Friday, April 19, 2024
Homeតារាខ្មែរហេតុអ្វីខេមរៈ សិរីមន្ដ ត្រូវបានផ្គូរផ្គងជាមួយព្រាប សុវត្ថិ ១០ឆ្នាំ?

ហេតុអ្វីខេមរៈ សិរីមន្ដ ត្រូវបានផ្គូរផ្គងជាមួយព្រាប សុវត្ថិ ១០ឆ្នាំ?

លោកខេម ប៊ុនថៃ ហៅខេមរៈ សិរីមន្ដ បានចាប់អាជីពចម្រៀងក្រោយកំពូលតារាចម្រៀងព្រាប សុវត្ថិ ៧ឆ្នាំប៉ុន្ដែក្នុងចំណោមតារាចម្រៀងប្រុសនាយុគសម័យថ្មីនេះគឺមានតែលោកប៊ុនថៃ តែម្នាក់គត់ដែលត្រូវបានគេចាត់ទុកថាដើរតាមគន្លងព្រាប សុវត្ថិ និងខ្លះទៀតថាជាគូប្រជែងដ៍ស្វិតស្វាញបំផុតជាមួយលោកព្រាប សុវត្ថិ ហៅស្នាយ នៅរយៈពេលជិត១០ឆ្នាំមកនេះ។ មហាជនជាច្រើនមានចម្ងល់ថាចុះហេតុអ្វីបានជាតារាប្រុសផ្សេងៗទៀតក្រៅពីខេមរៈ សិរីមន្ដ មិនត្រូវបានគេលើកយកមកផ្គូរផ្គងជាមួយព្រាប សុវត្ថិ ?តើលោកប៊ុនថៃ មានចំណុចអ្វីខ្លះពិសេសបានជាធ្វើឲ្យគេទុកលោកជាគូប្រជែងដ៍តឹងតែងជាមួយលោកស្នាយ?

អ្នកដឹកនាំសម្ដែងល្បីឈ្មោះម្នាក់នៅហង្សមាសបានប្រាប់ដោយស្នើរសុំមិនឲ្យដាក់ឈ្មោះថាចំណុចសំខាន់របស់ខេមរៈ សិរីមន្ដ ហើយមិនអាចតារាថ្មីៗឬតារាក្នុងក្រុមយកឈ្នះលើលោកបាននោះគឺអ្នកចម្រៀងរូបនេះមានបងប្រុសឈ្មោះខេមរៈ ភារុណ ជាអ្នកនិពន្ធបទចម្រៀងល្បីៗឲ្យច្រៀងស្ទើគ្រប់បទទាំងអស់។ លោកថាលោកភារុណ នេះហើយជាអ្នកកំណត់ពីជោគវាសនាលោកប៊ុនថៃ ព្រោះលោកស្គាល់និងដឹងពីទិកនិចបច្ចេកទេសនៃការច្រៀងសម្ដែងរបស់លោកសិរីមន្ដ ទាំងអស់ដែលអាចនិយាយថាជាដៃស្ដាំរបស់លោកប៊ុនថៃ តែម្ដង។

លោកបន្ថែមថាមានអ្នកនិពន្ធផ្សេងៗទៀតចាំជួយធ្វើបទឲ្យសិរីមន្ដ ច្រៀងដែរតែនោះគ្រាន់តែជាការបន្ទាប់បន្សំប៉ុណ្ណោះព្រោះបទផ្ទុះដែលសិរីមន្ដ ច្រៀងតាំងពីនៅសាន់ដេមកដល់ហង្សមាសនេះគឺស្ទើតែ១០០%គឺលោកភារុណ ជាអ្នកនិពន្ធឲ្យតែម្ដង។លោកបន្ថែមទៀតថាតាមពិតសម្លេងតារាចម្រៀងដូចសិរីមន្ដ មានតារាច្រើនណាស់ដែលអាចច្រៀងស្រដៀងឬប្រើប្រាស់បានដូចគ្នា តែពួកគេគ្មានអ្នកនិពន្ធខ្លាំងនៅក្បែរខ្លួនមិនអាចយកឈ្នះសិរីមន្ដ បានទេ។លោកសង្កត់ថាបើចង់ឲ្យសិរីមន្ដ ចុះខ្សោយទាល់តែលោកភារុណ លែងនិពន្ធឲ្យច្រៀងទើបអាចទៅរួច។

ខេមរៈ សិរីមន្ដ បានឈានជើងចូលផលិតកម្មU2កាលពីឆ្នាំ២០០៤ ហើយលោកក៍បានផ្លាស់ចូលទៅផលិតកម្មសាន់ដេបន្ទាប់ពីទ្រនុំចាស់ត្រូវបានបឹទទ្វារ។ដោយឡែកព្រាប សុវត្ដិ ចាប់អាជីពនៅផលិតកម្មឆ្លងដែននិងឈានចូលហង្សមាសនៅឆ្នាំ១៩៩៧ ហើយល្បីល្បាញរហូតមកដល់បច្ចុប្បន្នពោលគឺមានរយៈពេលជាង២៣ឆ្នាំទៅហើយដែលគ្មានតារាណាអាចដណ្ដើមតំណែងលោកបានទេក្រៅពីមានការលើកឡើងថា មានតែលោកប៊ុនថៃ ម្នាក់គត់ដែលមានគីឡូអាចទៅប្រកួតជាមួយកំពូលតារាចម្រៀងនេះបាន។

ដោយសារតែមានការព្យាករណ៍ថាលោកប៊ុនថៃ នឹងគ្រងតំណែងព្រាប សុវត្ថិ នៅហង្សមាសនាពេលខាងមុខបែបនេះហើយទើបលេចឭថាតារាទាំង២មិនសូវត្រូវគ្នានិងកាច់កុងគ្នាទៀតផងព្រោះភ្នំ១មិនអាចមានខ្លា២ហើយទីបំផុតព្រាប សុវត្ថិ ក៍ដើរចេញពីហង្សមាសទៅចូលGalaxyនៅថ្ងៃទី២៥ខែសីហាឆ្នាំ២០២០។

ប៉ុន្ដែលោកព្រាប សុវត្ថិ ថាលោកមិនដែលមានទំនាស់ជាមួយតារាណាម្នាក់ទេហើយលោកទៅGalaxyដើម្បីធ្វើការងារសិល្បៈថ្មីៗ។ក្រោយសិរីមន្ដ ឈជើងនៅហង្សមាសជាង៣ឆ្នាំហើយនៅសល់កុងត្រាជាង១ឆ្នាំទៀតក្នុងចំនួនកុងត្រាតំណាក់កាលដំបូង៥ឆ្នាំនោះពេលនេះលោកប៊ុនថៃ បានវ៉ាដាច់អស់តារាហង្សមាសទាំងឡាយរួមទាំងម្ចាស់ពានទាំងអស់ផង។ប៉ុន្ដែអ្នកជំនាញសិល្បៈបានលើកឡើងថាគិតត្រឹមឆ្នាំ២០២១នេះខេមរៈ សិរីមន្ដ មិនទាន់នៅលើព្រាប សុវត្ថិ ឡើយ។

លោកនូ ស៊ឹប អតីតតារាចម្រៀងហង្សមាសធ្លាប់ប្រាប់តាមទូរស័ព្ទថាខេមរៈ សិរីមន្ដ មិនទាន់វ៉ាព្រាប សុវត្ថិ បានទេនៅពេលនេះតែកំពុងតែស្ទុះទៅមុខខ្លាំងក្លាហើយ។ចំណែកលោកព្រាប សុវត្ថិ  ក្រោយចេញពីហង្សមាសទៅGalaxyនេះក៍មិនធ្លាក់ចុះដែរទោះជាងាកទៅចាប់ដៃគូជាមួយតន់ ច័ន្ទសីម៉ា តែម្នាក់ក្ដី តែសម្លេងព្រាប សុវត្ថិ ច្រៀងមិនទាន់បែកហើយបញ្ហាអាយុច្រើនជាងសិរីមន្ដ នោះក៍មិនចោទដែរព្រោះអាជីពចម្រៀងសំខាន់នៅលើទេពកោសល្យសិល្បៈនិងសុខភាពល្អបើមានសុខភាពហើយនៅតែអាចច្រៀងបានធម្មតាទេ៕ ហ៊ឹម វិចិត្រ  

RELATED ARTICLES