Friday, April 26, 2024
Homeតារាខ្មែរអម្ពរ ទេវី ខកគម្រោងថតរឿងថ្មី ជាមួយទេព រិនដារ៉ូ

អម្ពរ ទេវី ខកគម្រោងថតរឿងថ្មី ជាមួយទេព រិនដារ៉ូ

ក្រោយលេចមុខថតសម្ដែងភាពយន្ដរឿង”ទឹកចិត្ដម្ដាយសម័យថ្មី”ឲ្យអ្នកស្រីពាន់ ភួងបុប្ផា”កាលពីឆ្នាំ២០១៧នោះអតីតតារាសម្ដែងដ៍ល្បីល្បាញអឡុងទសវត្សន៍៨០-៩០អ្នកនាងអម្ពរ ទេវី បានបន្ដថតរឿង”ឆន្ទា”របស់LD និងចាប់ដៃជាមួយដៃគូចាស់លោកទេព រិនដារ៉ូ តាមរយៈសម្ដែងរួមគ្នាសារជាថ្មីរឿង”ម្ចាស់ក្រោលដំរី”របស់CTN និងតាមព័តមានថាអ្នកនាងត្រូវបានអ្នកផលិតភាពយន្ដរបស់ហង្សមាសចង់អញ្ជើញឲ្យសម្ដែងជាមួយលោកទេព រិនដារ៉ូ ក្នុងភាពយន្ដភាគមួយផងដែរ

ប៉ុន្ដែគោលការណ៍នេះត្រូវបានអាកខានវិញដោយសារតែកូវីដ។បើតាមអ្នកដឹកនាំសម្ដែងម្នាក់នៅហង្សមាសបានបង្ហើបឲ្យដឹងថាក្រោយផលិតកម្មធំនេះហៅអ្នកនាងឡាយ លក្ខិណា និងឌុច សុភា ឲ្យមកថតភាពយន្ដវិញបានដូចការចង់បាននោះផលិតកម្មនេះក៍មានរឿងមួយកាន់តែពិសេសសម្រាប់អ្នកនាងអម្ពរ ទេវី និងលោកទេព រិនដារ៉ូ ចាប់ដៃគ្នាឡើងវិញផងដែរ តែបំណងនោះត្រូវបានផ្អាកមួយអន្លើសិនដោយសារតែកូវីដ។យ៉ាងណាអ្នកដឹកនាំរូបនោះបញ្ជាក់ថាក៍មានត្រៀមតារាសម្ដែងក្នុងស្រុកជំនួសអ្នកនាងអម្ពរ ទេវី ដែរប្រសិនបើកូវីដមិនទាន់ស្ងាត់ហើយពិបាកអញ្ជើញកំពូលតារាសម្ដែងអ្នកនាងអម្ពរ ទេវី មកថត។

ក្នុងជំនួបជាមួយលោកទេព រិនដារ៉ូ កន្លងមកលោកថាពិតជាមានផលិតករមួយចង់ឲ្យលោកនិងអ្នកនាងអម្ពរ ទេវី ថតរឿងថ្មីជាមួយគ្នាមែន តែលោកមិនប្រាប់ថាជាផលិតកម្មណានោះទេ។ដោយឡែកអ្នកនាងអម្ពរ ទេវី ដែលទៅចូលរួមកម្មវិធីលោកនាយករដ្ឋមន្រ្ដីជួបសិល្បករនៅកោះពេជ្រកាលពីឆ្នាំមុននោះអ្នកនាងប្រាប់អ្នកយកព័តមានយើងថាស្វាគមន៍គ្រប់ផលិតកម្មដែលចង់ហៅនាងថត ហើយឲ្យតែពេលវេលាសមស្របអ្នកនាងនឹងអញ្ជើញមកថតសម្ដែងភាពយន្ដថ្មីៗទាំងនោះដើម្បីបម្រើរអារម្មណ៍ទស្សនិកជន។

លោកពេជ្រ ភារុណ អតីតស្វាមីអ្នកនាងអម្ពរ ទេវី ដែលជាអ្នកចៃ្នម៉ូដសម្លៀកបំពាក់ឲ្យអតីតភរិយាថតសម្ដែងរឿងថ្មីនោះធ្លាប់ប្រាប់ថាអ្នកនាងអម្ពរ ទេវី ស៊ីថ្លៃ១០០០០ដុល្លារក្នុង១រឿងហើយថ្លៃសណ្ឋាគាដែលស្នាក់នៅអំឡុងពេលថតនិងសំបុត្រយន្ដហោះទៅមកខាងផលិតកម្មជាអ្នករៀបចំឲ្យទាំងអស់។

មហាជនកត់សម្គាល់ថាទោះជាជីវិតប្ដីប្រពន្ធអ្នកនាងអម្ពរ ទេវី និងលោកពេជ្រ ភារុណ ត្រូវបានបញ្ចប់ក្ដីតែអ្នកទាំង២នៅតែរាប់អានគ្នាដូចជាបងប្អូន ព្រោះពេលនេះអ្នកនាងអម្ពរ ទេវី មានស្វាមីថ្មីនៅអាមេរិកនិងកូនស្រីម្នាក់ទៀតហើយ។ប៉ុន្ដែលោកពេជ្រ ភារុណ ដែលឈានចូលវ័យ៦៧ឆ្នាំទៅហើយនោះសុខចិត្តទុកជីវិតជាពោះម៉ាយគ្មានគម្រោងយកភរិយាថ្មីឡើយ បន្ទាប់ពីលោកបានចាប់ដៃជាមួយអ្ន្នកនាងទេវី ជាង១០ឆ្នាំទទួលបានចំណងដៃកូន២នាក់កូនប្រុសច្បងឈ្មោះភារុណ ឥន្រ្ទបុត្រ និងកូនស្រីឈ្មោះភារុណ លក្ស៉ីទេវី ៕

RELATED ARTICLES