះទេនិងពេលខ្លះមានអារម្មណ៍ថាធុញ តែពេលបាត់បង់គេបែជាពិបាករកអ្នកផ្សេងជំនួសព្រោះបុរសដែលនាងចង់ផ្ញើរប្រាណនោះទាល់តែក្មេងស្អាត និងចេះថ្នាក់ថ្នមចិត្តនាងផងទើបអាចទៅរួច។រ៉ាប៊ី ថាការស្វែងរកមនុស្សប្រុសក្មេងសង្ហារហើយចិត្តស្មោះទៀតរឹតតែពិបាកដូចរាវម្ជុលក្នុងបាតសមុទ្រអីចឹង។

បើទោះជានាងរ៉ាប៊ី វាចារដោយតូចចិត្តថារកសង្សារជិត៥ខែមិបានសោះក្ដី តែនាងព្រមានប្រុសៗទាំងឡាយដែលចង់ញ៉ែនាងថារូបនាងមិនមែនចេះតែចិត្តងាយៗដែលគេញ៉ែបានៗនោះទេព្រោះប៉ៈនាងពិបាកបន្ដិចហើយ។រ៉ាប៊ី ថែមទាំងធ្វើឲ្យតាតា អស់សង្ឃឹមផងដែរតាមរយៈការតាំងចិត្តថាបើប្រុសចាស់ទោះជាមានលុយដុល្លារក្រាស់យ៉ាងណាក៍នាងមិនបេតីដែរព្រោះយកសង្សារប្រុសចាស់ធ្វើឲ្យនាងពិបាកបណ្ដើរឬមិនអាចបង្ហាញភាពផ្អែមល្ហែមដូចក្មេងនោះទេ។

រ៉ាប៊ី ស្ថិតក្នុងចំណោមតារាដែលស្នេហ៍តែប្រុសក្មេងមានដូចជានាងប៉ាច គីមមួយ,សុខ សោម៉ាវត្ដី  និងហ៊ិន ច័ន្ទនីរ័ត្ន  ជាដើម។ប៉ុន្ដែជុំវិញរឿងរ៉ាប៊ី ថាបេះដូងនាងមិនទាន់មានម្ចាស់ចិត្តថ្មីនេះអ្នកខ្លះថានាងនិយាយកុហក់ព្រោះនាងច្រៀង៣ឆ្នាំមានទ្រព្យក្នុងកណ្ដាប់ដៃមិនក្រោមកន្លះលានដុល្លារនោះទេក្នុងនោះមានដូចជាផ្ទះវីឡា១តម្លៃ១៥ម៉ឺនដុល្លារ,ផ្ទះ២ល្វែងតម្លៃជាង២០ម៉ឺនដុល្លារ ហើយនាងជិះរថយន្ដ៣គ្រឿងឆ្លាស់គ្នាគឺLexus Nx200t ,Starex និងLexus Rx300 ។គេថារ៉ាប៊ី មានទ្រព្យលឿនបែបនេះសង្ស័យតែនាងស្នេហ៍ក្មេងបាំងចាស់៕

RELATED ARTICLES