Friday, March 29, 2024
Homeតារាខ្មែរសុខ ពិសី បន្ដពន្យាពេលឡើងឆាកតន្រ្ដី

សុខ ពិសី បន្ដពន្យាពេលឡើងឆាកតន្រ្ដី

តារាចម្រៀងសាន់ដេសុខ ពិសី បានឲ្យដឹងតាមទូរស័ព្ទកាលពីថ្ងៃ៣០មិថុនា ថាក្រោយផ្អាកច្រៀងសម្ដែងរយៈពេលជាង២ខែមកពេលនេះនាងនៅតែមិនទាន់កំណត់ពេលវេលានៃការឡើងច្រៀងលើឆាកតន្រ្ដីតាមប៉ុស្ដិ៍ទូរទស្សន៍វិញនោះទេព្រោះតែពេលនេះស្ថានភាពកូវីដ១៩ នៅមិនទាន់ស្ងប់ស្ងាត់។នាងថាអ្នកដឹកនាំកម្មវិធីប្រគុំតន្រ្ដីតាមប៉ុស្ដិ៍ទូទស្សន៍បានទាក់ទង ចង់ឲ្យនាងច្រៀងសម្ដែងដូចមុនវិញ តែនាងមានតែសុំការអធ្យាស្រ័យហើយប្រាប់ទៅពួកគាត់វិញថានាងរងចាំដល់ឲ្យស្ងប់កូវីដទើបអាចចេញច្រៀងវិញបាន ព្រោះបើកូវីដនៅតែផ្ទុះដូចពេលនេះទៀតនាងមិនហ៊ានប្រថុយឡើងឆាកនោះទេ។តារាចម្រៀងសាច់សខ្ចីរូបនេះបន្ថែមថាទោះជានៅពេលខាងមុខនាងអាចឡើងច្រៀងវិញក្ដីក៍មិនអាចធ្វែសប្រហែសដែរពោលគឺនៅតែពាក់ម៉ាសក៍ និងរក្សារគម្លាតជានិច្ច ដើម្បីជៀសវាងពីជំងឺដ៍កាចសាហាវមួយនេះ។

ការបន្ដផ្អាកឡើងច្រៀងសម្ដែងតាមបណ្ដារឆាកតន្រ្ដីរបស់សុខ ពិសី នេះធ្វើឡើងបន្ទាប់ពីតារាចម្រៀងល្បីៗដូចជាពេជ្រ សោភា ,សុខ សីឡាលីន និងរ៉េត ស៊ូហ្សាណា ជាដើម បានវិលមកច្រៀងសម្ដែងលើឆាកឡើងវិញតែពួកគេមានការប្រុងប្រយ័ត្នខ្ពស់ដូចជាការម៉ាសក៍ និងរបាំងការពារមុខជាប្រចាំតែម្ដង។ចំពោះសុខ ពិសី វិញទោះជានាងមិនហ៊ានឡើងច្រៀងសម្ដែងនៅរដូវកូវីដនេះមែន ប៉ុន្ដែនាងនៅតែមមាញឹកទៅលើមុខជំនួញខាងក្រៅសិល្បៈដូចជាហាងតែគុជTealive និងលក់Collagen  តាមOnline ។

សុខ ពិសី វាចារថាថ្វីបើជាកូវីដមិនទាន់ស្ងាត់ក្ដីតែពេលនេះហាងតែគុជរបស់នាងនៅតែតំណើរការព្រោះការរៀបចំនៅហាងរបស់នាងគោរពតាមការណែនាំរបស់ក្រសួងសុខាភិបាលជាប្រចាំ ហើយនាងក៍ទៅមើលបុគ្គលិកជារៀងរាល់ថ្ងៃផងដែរ។នាងថាហាងនាងលក់ដាច់ខ្លាំងតាមការបញ្ជារទិញតាមAp តាមOnline។

សុខ ពិសី ត្រូវបានគេ​ចាត់ទុកថាជារាជនីយចិត្តធ័មម្នាក់ព្រោះជាញឹកញាប់គេឃើញនាងតែងតែបញ្ចេញសារឲ្យពលរដ្ឋបញ្ឈប់ការបរិភោគសាច់ឆ្កែហើយមានពេលខ្លះនាងក៍ចំណាយថវិការផ្ទាល់ខ្លួនដើម្បីទិញសត្វឆ្កែរំដោះពីក្រុមឈ្មួញដែលដឹកតាមផ្លូវផងដែរ។ពិសី ថានាងពិតជាអាណិតនិងស្រលាញ់សត្វមែនហើយពេលនេះនៅផ្ទះរបស់នាងមានចិញ្ចិមសត្វឆ្កែ(សុនខ)៣ក្បាល។

ដោយឡែកកាលពីថ្ងៃទី៣០ខែមិថុនា នេះដែរគេឃើញពិសី បញ្ចេញសារចង់ឲ្យសត្វតោដែលមានទម្ងន់៧០គីឡូ ត្រូវបានបុរសជនជាតិចិនម្នាក់ចិញ្ចឹមដោយខុសច្បាប់ នៅផ្ទះវីឡាមួយកន្លែងក្នុងភូមិ៧ សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ហើយត្រូវបានរដ្ឋបាលព្រៃឈើភ្នំពេញនាំយកទៅរស់នៅមណ្ឌុលថែទាំ និងសង្រ្គោះនៅភ្នំតាម៉ៅ នោះមករស់នៅជាមួយម្ចាស់របស់គេវិញដែរ។ប៉ុន្ដែពិសី ថានាងសូមមិនធ្វើអត្ថាធិប្បាយលើខ្លឹមសារដែលនាងបង្ហោះនោះទេ។

សុខ ពិសី ត្រូវបានគេចាត់ទុកថានាងជាស្រីស្អាតក្នុងចំណោមតារាចម្រៀងជូរមុខនាពេលបច្ចុប្បន្នទើបធ្វើឲ្យប្រុសៗមានទ្រព្យតែងតែងជ្រួលជ្រើមចង់បានបេះដូងនាង។ទោះជាយ៉ាងណាពិសី  បានជ្រើសស្នេហ៍មិនបើកចំហក្រោយពីនាងបានប៉ៈស្នេហ៍ជាមួយថៅកែសាន់ដេលោកឡាយ សុខចំរើន ជាច្រើនឆ្នាំតែទាំងពិសី និងលោកចំរើន មិនដែលសារភាពស្នេហ៍ម្ដងណាឡើយ។យ៉ាងណាគេជឿរថាពិសី នឹងដើរតាមផ្លូវឱក សុគន្ធកញ្ញា តាមរយៈការជ្រើសគូស្នេហ៍ជាអ្នកនៅក្នុងរង្វង់សិល្បៈដូចគ្នាហើយមិនយូទេនាងនឹងព្រមគ្រងឈុតកូនក្រមុំរបស់លោកចំរើន ជាមិនខាន៕

RELATED ARTICLES