Wednesday, April 24, 2024
Homeតារាខ្មែររ៉ាប៊ី លាក់សង្សារ៣ឆ្នាំ

រ៉ាប៊ី លាក់សង្សារ៣ឆ្នាំ

ស្រីស្រស់ផាន វីរ៉ាទី ហៅរ៉ាប៊ី នៅតែព្យាយាមមិនព្រមបង្ហាញមុខម្ចាស់ស្នេហ៍ថ្មីឡើយពោលគឺរយៈពេល៣ឆ្នាំនេះនាងលាក់ជិតតែម្ដងទើបធ្វើឲ្យមានការសង្ស័យថាប្រុសស្នេហ៍តារាថោន រូបនេះអាចជាមន្រ្ដីធំឬអ្នកជំនួញល្បីឈ្មោះណាម្នាក់ជាមិនខានបានជារ៉ាប៊ី មិនចង់ឲ្យគេស្គាល់មុខ។

យ៉ាងណាក្នុងជំនួបផ្ទាល់ជាញឹកញាប់នាងរ៉ាប៊ី នៅតែនិយាយដដែលនិងថ្ងូរដូចព្រាបថា តើឲ្យនាងបណ្ដើរអ្នកណាទៅបើរកតែសង្សារ១គ្រាប់ធ្វើថ្នាំមិនបានផង។នាងថែមទាំងស្នើរសុំឲ្យអ្នកកាសែតជួយរកសង្សារឲ្យនាងទៀតផង តែបុរសដែលអាចធ្វើជាគូស្នេហ៍របស់នាងនោះដាច់ខាតត្រូវតែជាប្រុសក្មេងរូបសង្ហារហើយចេះផ្គាប់ចិត្តនាងទាំងយប់ថ្ងៃទើបអាចយកបេះដូងនាងបាន។ចំពោះបុរសវ័យចំណាស់ៗឬតាតានោះនាងថាអត់មានអារម្មណ៍ស្នេហ៍សូម្បីតែបន្ដិចទោះជាប្រុសនោះមានលុយច្រើនយ៉ាងណាក៍ដោយ។

ទោះជានាងរ៉ាប៊ី នៅតែថាគ្មានគូស្នេហ៍កៀកកើយដូចគេមែន តែមិនសូវមានគេជឿរជាក់ចំពោះការវាចារបស់ស្រីស្អាតរូបនេះឡើយព្រោះថានាងជាតារាចម្រៀងដែលមានរូបសម្រស់លេចធ្លោម្នាក់រឿងអីដែលរកតែក្ដឹបសង្សារធ្វើថ្នាំមិនបាន?គេនៅតែសង្ស័យថានាងរ៉ាប៊ី គ្រាន់តែសាងស្នេហ៍ដោយមិនបើកចំហប៉ុណ្ណោះតែភាគរយខ្ពស់ណាស់នាងមិនទុកបេះដូងឲ្យនៅទំនេរដូចមាត់នាងនិយាយឡើយ។

រ៉ាប៊ី ស្ថិតក្នុងចំណោមតារាចវ័យក្មេងដែលមានទ្រព្យច្រើនហើយរស់នៅផ្ទះវីឡាយ៉ាងប្រណិតដូចជានាងថន លក្ខិណា,នៅ សុនិតា ,បេប៊ី,ទេព បូព្រឹក្ស,ដួង ម៉ានិច្ច និងគង់ វង្សយ៉ាទី ជាដើម។តារាថោនរូបនេះថាទោះជាពេលនេះរដូវកូវីដកំពុងតែអុកឡុកក្ដី ប៉ុន្ដែនាងនៅតែមានប្រាក់ចំណូលសិល្បៈតក់ៗដូចជាការធ្វើBAឲ្យផលិតផលមួយចំនួន និងចេញច្រៀងតាមឆាកតន្រ្ដីតាមប៉ុស្ដិ៍ទូរទស្សន៍។ស្រីស្អាតរូបនេះថានាងមិនជួបវិបត្តិសេដ្ឋកិច្ចនោះទេព្រោះតែនាងមិនមានទម្លាប់ទិញផ្ទះ,ឡាន និងដីធ្លីដោយបង់រំលស់ឡើយគឺទិញផ្ដាច់ៗតែម្ដង តែនាងគ្មានប្រុសណាឧបត្ថម្ភឡើយ៕

RELATED ARTICLES