Thursday, April 25, 2024
Homeតារាខ្មែរសុខ ពិសី ថៅកែមិនចេះហួងហែង

សុខ ពិសី ថៅកែមិនចេះហួងហែង

មុននេះតារាចម្រៀងលោកខេម ប៊ុនថៃ ហៅខេមរៈ សិរីមន្ដ ត្រូវភរិយាលោកអ្នកនាងគួយ ផល្លី ដឹកនាំនិងបញ្ជារផ្ទាល់ទៅលើការថតសម្ដែងMVដោយប្រពន្ធតារាល្បីរូបនេះថែមទាំងឈមើលប្ដីអោបថើបតារាស្រីដោយផ្ទាល់ទៀតផងទើបអ្នកនាងផល្លី ត្រូវបានគេសរសើរថាពូកែទប់អារម្មណ៍បានល្អអត់ចេះប្រចណ្ឌប្ដី។

ដោយឡែកស្រីស្អាតសុខ ពិសី វិញក៍មិនខុសគ្នាប៉ុន្មានដែរព្រោះស្ទើតែគ្រប់MVរបស់នាងតែងតែត្រូវបានលោកថៅកែសាន់ដេឡាយ សុខចំរើន ដឹកនាំសម្ដែងដោយផ្ទាល់ហើយលោកចំរើន ក៍មិនប្រចណ្ឌឬហួងហែងពិសី នៅពេលដែលត្រូវលេងប្លង់តារាប្រុសអោបថើបនោះដែរ ប៉ុន្ដែកុំឲ្យតែលេងដៃធ្ងន់ពេកដែលចំណុចនេះហើយទើបមានការលើកឡើងថាតារាដែលជ្រើសគូស្នេហ៍ស្ថិតក្នុងរង្វង់អ្នកសិល្បៈដូចគ្នាគឺអាចរក្សារចំណងស្នេហាបានគង់វង្សជាងជ្រើ្រសរើសអ្នកក្រៅសិល្បៈ។

ចំពោះសុខ ពិសី វិញទោះជារឿងស្នេហានាងជាមួយលោកឡាយ សុខចំរើន បានសាយភាយល្បីពេញផ្ទៃប្រទេសទៅហើយក្ដី តែជិត១០ឆ្នាំមកនេះនាងនៅតែមិនព្រមសារភាពស្នេហ៍ម្ដងណាឡើយទើបធ្វើឲ្យនាងនិងលោកចំរើន មិនអាចសាងស្នេហ៍ផ្អែមល្ហែមជាសាធារណៈបានដូចគូស្នេហ៍តារាដ៍ទៃទៀតនោះបានទេ។ប៉ុន្ដែអ្នកនៅក្នុងសិល្បៈភាគច្រើនសុទ្ធតែបានដឹងពីទំនាក់ទំនងស្នេហារវាងពិសី និងលោកចំរើន រហូតមានតារាខ្លះបានចាត់ទុកពិសី ប្រៀបដូចជាថៅកែសាន់ដេទៀតផងពោលគឺដូចឱក សុគន្ធកញ្ញា ដែលមានឥទ្ធិពលជាងគេនៅហង្សមាសដែរ។

សុខ ពិសី ត្រូវបានគេចាត់ទុកថាជាស្រីស្អាតក្នុងសិល្បៈដែលធ្វើឲ្យតារាផ្សេងៗទៀតពិបាកប្រជែងសម្រស់ជាមួយនាងបើទោះជាកន្លងមកលេចឭថាពិសី បានកែសម្រស់នូវផ្នែកខ្លះក្ដី។អ្វីដែលគូរឲ្យចាប់អារម្មណ៍ថ្មីៗនេះពិសី កាន់តែថែរាងឲ្យស្វែលស្អាតជាមួយស្បែកកាន់តែខ្ចីហើយនាងបានបើកហាងតែគុជ១ចំណាយលុយអស់ច្រើនម៉ឺនដុល្លារនៅរដូវកូវីដនេះទៀតផង។ប៉ុន្ដែពិសី មិនទាន់ហ៊ានវិលត្រឡប់មករកឆាកតន្រ្ដីវិញនោះទេក្រោយផ្អាកច្រៀងសម្ដែងតាមឆាកជិត៣ខែដោយសារតែកូវីដមិនទាន់ស្ងាត់។

សុខ ពិសី ដឹងថារាល់ការច្រៀងសម្ដែងរបស់នាងតាមឆាកតែងតែមានអ្នកគាំទ្រទៅតាមដល់ឆាកពិសេសគឺយុវវ័យតែម្ដងហេតុនេះហើយដើម្បីបង្ការការជួបជុំទ្រង់ទ្រាយធំដូចមុនអំឡុងរដូវកូវីដនេះទើបនាងមិនទាន់ហ៊ានឡើងច្រៀងតាមឆាកទូរទស្សន៍ដូចតារាមួយចំនួនទៀតឡើយ។

ក្រៅពីសុខ ពិសី តារាដែលជ្រើសផ្លូវសាងស្នេហ៍ដោយលាក់លៀមមានដូចជានាងអ៊ីវ៉ា ,រ៉ាប៊ី ,តន់ ច័ន្ទសីម៉ា,រ៉េត ស៊ូហ្សាណា និងវី ឌីណែត ជាដើមដែលពួកគេមិនដែលហ៊ានកៀកកើយសង្សារជាសាធារណៈនោះទេ។ចំណែកពិសី វិញគេជឿរថានាងនឹងដើរតាមផ្លូវឱក សុគន្ធកញ្ញា ពោលគឺរៀបការជាមួយម្ចាស់ចិត្តជាចំហនៅពេលស្ងាត់កូវីដនេះជាមិនខាន ក្រោយពេលនាងសមេ្រចចិត្តមិនស្រវ៉ាយកតំណែងជំទាវតាមរយៈការផាត់ចោលសំណើរមន្រ្ដីធំៗតាមស្នេហានាងជាច្រើនឆ្នាំមកនេះក្នុងនោះមានទាំងកូនលោកឧកញ៉ាមហាសេដ្ឋីម្នាក់ដែលរកស៊ីផ្នែកសណ្ឋាគានិងជួញប្រេងសាំងផងដែរ។អ្នកសិល្បៈជាច្រើនបានសរសើរចំពោះពិសី ដែលនាងមិនយកទ្រព្យធំជាងស្នេហាហើយគេរំពឹងថាតារាសាច់សខ្ចីដូចបណ្ដូលចេករូបនេះនឹងនៅតែជាតារាលេចធ្លោជាងគេនៅសាន់ដេក្រោមការលើកស្ទួយរបស់គូស្នេហ៍ដូចឱក សុគន្ធកញ្ញា នៅហង្សមាសដែលត្រូវប្ដីលើកជាងគេដែរជាមិនខាន៕

RELATED ARTICLES