Tuesday, April 23, 2024
Homeតារាខ្មែរហេតុអ្វីម៉ូលីកា ៖ស្និតប្រុសរូបសង្ហារសយ រតនៈ ?

ហេតុអ្វីម៉ូលីកា ៖ស្និតប្រុសរូបសង្ហារសយ រតនៈ ?

 ភ្នំពេញ៖មួយរយៈនេះមានពាក្យចរចាមអារ៉ាមជាច្រើននិយាយថាម៉ូលីកា និងស្វាមីនាងលោកហុង មានុណ ហៅឆានុន មិនសូវចុះសម្រុងគ្នានិងជូនកាលគេថាប្ដីប្រពន្ធតារា១គូនេះម្ដងផ្អែមល្ហែមម្ដងប្រែទៅជាសោះកក្រោះទៀតតែទស្សនិកជនជាច្រើនចង់ឃើញគូស្នេហ៍ម៉ូលីកា-ឆានុន នៅចាប់ដៃគ្នាបន្ដទៀតព្រោះនាងនិងស្វាមីមានប្រវត្តិតស៊ូយ៉ាង​លំបាកទើបមាន​ជីវភាព​ធូធារដូចពេលនេះ។

ប៉ុន្ដែអ្វីដែលចម្លែកស្រាប់តែថ្មីៗនេះម៉ូលីកា បែជាបង្ហោះរូបភាពស្និតជាមួយប្រុសក្មេងរូបសង្ហារលោកសយ រតនៈ នៅលើ អេតស្ទ័រីហ្វេសបុកទៅវិញទើបធ្វើឲ្យមានការចាប់អារម្មណ៍ជាច្រើនដោយខ្លះថាហើយម៉េចបានជាម៉ូលីកា មិន​បង្ហាញ​​រូប កៀកកើយជាមួយស្វាមីនាងលោកឆានុន តែបែជាបញ្ចេញភាពស្និតស្នាលជាមួយលោករតនៈ នៅពេលនេះទៅវិញ?

  ម៉ូលីកា មិនឆ្លើយនិងសំណួរដែលអ្នកយកព័តមានយើងសួរថាហេតុអីបានជានាងងាកទៅស្និតជាមួយលោករតនៈ នោះឡើយ​ដោយនាងនិយាយយ៉ាងខ្លីថាកំពុងជាប់រវល់មិនអាចនិយាយបានទេ។ដោយសារមិនទាន់ទទួលបានចម្លើយបំភ្លឺពីម៉ូលីកា ទើប​គេមិនទាន់អាចសន្និដ្ឋានពីទំនាក់ទំនងរវាងម៉ូលីកា និងលោករតនៈ ថាពួកគេត្រូវជាអ្វីនិងគ្នាឡើយ ប៉ុន្ដែគេចាំបានថា​នៅថ្ងៃ​មង្គល​​ការម៉ូលីកា ជាមួយលោកឆានុន កាលពីថ្ងៃទី១៨ខែមករាឆ្នាំ២០២០នោះលោករតនៈ ក៍ទៅចូលរួមដែរតែលោកបណ្ដើរ​ស្រីស្រស់នាងនាងប៉ាច គីមមួយ ទៅអោបរឹតគ្នាដូចគូស្នេហ៍។

តែរំលងទើបតែបានជាង១ឆ្នាំបែជាគេឃើញម៉ូលីកា មានរូបភាព​ស្និត​ស្នាលលោករតនៈ ដែលមើលទៅហាក់ខុស ពីការរាប់ អានគ្នាធម្មតា​នាំឲ្យអ្នកខ្លះលាន់មាត់ថាបើគ្មានហេតុផល​ទេប្រហែល​ជាមិន​មែនសុខៗម៉ូលីកា បញ្ចេញឲ្យគេឃើញ រូបភាព នាងជាមួយរតនៈ ស្និតគ្នាដល់ម្លឹងនោះឡើយ។

  ម៉ូលីកា ជាថៅកែស្រីហាងអិនខេ ម៉ូលីកា ប៊ីយូធី ត្រេឌីង ឯ.ក ដែលនាងជាអ្នករកស៊ីតាមOnlineដ៍ឈ្នាសវៃម្នាក់ចេះ​បត់បែន​ទៅ​តាមពេលវេលាដោយជូនកាលនាងលក់ផលិតផល,ពេលខ្លះនាងលក់ជ្រក់ជើងមាន់ និងថ្មីៗនេះគេឃើញនាងផ្សព្វផ្សាយ​ពីការលក់ម៉ូតូទៀតផងទើប​ធ្វើអ្នកលក់ផ្សេងទៀតពិបាកតាមទាន់។

អតីតតារាចម្រៀងRock រូបនេះមានកូនស្រីម្នាក់​អាយុ​ជាង​១ឆ្នាំ​​ឈ្មោះនុណ ច័ន្ទម៉ូនីតា ហើយរយៈពេលចុងក្រោយនេះ​គេមិន សូវឃើញថៅកែស្រីចិត្តធ័មដែលតែង​តែធ្វើទាន​ជា​ញឹក​ញាប់​ដល់ជនក្រីក្រនោះបង្ហាញភាពល្អូកល្អើនជាមួយ ស្វាមីដូចមុន ឡើយ តែនាងបែជាធ្វើឲ្យគេភ្ញាក់ផ្អើល​រឿងស្និតស្នាល​ជាមួយ​ជា​មួយ​​ប្រុសក្មេងលោកសយ រតនៈ ទៅវិញ៕

RELATED ARTICLES