Friday, April 19, 2024
Homeតារាខ្មែរសូដា នីតា បើកដៃឲ្យប្ដីយកប្រពន្ធចុង?

សូដា នីតា បើកដៃឲ្យប្ដីយកប្រពន្ធចុង?

សូដា នីតា ដែលកំពុងតែបង្ហាញស្នេហាផ្អែមល្ហែមជាមួយតារាសម្ដែងនិងជាមន្រ្ដីយោធាលោកស៊ិន សូរិយា ហៅយុទ្ធ ឋានៈ ក្រោយទទួលបានចំណងដៃកូនប្រុសម្នាក់អាយុជាង៤ខែនោះស្រាប់តែនៅថ្ងៃទី២៤ខែកក្កដា នេះនាងបានបញ្ចេញសារគូឲ្យភ្ញាក់ផ្អើលហាក់ចង់បើកដៃឲ្យប្ដីមានសិទ្ធិរកប្រពន្ធចុង ឬអាចជួបសង្សារចាស់បានទៅវិញដែលសារនោះហាក់លាយឡំនិងបង្កប់ដោយភាពអាថ័កំបាំងផងដែរ។សូដា នីតា ចេញសារថា”ដំណឹងប្រកាសរកស្រី ឬប្រពន្ធចុងអោយប្ដីខ្ញុំ មនុស្សថ្មីអាចឆាតជាមួយគាត់បាន ឬមិត្តភក្ដិអ្នកសិល្បៈខ្លះដែលធ្លាប់ជាសង្សារចាស់គាត់ពីមុន បែជាត្រូវគ្នាវិញក៍បាន”។

ក្រោយសូដា នីតា បញ្ចេញសារជាសាធារណៈបែបនេះស្រាប់តែមានតារារួមអាជីពជាច្រើនចូលទៅខមិនដោយខ្លះសង្ស័យថាសូដា នីតា មានបញ្ហារកាំរកូសជាមួយស្វាមីទៀតផងតែខ្លះថានីតា ដូចជាចិត្តល្អជ្រុលពេកហើយព្រោះចែកអីបានតែរឿងអីបានតែរឿងឲ្យប្ដីទៅមានស្រីក្រៅឬយកប្រពន្ធចុងនោះពួកគេមិនអាចធ្វើដូចនាងនបានឡើយ។អ្នកនាងចន ច័ន្ទលក្ខិណា បានចូលទៅខមិនថា”ចុម លេងប្រកាសចឹងហ្មងអូន”​ ហើយសូដា នីតា តបថា”ចាបង”។ដោយឡែកតារាភេទទី៣ម៉ា ដូណា វិញសួរទៅសូដា នីតា ថា”អាចឲ្យគាត់ឆាតមកគ្នា គ្នាចិញ្ចឹមតែមានល័ក្ខខណ្ឌ មួយយប់ឲ្យបាន១០” ខណៈនីតា តបថា”ចាមិត្ត”។

ទោះជាមើលទៅសូដា នីតា ហាក់បើកសិទ្ធិឲ្យស្វាមីរកម្ហូបក្រៅបានដោយសេរីមែន ប៉ុន្ដែគេនៅតែមានការសង្ស័យថាតារាកូន១រូបនេះអាចប្រចណ្ឌស្វាមីជាមួយនារីណាម្នាក់ដែលឆាតមកប្ដីនាងច្រើនជាង។ប៉ុន្ដែសូដា នីតា បែជាថានាងចិត្តទូលាយបែបនេះគឺជាយូណាស់មកហើយ មិនមែនទើបតែពេលនេះទេ។

សូដា នីតា បានភ្ជាប់ពាក្យជាមួយលោកស៊ិន សូរិយ៉ា ហៅយុទ្ធ ឋានៈ អំឡុងខែកញ្ញាឆ្នាំ២០២០ ហើយនាងសម្រាលកូនកាលពីថ្ងៃទី៤ខែមីនាឆ្នាំ២០២១ ដោយដាក់ឈ្មោះកូនដំបូងថាស៊ិនសូ ម៉េងឃុន ។លោកយុទ្ធ ឋានៈ ធ្លាប់ប្រាប់អ្នកយកព័តមានយើងថាលោកនឹងដឹកដៃនីតា រៀបការអាចប្រើពេលពី២ទៅ៣ឆ្នាំខាងមុខទៀតព្រោះថាពេលនេះទាំងរូបលោកនិងគូដណ្ដឹងកំពុងកាន់ទុក្ខរួមគ្នាដោយសារតែម្ដាយនីតា អ្នកស្រីជុំ សារឿន បានទទួលមរណៈភាពកាលពីថ្ងៃទី៣១ខែមីនាឆ្នាំ២០២០ ហេតុនេះហើយលោកនិងគ្រួសារមិនអាចធ្វើកម្មវិធីណាសប្បាយៗបានទេ។តែមិនទាន់បានដឹកដៃគ្នាចូលរោងការផងគូស្នេហ៍តារា១គូនេះបែជាធ្វើឲ្យមហាជនស្រឡាំងកាំងព្រោះតែនីតា ប្រកាសឲ្យប្ដីរកស្រីខាងក្រៅបានតាមចិត្តប្រាថ្នា៕

RELATED ARTICLES