Friday, April 26, 2024
Homeតារាខ្មែរឱក សុគន្ធកញ្ញា Fanព្រមានប្ដីហាមមានស្រីថ្មី?

ឱក សុគន្ធកញ្ញា Fanព្រមានប្ដីហាមមានស្រីថ្មី?

បើទោះជាមិនមែនផេកជាផ្លូវការនិងជាសំណេរផ្ទាល់របស់ឱក សុគន្ធកញ្ញា ក្ដីប៉ុន្ដែផេកដែលមានឈ្មោះថាAok Sokunkanha Fan គេជឿរថាប្រាកដជាមនុស្សជំនិតបំផុតឬអាចជាសាច់ញាត្តិរបស់សុគន្ធកញ្ញា ផ្ទាល់តែម្ដងជាអ្នក គ្រប់គ្រងព្រោះរាល់សកម្មភាពទាំងអស់របស់ផេកនេះបង្ហាញតែជីវិតសុគន្ធកញ្ញា តែម្ដងហើយនៅថ្ងៃទី២៩ខែកក្កដា ផេកនេះបង្ហោះសារគូរឲ្យចាប់អារម្មណ៍ដោយភ្ជាប់ជាមួយរូបថតសុគន្ធកញ្ញា និងស្វាមីរួមទាំងកូនប្រុសកំពុងជិះរថយន្ដជាមួយសំណេរថាថ្ងៃដែលបងមានស្រីថ្មី ជាថ្ងៃដែលបាត់បង់ប្រពន្ធ​ ហើយជាថ្ងៃដែលបើកឱកាសឲ្យប្រុសដ៍ទៃមកមើលថែរប្រពន្ធជំនួសបង។

សាកស្រម៉ៃមើលថាបើកូនបងហៅប្រុសដ៍ទៃថាប៉ាតើបងឈឺចាប់ទេ?បើប្រពន្ធបង ធ្លាប់គេងអោបរាល់ថ្ងៃទៅអោបប្រុសផ្សេងបងឈឺចាប់ទេ?ពេលប្រពន្ធធ្វើល្អ ស្រលាញ់បង បារម្ភបង បងមើលមិនឃើញ ចុះបើប្រពន្ធទៅធ្វើទង្វើទាំងអស់នោះជាមួយប្រុសផ្សេងបងស្ដាយក្រោយទេ?កុំក្បត់ចិត្តគេ បើមិនចង់ឲ្យខ្លួនឯងឈឺចាប់ឭនៅប្ដីសម្លាញ់។

អ្នកកាន់គណនេយ្យផេកនេះមិនបញ្ជាក់ថាខ្លឹមសារទាំងនោះជាការចង់និយាយរបស់ឱក សុគន្ធកញ្ញា ទៅកាន់ស្វាមីរបស់នាងឬយ៉ាងណានោះទេ ប៉ុន្ដែវាហាក់ស្របទៅនិងសុគន្ធកញ្ញា បានបង្ហោះរូបថតនាងមួយប៉ុស្ដិ៍នៅលើផេកផ្លូវការរបស់នាងនោះយ៉ាងដោយស្រងូតស្រងាត់ជាមួយសំណេរថា”កែវភ្នែកនេះសម្រាប់មើល មិនមែនសម្រាប់យំនោះទេ”។

ថ្វីត្បិតតែអ្នកកាន់ផេកAok Sokunkanha Fanបានពញាក់អារម្មណ៍មហាជនតាមរយៈការភ្ជាប់រូបថតឱក សុគន្ធកញ្ញា និងស្វាមីហើយមានសំណេរប្រពន្ធកំពុងតែប្រចណ្ឌប្ដីមែន ប៉ុន្ដែអត្ថន័យទាំងនោះត្រូវបានគេសន្និដ្ឋានជារួមថាអាចជាន័យក្នុងការអប់រំគូស្នេហ៍ទូទៅច្រើនជាងសំដៅដល់ម្ចាស់រូប ព្រោះថាសុគន្ធកញ្ញា និងសា្វ​មីពេលនេះជីវិតពួកគេពោពេញទៅដោយសុភមង្គលក្រោយទទួលបានចំណងដៃកូនប្រុសម្នាក់អាយុជាង១ឆ្នាំ។

ទស្សនិកជនភាគច្រើនចាត់ទុកថាសុគន្ធកញ្ញា ជាតារាដែលជោគជ័យទាំងអាជីពចម្រៀងនិងស្នេហានៅឆ្នាំ២០១៩-២០២០ ហើយនាងក្លាយទៅជាតារាដែលមានឥទ្ធិពលបំផុតនៅហង្សមាសបន្ទាប់ពីក្លាយទៅជាប្អូនថ្លៃថៅកែហង្សមាសទៀតផង។ប៉ុន្ដែមុនរៀបការស្វាមីសុគន្ធកញ្ញា លោកអ៊ឹង សុខលី ដែលបច្ចុប្បន្នជានាយកប៉ុស្ដិ៍ទូរទស្សន៍ហង្សមាសនោះជាបុរសសម្បូរមន្ដស្នេហ៍ម្នាក់ដែលមានតារាស្រីល្បីៗជាច្រើនតោងស្នេហាលោកព្រោះពួកគេចង់បានតំណែងប្អូនថ្លៃថៅកែហង្សមាស។

តែក្នុងចំណោមនោះលោកសុខលី ជ្រើសយកតែសុគន្ធកញ្ញា ម្នាក់ជានារីពិសេសរបស់លោករហូតដឹកដៃគ្នារៀបការផ្អើលពេញផ្ទៃប្រទេសកាលពីថ្ងៃទី១៦ខែឧសភាឆ្នាំ២០១៩ ហើយសុគន្ធកញ្ញា សម្រាលកូនប្រុសដំបូងថ្ងៃទី១១ខែវិច្ឆិការឆ្នាំ២០១៩ ដោយដាក់ឈ្មោះថាអ៊ឹង បញ្ញាបុត្រ ហៅCharlie។ក្រោយមានកូ១មកសុគន្ធកញ្ញា ត្រូវស្វាមីកាន់តែថ្នាក់ថ្នម ខណៈដែលតារាមួយចំនួនដែលធ្លាប់តែលួចស្រលាញ់លោកសុខលី ពីមុននោះបានដកថយទៅវិញអស់ទើបធ្វើឲ្យសុគន្ធកញ្ញា មិនដែលបង្ហាញសញ្ញាបារម្ភរឿងខ្លាចប្ដីមានស្រីខាងក្រៅដូចសំណេរបស់Fanនាងបានលើកឡើងហើយយករូបភាពនាងទៅភ្ជាប់នោះឡើយ។យ៉ាងណាមហាជនរងចាំមើលថាតើសុគន្ធកញ្ញា នឹងរៀបគម្រោងយកកូនទី២ឬមួយក៍នាងងាកមកពង្រឹងអាជីពចម្រៀងឡើងវិញព្រោះក្រោយមានស្វាមីនិងកូន១នេះនាងមិនសូវមានសន្ទុះខ្លាំងដូចកាលនៅក្រមុំឡើយ៕

RELATED ARTICLES