Wednesday, April 24, 2024
Homeតារាខ្មែរអ៊ីវ៉ា ខ្លាចជាប់អន្ទាក់វីឡាស្នេហ៍

អ៊ីវ៉ា ខ្លាចជាប់អន្ទាក់វីឡាស្នេហ៍

តារាចម្រៀងនិងសម្ដែងវ័យក្មេងដែលមានរូបសម្រស់ស្អាតពេលនេះកំពុងតែប្រជែងម៉ូដផ្ទះវីឡាគ្នារស់នៅយ៉ាងស៊ីវីល័យនៅឆ្នាំ២០២១នេះក្នុងនោះមានដូចជាមាន សូនីតា,ថន លក្ខិណា ,រ៉ាប៊ី,ទេព បូព្រឹក្ស ,នី មុនីនាថ ,ដួង ម៉ានិច្ច ,នៅ សុនិតា និងបេប៊ី ជាដើមដែលពួកគេសុទ្ធតែមានផ្ទះវីឡានៅកណ្ដាលក្រុង។

ដោយឡែកនាងអ៊ីវ៉ា វីតាំងពីចូលច្រៀងនៅសាន់ដេជាង១០ឆ្នាំនេះនាងតែងតែវិលត្រឡប់ទៅផ្ទះនៅស្រុកកំណើតខេត្តកំពង់ស្ពឺវិញជាប្រចាំដែលការធ្វើតំណើរមកច្រៀងនៅភ្នំពេញរយៈពេលជាង១ម៉ោង។នាងថាគ្មានគម្រោងទិញផ្ទះធម្មតាឬវីឡានៅកណ្ដាលក្រុងនោះទេព្រោះតែទម្លាប់នាងគេងនៅផ្ទះតាំងពីតូចបែកផ្ទះមិនបានហើយដល់ពេលជិះពីផ្ទះទៅភ្នំពេញយូៗទៅក្លាយទៅជារឿងធម្មតាគ្មានអារម្មណ៍ថាឆ្ងាយឡើយ។

ថ្វីត្បិតតែអ៊ីវ៉ា មិនទាន់លេងម៉ូដផ្ទះវីឡាដូចមិត្តភក្ដិនៅកណ្ដាលរាជធានីមែន តែផ្ទះរបស់នាងនៅស្រុកកំណើតនោះក៍ជាវីឡានិងមានការតុបតែងដោយគ្រឿងសង្ហារឹមយ៉ាងប្រណិតទៀតផងទើបធ្វើឲ្យស្រីស្រស់រូបនេះថាបែកកន្លែងគេងមិនបាន។នាងថាពេលដែលនាងទៅច្រៀងសម្ដែងនៅតាមបណ្ដារខេត្តមុនផ្ទុះកូវីដនោះក៍ភាគច្រើនតែងតែវិលត្រឡប់មកផ្ទះវិញទាំងយប់ដែរលើកលែងតែមានកម្មវិធីបន្ដច្រៀងនៅខេត្តជាប់គ្នាទើបនាងគេងនៅផ្ទះសំណាក់។

ថ្វីត្បិតតែនាងឃីន ស្រីនាថ មិនទាន់មានផ្ទះវីឡានៅទីក្រុងភ្នំពេញមែន ប៉ុន្ដែនៅឆ្នាំ២០២១នេះនាងចាប់ផ្ដើមងាកមកលេងម៉ូដរថយន្ដដូចជាពេលនេះនាងជិះឡានដល់ទៅ៣គ្រឿងឆ្លាស់គ្នាមានដូចជាFord,starex និងLexus rx330 ។គេថាត្រឹមផ្ទះវីឡា១នៅកណ្ដាលក្រុងនោះមិនពិបាកឡើយសម្រាប់នាងអ៊ីវ៉ា ប្រសិនបើនាងទទូលសំណើស្នេហ៍ពីសំណាក់មន្រ្ដីធំណាម្នាក់តែដោយសារការខ្លាចជាប់ទ្រុងស្នេហ៍ ព្រោះតែវីឡានោះទើបតារាសាច់សខ្ចីព្យាយាមគេចពីការដាក់អន្ទាក់ស្នេហ៍ហើយសុខចិត្តបន្ដរស់នៅខេត្តនិងឡើងចុះមកច្រៀងភ្នំពេញជាច្រើនឆ្នាំមកហើយ។អ៊ីវ៉ា ធ្លាប់និយាយថានាងធ្វើអ្វីទៅតាមលទ្ធភាពដែលខ្លួនឯងអាចទៅរួចមិនចង់ប្រជែងជាមួយអ្នកណាម្នាក់នោះទេក្នុងនោះរួមទាំងកាជិះរថយន្ដផងដែរ។

ដោយឡែកលោកអ៊ូ វ៉ាវ ដែលជាឪពុកនាងនៅតែចង់ឲ្យកូនស្រីលោកមានគូស្រកឲ្យឆាប់ៗព្រោះលោកថាការទុកជីវិតឲ្យនៅលីវយូពេកមិនមែនជារឿងល្អនោះទេ។តែអ៊ីវ៉ា​ ថាឆ្នាំនេះនាងមានអាយុ២៨ឆ្នាំហើយអីចឹងត្រូវការពេល២ឆ្នាំទៀតទើបគិតគូរឿងការប្ដីពោលគឺនាងចង់មានគូមិនឲ្យលើសពីអាយុ៣០ឆ្នាំឡើយ៕

RELATED ARTICLES