Saturday, April 20, 2024
Homeតារាខ្មែរស្រីស្អាតហ៊ិន ច័ន្ទនីរ័ត្ន ផ្អាកកៀកកើយចេនី

ស្រីស្អាតហ៊ិន ច័ន្ទនីរ័ត្ន ផ្អាកកៀកកើយចេនី

ពិធីការិនីធ្មេញចំពើសមានមន្ដស្នេហ៍នាងហ៊ិន ច័ន្ទនីរ័ត្ន ទោះជាពេលនេះឈានចូលវ័យ២៨ឆ្នាំទៅហើយក្ដី ប៉ុន្ដែរូបសម្រស់នាងនៅតែលេចត្រដែតទៅដល់ទីណាធ្វើឲ្យប្រុសៗទាំងឡាយគយគន់នាងមិនចេះជិនណាយឡើយ។តែអតីតFreshie លេខ១កាលពីឆ្នាំ២០០៧ រូបនេះបង្ហាញសញ្ញាមានគូស្នេហ៍ថ្មីហើយនោះ គឺតារាចម្រៀងលោកចេនី ម្ចាស់បទ”អាក្របី”។

ច័ន្ទនីរ័ត្ន និងលោកចេនី តែងតែបញ្ចេញភាសារស្នេហាជាចំហតាមបណ្ដាញសង្គមធ្វើឲ្យប្រុសៗមិនតិចនាក់នោះទេ ដែលច្រណែនបុរសសក់វែងនិងជាអ្នកលេងម៉ូដសាក់រូបនេះដែលធ្វើឲ្យស្រីស្អាតនីរ័ត្ន ទុកចិត្តនិងអាចជាជម្រើសស្នេហ៍ថ្មីក្នុងបេះដូងនាងតែម្ដង។ប៉ុន្ដែអ្នកខ្លះថាច័ន្ទនីរ័ត្ន មានជម្រើសស្នេហ៍ច្រើនណាស់ ហេតុនេះហើយប្រសិនបើលោកចេនី មិនប្រញ៉ាប់អូសដៃនាងឲ្យរៀបការបានមុនគេទេប្រាកដជាមានអ្នកចូលទៅប្រជែងស្នេហ៍ជាមិនខាន។

ហ៊ិន ច័ន្ទនីរ័ត្ន មិនអាចទាក់ទងបានទេកាលពីថ្ងៃទី២៨ខែកក្កដា ព្រោះទូរស័ព្ទតេមិនចូល។យ៉ាងណានៅរដូវកូវីដនេះគេឃើញច័ន្ទនីរ័ត្ន សម្ងំថែរស្បែកឲ្យកាន់តែសខ្ចីរលើបរលោងម៉ដខៃតែម្ដងហើយនាងច្រើនតែទៅដើរកម្សាន្ដនៅតំបន់រម្យនីយដ្ឋាននៅខេត្តជាញឹកញាប់ផងដែរ។តែនីរ័ត្ន មិនហ៊ានបញ្ចេញរូបកៀកកើយលោកចេនី ជាចំហដូមុនទៀតឡើយ។

គូរបញ្ជាក់ថាហ៊ិន ច័ន្ទនីរ័ត្ន ជាពិធីការិនីដែលមានរូបសម្រស់លេចធ្លោជាងគេនៅបាយ័នហើយនាងធ្លាប់ជួបស្នេហ៍មិនសមប្រកបជាច្រើនសារមកហើយដោយសារតែប្រុសទាំងនោះប្រចណ្ឌនាងពេកទើបធ្វើឲ្យស្រីស្រស់អស់និស្ស័យស្នេហ៍។តារារួមអាជីពជាច្រើនបានសរសើរច័ន្ទនីរ័ត្ន ថាជាតារាដែលមិនជ្រួលជ្រើមទៅតាមអំណាចទឹកលុយនោះទេ

ព្រោះបើនាងស្រវាតំណែងជំទាវនោះគ្មានអ្វីលំបាកសម្រាប់នាងឡើយ តែបុរសដែលអាចយកបេះដូងនាងបានទាល់តែនាងមានអារម្មណ៍ស្នេហ៍ដែរទើបអាចទៅរួច។អំឡុងពេលកូវីដកំពុងតែផ្ទុះនេះច័ន្ទនីរ័ត្ន ធ្លាប់ប្រាប់អ្នកយកព័តមានយើងថាចិត្តនាងចង់រៀបការតែ៥០%ទេ តែនាងអាចនឹងលាភាពនៅលីវត្រឹមអាយុ៣០ឆ្នាំពោលគឺនឹងពិចារណារឿងគូជីវិតនៅឆ្នាំ២០២៣៕

RELATED ARTICLES