Saturday, April 20, 2024
Homeតារាខ្មែរស្រីស្រស់នែប ព្រំរិទ្ធិកា៖មិនខ្លាចជួបរឿងដូចមាន ពេជ្ររីតា

ស្រីស្រស់នែប ព្រំរិទ្ធិកា៖មិនខ្លាចជួបរឿងដូចមាន ពេជ្ររីតា

 ភ្នំពេញ៖តារាវ័យក្មេងស្រីស្អាតសាច់សខ្ចីច្រើនតែពិបាកគេចអន្ទាក់ស្នេហ៍លោកឧកញ៉ាៗហើយបន្ទាប់ពីនាងមាន ពេជ្ររីតា ត្រូវលោកឧកញ៉ាហេង សៀ ទម្លាយរឿងអាស្រូវស្នេហ៍ទើបស្ងាត់បន្ដិចកាលពីពេលថ្មីៗ នេះធ្វើឲ្យស្រីស្រស់មួយចំនួនខ្លាច ប៉ៈ រឿងអាស្រូវស្នេហ៍ដែរ ដោយតារាខ្លះថែមទាំងភ័យបុកពោះទៀតផង។

ប៉ុន្ដែសម្រាប់ស្រីក្មេងកូនខ្មែរកាត់ថៃនាងនែប ព្រំរិទ្ធិកា វិញវាចារថានាងគ្មានការបារម្ភរឿង១នេះប៉ុនក្រចកដៃឡើយ។ស្រីស្អាតតូចតន់រូបនេះវាចារយ៉ាង ខ្លីថា”រឿងហ្នឹងសំខាន់ នៅលើ ខ្លួនយើងទេ ខ្ញុំមិនដែលបារម្ភរឿងគេតាមអីចឹងផង”។

បន្ថែមពីលើនេះស្រីក្មេងថាបេះដូងរបស់នាងនៅទំនេរ បើទោះនាង ធ្លាប់ បង្ហញកៀកកើយគ្នាជាមួយលោកផាន់រ៉ុង ដូច គូស្នេហ៍ក្ដី។ការអះអាងថាបេះដូងមិនទាន់មានម្ចាស់នេះ ហាក់ផ្ទុយស្រឡះទៅ និងការប្រកាសរបស់តារាចម្រៀងរ៉េប រូបនោះដែលថានាងរិទ្ធិកា ជាសង្សាររបស់លោក។

 នែប ព្រំរិទ្ធិកា ត្រូវបានគេចាប់អារម្មណ៍ក្រោយពីនាងលេចមុខក្នុងMVបទរបស់លោកខេមរៈ សិរីមន្ដ “ពេលអូនមានលុយ អូនផ្ទុយគ្រប់យ៉ាង”និងបទ”អយស្ទ័រ” ជាដើមដែលធ្វើឲ្យគេសរសើរថារូបសម្រស់នាងគូរឲ្យក្នក់ក្នាញ់។

តែមានអ្នកខ្លះសង្ស័យថា នាងរិទ្ធិកា កែពង្រីកដើមទ្រួងទៀតផង ខណៈដែលអ្នកសម្ដែងរូបស្រស់ នេះថានាងមិនបាន កែ កន្លែងពិសេស(សុដន់)ដូចគេ​សង្ស័យ​ឡើយ ពោលគឺសម្រស់នាងនៅរក្សាររបស់ពីធម្មជាតិទាំងអស់។នាងថាអំឡុង ពេល កូវីដមិនទាន់​ស្ងាត់នេះនាង​បាន​វិវត្តន៍ខ្លួនពីអ្នក​សម្ដែងទៅជាអ្នកដឹកនាំរឿងខ្លីៗហើយ នាងចេះការងារថ្មីនេះដោយ សារតែ លួចមើលលោកផាន់រ៉ុង៕

RELATED ARTICLES