Friday, April 26, 2024
Homeតារាខ្មែរសួស វីសា ថ្ងូរនឹកឆាកតន្រ្ដីតែបន្ដពន្យាពេលកាន់ក្បាលមីក្រូ

សួស វីសា ថ្ងូរនឹកឆាកតន្រ្ដីតែបន្ដពន្យាពេលកាន់ក្បាលមីក្រូ

សួស វីសា បានបង្ហាញអារម្មណ៍សងូតស្រងាត់ថានាងមានការនឹករលឹកទៅដល់ក្រុមការដែលធ្លាប់ធ្វើការជាមួយនាងទាំងអស់មានអ្នករៀបចំភ្លេង ,ឆាក ,ភ្លើងនិងម៉ៃក្រូហ្វូនជាដើមតែពេលនេះនាងមិនទាន់ចាប់ផ្ដើមវិលទៅធ្វើការសារជាថ្មីនោះទេព្រោះពេលវេលាមិនទាន់អំណោយផល។

ការអះអាងបែបនេះក្រោយពីវីសា បានផ្អាកឡើងឆាកច្រៀងសម្ដែងរយៈពេលជិត៤ខែទៅហើយក្រោយពីនាងបានតេស្ដវិជ្ជមានកូវីដ-១៩កាលពីដើមខែមីនា ខណៈដែលតារារួមផលិតកម្មដែលកើតកូវីដហើយបានជាសះស្បើយដូចនាងដែរតែពួកគេបានវិលមកឡើងឆាកវិញនោះមានដូចជាសុគន្ធ និសា និងណុប បាយ៉ារិទ្ធ ជាដើម។ចំពោះវីសា វិញក្រៅពីមិនទាន់កំណត់ពេលវេលានៃការឡើងច្រៀងរាំដូចមុននោះនាងក៍កំពុងតែព្យាយាមសម្រកទម្ងន់ផងដែរព្រោះពេលនេះឡើងដល់ជិត៦គីឡូឯណ្ណោះ ខណៈដែលគីឡូនាងស្រលាញ់គឺទម្ងន់៥០គ.ក្រ។

សួស វីសា ក៍មិនខុសពីតារាស្រីផ្សេងទៀតដែលមានស្វាមីនិងកូនដែរគឺទីផ្សារចម្រៀងរបស់ពួកគេមានការប្រែប្រួលខុសពីនៅលីវដូចជាឱក សុគន្ធកញ្ញា និងពេជ្រ សូលីកា ជាដើមទើបធ្វើឲ្យពិបាករក្សារតំណែងជាតារាស្រីលំដាប់ឈានមុខទៀតបាន។ប៉ុន្ដែបើក្រឡេកទៅមើលសុភមង្គលក្នុងគ្រួសារវិញវីសា ពោពេញទៅដោយក្ដីសុខក្រោយមានកូនស្រី១ដោយសារតែស្វាមីរបស់នាងលោកប៊ុនថុល ប៊ុនថង ហៅថមមី កាន់តែស្រលាញ់និងថ្នាក់ថ្នមប្រពន្ធលើសដើមរហូតវីសា ថានាងមានសំណាងព្រោះប្ដីចាត់ទុកនាងដូចជាព្រះនាងទៀតផង។តែការប្រជែងយកតំណែងជាតារាចម្រៀងស្រីលំដាប់លេខ២នៅហង្សមាសបន្ទាប់ពីឱក សុគន្ធកញ្ញា តាមបំណងប្រាថ្នានោះប្រហែលជាវីសា ជួបឧបស័ក្កធំដោយសារតែពេលនេះតារាស្រីនៅហង្សមាសមានតែនាងរ៉េត ស៊ូហ្សាណា តែម្នាក់គត់ដែលហក់ឡើង។

សួស វីសា បានរៀបការជាមួយលោកប៊ុនថុល ប៊ុនថង ហៅថមមី កាលពីថ្ងៃទី២៩ខែវិច្ឆិការឆ្នាំ២០១៩ និងសម្រាលកូនដំបូងថ្ងៃទី៩ខែតុលាឆ្នាំ២០២០ ដោយដាក់ឈ្មោះថាថង សាម៉ូលីណា ហៅJenny ។ប្ដីប្រពន្ធតារា១គូនេះក្រោយចាប់ដៃគ្នាជិត២ឆ្នាំពួកគេមានជីវភាពធូធាររស់នៅផ្ទះវីឡាស្កឹមស្កៃនិងជិះរថយន្ដថ្លៃៗដូចជាLexus Lx570 ,Mazda និងLexus Nx200t  ជាដើម។វីសា អាចនឹងតាមយកកូន២ថែមទៀតព្រោះនៅថ្ងៃរៀបការនាងថាចង់បានកូន៣៕

RELATED ARTICLES