Friday, April 19, 2024
Homeកីឡាជាតិកម្ពុជារកឃើញក្រុមតំណាងជាតិ ទៅប្រកួត AFF FUTSAL CUP នៅប្រទេសថៃ

កម្ពុជារកឃើញក្រុមតំណាងជាតិ ទៅប្រកួត AFF FUTSAL CUP នៅប្រទេសថៃ

ឆ្លងកាត់ការប្រកួតយ៉ាងស្វិតស្វាញនៅទីបំផុតការប្រកួតបាល់ទាត់ Futsal Asian 2021 ឬ ហៅថា​ការ​ប្រកួតបាល់ទាត់​លេង​ក្នុងសាល ដោយប្រើតារាងខ្លី ប្រើសំណាញ់ហើយ​លេងម្ដង៥នាក់ បានរកឃើញ​ក្រុមតំណាង​ជាតិ​ជា​ផ្លូវការហើយ ដោយ​គណកម្មការបានផ្ដល់សិទ្ធិអោយក្រុមបាល់ទាត់មហាហង្ស ដែលជាក្រុមបាល់ទាត់ធ្លាប់​ទទួលបាន​ពាន​ពីការប្រកួតនេះ កាល​ពីការប្រកួតក្នុងស្រុកកន្លងទៅ ជាអ្នកដឹកនាំកីឡាករ១៤រូប អោយចេញប្រកួត។

នេះគឺជា​ការប្រកួត​អន្តរ​ជាតិមួយ​ដ៏ធំផងដែរ ខណៈដែលថៃធ្វើជាម្ចាស់ផ្ទះ ហើយកីឡាករមកពី ប្រទេសជាច្រើន កំពុង ត្រៀម ខ្លួន។ លោក អ៊ិន សុភិន ប្រធានក្លិបបាល់ទាត់ តារា​​មហាហង្ស (Mohahang All Star FC) បានគូសបញ្ជាក់ថា បន្ទាប់ពីទទួល​បានលិខិតផ្លូវការ​ស្តីពី​ការ​ប្រកួត​ប្រជែង​ជើង​ឯកបាល់ទាត់ក្នុងសាល ប្រចាំតំបន់អាស៊ាន «AFF Futsal Cup» ឬហៅថា «AFF Futsal Club Championship» ពីថ្នាក់​ដឹក​នាំកីឡារួចរាល់ កីឡាករក្នុងក្រុមរបស់លោកបានបង្កើននូវការហ្វឹកហាត់យ៉ាងសកម្ម ដើម្បីត្រៀម​ខ្លួនក្នុង​នាម​ជា​តំ​ណាងជាតិ។

លោកបង្ហាញឆន្ទៈយ៉ាងមុះមុតយ៉ាងថា ថ្បិតតែការដណ្ដើមពានមិនស្រួលដូចការប្រកួតក្នុងស្រុក តែលោក​នឹង​ប្រឹង​អោយ​អស់ ពីសមត្ថភាព។ លោកថា បើទោះបីជាការ​ប្រកួតអន្តរជាតិលើកនេះទទួលបានលទ្ធផលបែបណាក៏ដោយ ក៏​យើង​ប្រឹង​ប្រែង ហ្វឹក ហាត់ និងការប្រកួតឲ្យអស់ពីសមត្ថភាពដែរ ដើម្បីដណ្តើមបាននូវកិត្តិយសប្រកប​ដោយ​សេច​ក្តីថ្លៃ​ថ្នូ​ជូន​ជាតិ​របស់យើង។ អ្វីដែលសំខាន់បំផុត គឺក្លិបបាល់ទាត់តារាមហាហង្សចង់បានស្នាដៃជូនប្រទេសកម្ពុជាយើង ក៏ដូចជា​ការ​លើក​មុខមាត់ ប្រទេស ជាតិយើងពីលើឆាកអន្តរជាតិ និយាយរួមគឺប្រឹងប្រែងឲ្យបានជាដាច់ខាត ដើ​ម្បីដណ្តើម​នូវលទ្ធផល​ដ៏គាប់​ប្រ​សើរជូនជាតិ។

លោកថា នេះជាឆ្នាំទី១ ដែលក្រុមតារាមហាហង្ស បានឱកាសបានក្លាយជាតំណាងជាតិ ហើយ​បើទោះ​ជា​មាន​ការរំខានដោយ កូវីត១៩តែលោក និង ក្រុមទាំងមូល ក៏នឹងប្រឹងឲ្យអស់ពីលទ្ធភាពដើម្បីមុខមាត់ប្រទេសទាំងមូល។ ការចេញ​ទៅ​ប្រកួតលើកនេះ គឺលោកនឹងដឹកនាំកីឡាករចំនួន១៤នាក់ និងប្រតិភូ គ្រូបង្វឹក៥នាក់ផ្សេងទៀត សរុប២១នាក់ ដោយក្រៅ​ពីការ​ហ្វឹក​​ហាត់ ត្រៀម ខ្លួនក៏មានការប្រយ័ត្នប្រយែងដើម្បីសុវត្ថភាពផងដែរ។

យោងតាមការប្រកាស​របស់សហព័ន្​ធសហព័ន្ធ​កីឡា​បាល់ទាត់អាស៊ាន (AFF) បានឲ្យដឹងថា ព្រឹត្តិការណ៍នេះមាន ក្រុម ចូល រួមប្រជែងចំនួន៦ក្រុមស្មើនឹង៦ប្រទេស ដោយការ​ប្រកួត​ទាំងមូល គឺគ្រោងនឹងដំណើរការប្រកួត នាថ្ងៃទី១២ ដល់ថ្ងៃទី១៨ ខែ កញ្ញា ឆ្នាំ២០២១ នៅ ខេត្ត នគររាជសីម៉ា ប្រទេសថៃ។

ប្រទេស​ទាំង៦ដែលចូលរួមនៅក្នុងការប្រកួតនេះ រួមមាន៖ ក្រុមPort FC (ថៃ), ក្រុមSahako (វៀតណាម), ក្រុម SKN Kabumen FC (ឥណ្ឌូណេស៊ី), ក្រុម Selangor (ម៉ាឡេស៊ី), ក្រុម MIU (មីយ៉ាន់ម៉ា) និង ក្រុម Mahahang All Star FC របស់កម្ពុជា។ កាល​ពីរ​ដូវ​កាលមុន ក្រុមជើងឯក ដែលចេញទៅប្រកួតតំណាងកម្ពុជា គឺក្រុមដោនថោនស្ពតក្លិប ដែលពេលនោះ​មានក្រុមចូល​រួម​សរុប​ចំនួន៧ប្រទេស ៕

RELATED ARTICLES