Thursday, April 25, 2024
Homeតារាខ្មែរអ៊ីវ៉ា ចាប់ផ្ដើមលេងម៉ូដឡាន

អ៊ីវ៉ា ចាប់ផ្ដើមលេងម៉ូដឡាន

តារាចម្រៀងសាច់សខ្ចីនាងឃីន ស្រីនាថ ហៅអ៊ីវ៉ា  បើទោះជាពេលនេះបាត់បង់ប្រាក់ចំណូលទាំងស្រុងពីការច្រៀងសម្ដែងតាមបណ្ដារខេត្តរយៈពេល២ឆ្នាំជាប់គ្នាព្រោះតែកូវីដ-១៩ក្ដី ប៉ុន្ដែមិនធ្វើឲ្យស្រីស្រស់ជួបវិបត្តិសេដ្ឋកិច្ចឡើយ។នៅពាក់កណ្ដាលឆ្នាំ២០២១ ដែលនាងអ៊ីវ៉ា ឈានចូលវ័យ២៨ឆ្នាំនេះគេឃើញតារាសាន់ដេរូបនេះបានជិះរថយន្ដ៣គ្រឿងឆ្លាស់គ្នាក្នុងនោះមានFord ,Starex  និងLexus Rx330 ខណៈដែលថ្មីៗនាងក៍បានចំណាយទុនជាច្រើនដោយពង្រីកហាងលក់សម្លៀកបំពាក់ និងបើកហាងបុកល្ហុងនៅស្រុកកណើតផងដែរ។ប៉ុន្ដែអ៊ីវ៉ា មិនសប្បាយចិត្តនោះទេព្រោះថ្មីៗនេះមានគេរិះគន់ថានាងជាអ្នកចម្រៀងអត់ឃើញចេញបទថ្មីៗ បែរជាឃើញតែបង្អួតការបុកល្ហុងដដែលៗទៅវិញទើបធ្វើឲ្យអ៊ីវ៉ា មួម៉ៅក្ដៅចិត្ត។

ជុំវិញការលេងម៉ូដរថយន្ដ៣គ្រឿងដែលចំណាយលុយអស់ជាង១០ម៉ឺនដុល្លារនេះធ្វើឲ្យអ៊ីវ៉ា ស្ថិតក្នុងចំណោមតារាដែលលេងម៉ូដរថយន្ដនាពេលបច្ចុប្បន្នបើទោះជាឡានទាំងនោះមិនថ្លៃកប់ពពកដូចតារាខ្លះដែលជិះRolls Royce និងLexus Lx570ជាដើមក្ដី។ក្នុងជំនួបផ្ទាល់កន្លងមកអ៊ីវ៉ា ថាការទិញរថយន្ដជិះនាងធ្វើទៅតាមលទ្ធភាពដែលអាចទៅរួចគ្មានបំណងទៅប្រកួតប្រជែងជាមួយអ្នកណាទេ។

ចំពោះការបើកហាងលក់សម្លៀកបំពាក់វិញនាងថាបានតំណើរការនៅស្រុកកំណើតជាច្រើនឆ្នាំមកហើយ តែថ្ងៃអនាគតនាងកំពុងតែសម្លឹងមើលទីតាំងនៅភ្នំពេញដែលអាចឈានទៅបើកសាខាថ្មីមួយទៀតព្រោះនាងស្រលាញ់មុខរបរនេះនឹងបានចុះទៅយកអ៊ឺវាន់ដល់ថៃដោយខ្លួនឯងទៀតផង។

ទោះជាអ៊ីវ៉ា ចាប់ផ្ដើមលេងម៉ូដឡាននៅរដូវកូវីដមែន ប៉ុន្ដែនាងធ្លាប់វាចាថាគ្មានបំណងទិញផ្ទះនៅភ្នំពេញនោះទេ ពោលគឺនៅតែទៅរស់នៅផ្ទះឪពុកម្ដាយនៅខេត្តកំពង់ស្ពឺដែលចំណាយពេលដល់ទៅ១ម៉ោងក្នុងការធ្វើតំណើរមកច្រៀងតាមប៉ុស្ដិ៍ទូរទស្សន៍នៅភ្នំពេញ។នាងថានោះគឺជាទម្លាប់ព្រោះផ្ទះនៅស្រុកនោះមានទីធ្លាធំទូលាយស្រួលរស់នៅហើយពេលជិះរថយន្ដទៅមកៗជាច្រើនឆ្នាំមកនោះមានអារម្មណ៍ថាមិនឆ្ងាយទេ។

ដោយឡែកទាក់ទងរឿងគម្រោងយកគូស្នេហ៍វិញអ៊ីវ៉ា ថាឆ្នាំនេះនាងមានអាយុ២៨ឆ្នាំហើយ ហេតុនេះហើយត្រូវការពេលវេលា២ឆ្នាំទៀតពោលគឺនាងចង់មានគូមិនឲ្យលើសពីអាយុ៣០ឆ្នាំនោះទេ។ចំណែកលោកវ៉ាវ ឪពុកអ៊ីវ៉ា វិញថាលោកចង់ឲ្យកូនមានស្វាមីជាបុរសចាស់ទុំបន្ដិច មិនចង់ឲ្យនាងយកប្ដីក្មេងឡើយ៕

RELATED ARTICLES