Saturday, April 20, 2024
Homeតារាខ្មែរវ៉ាន់ នីឡា៖គ្មានផែនការវិល​រកអាជីព​ចម្រៀង​នៅសាន់ដេ

វ៉ាន់ នីឡា៖គ្មានផែនការវិល​រកអាជីព​ចម្រៀង​នៅសាន់ដេ

ភ្នំពេញ៖តារាកំប្លែងតូចច្រឡឹងដែលសម្រស់លេចធ្លោជាងគេនៅក្នុងក្រុមកំប្លែងនាយពាក់ម៉ី គឺស្រីស្រស់វ៉ាន់ នីឡា ដែលជាកូនក្រមុំសំណព្វចិត្តរបស់លោកតាវ៉ិច ទ័រ នោះបានបញ្ជាក់សារជាថ្មីថានាងគ្មានគម្រោងវិលមកចាប់​អាជីព​ចម្រៀងនៅសាន់ដេសារជាថ្មីឡើយ។

ទន្ទឹមនិងនេះអ្នកកំប្លែងតូចតន់របស់CTNរូបនេះថាអាជីពជាពិធីការិនី​ក៍នាងបាន​បោះបង់ចោលដែរពោលគឺនៅតែធ្វើជា អ្នកកំប្លែងមួយមុខប៉ុណ្ណោះ។ចំពោះមូលហេតុដែលធ្វើឲ្យវ៉ាន់ នីឡា ចោលអាជីព​ទាំង២នោះនាងវាចារថា ព្រោះតែចង់ផ្ដោត តែលើអាជីពកំប្លែងមួយតែប៉ុណ្ណោះ ដោយសារតែគ្មានពេលវេលាគ្រប់គ្រាន់ ប៉ុន្ដែនាងស្រលាញ់អាជីពចម្រៀងនិងMCដូចគ្នា តែមិនអាចវិលមកចាប់អាជីព៣ក្នុងពេលតែមួយបានឡើយ។

   វ៉ាន់ នីឡា បានសាកល្បងចាប់អាជីពចម្រៀងមួយប្រាវនៅសាន់ដេតែមិនទាន់លូកដៃចូលជ្រៅផងក៍ដកថយទៅវិញ ខណៈដែលការធ្វើពិធីការិនីនៅCNCនាងត្រូវបានឪពុកគាំទ្រយ៉ាងពេញទំហ៊ឹង តែទីបំផុតនីឡា ជ្រើសយកតែ​ផ្នែកកំប្លែង​មួយមុខប៉ុណ្ណោះ។នីឡា ថាការច្រៀងនាងមិនសូវអំណោយផលទេ តែការធ្វើជាពិធីការិនីនាងអាចនិយាយបាន ប៉ុន្ដែ​ពេល​ខ្លះបារម្ភខ្លាចនិយាយទៅខុស ។ប៉ុន្ដែបើអាជីពកកំប្លែងនាងមានដុងទើបអាចបន្ដទៅមុខទៀតបាន។

វ៉ាន់ នីឡា បានចែកផ្លូវគ្នាជាមួយអតីតគូដណ្ដឹងលោកផន រង្សី ដែលជាថៅកែវង្សល្ខោន ភី សុគន្ធី ហើយនាងបានភ្ជាប់​ពាក្យ​ជាមួយលោកស៊ុត សក្ការៈ ដែលជាកូនរបស់អ្នកស្រីសរ មុនី្នរស្មី ភរិយាថ្មីលោកព្រីង ច័ន្ទបុត្រ ហៅនាយចេក ទើបធ្វើឲ្យនីឡា ត្រូវហៅនាយចេក ថាប៉ាក្មេក។

ប៉ុន្ដែគម្រោងរៀបការវិញនីឡា ថានាងមិនទាន់អាចកំណត់សារជាថ្មីបានទេ បន្ទាប់បាន​បាន​រំ​សាយមង្គលការ២ លើក រួច មកហើយកាលពីខែឧសភាឆ្នាំ២០១៩ និងដើមឆ្នាំ២០២០ ព្រោះតែកូវីដ ផ្ទុះខ្លាំងពេក។ទោះជាយ៉ាង​ណានីឡា ថាចំណង ស្នេហាថ្មីនេះនាងនិងគូដណ្ដឹងយល់ចិត្តគ្នាបានល្អណាស់ ពិសេសអនាគតស្វាមី​របស់នាងមិនចេះ​ប្រ​ចណ្ឌនាងឡើយ៕

RELATED ARTICLES