Friday, April 19, 2024
Homeតារាខ្មែរករុណា ពេជ្រ ថាគ្មានហ៊ុន១%នៅថោន

ករុណា ពេជ្រ ថាគ្មានហ៊ុន១%នៅថោន

  លោកករុណា ពេជ្រ ត្រូវបានគេចាត់ទុកថាជាតារាម្នាក់មានឥទ្ធិពលជាងគេនៅផលិតកម្មថោនឬហៅថាទឹកមាត់ប្រៃហើយលោកធ្លាប់ទាំងធ្វើជាអ្នកចាត់ការទូទៅនៅថោន មួយរយៈទៀតផង។រយៈពេលជាច្រើនឆ្នាំមកហើយដែលគេនៅតែសង្ស័យថាលោកករុណា ពេជ្រ មានភាគហ៊ុនធំជាមួយថោន ទើបបានជាលោកមានសិទ្ធិជាងតារាចម្រៀងផ្សេងទៀតរបស់ផលិតកម្មនេះហើយពេលខ្លះចង់ច្រៀងឬសម្រាកទៅតាមពេលចិត្តលោកតែម្ដងដែលថោនមិនដែលដាក់សម្ពាធលើលោកពេជ្រ នោះទេ ហើយសូម្បីតែតារាចង់ចូលច្រៀងនៅថោន ក៍ភាគច្រើនត្រូវទាក់ទងទៅលោកពេជ្រ ជាមុនសិនដែរ។

ជាក់ស្ដែងដូចជារយៈពេលជាង៣ឆ្នាំចុងក្រោយនេះលោកករុណា ពេជ្រ មិនសូវមានបទចម្រៀងចេញដូចមុននោះទេព្រោះតែលោកចំណាយពេលវេលាច្រើនទៅលើការមើលថែរឪពុកដែលមានជំងឺលើសឈាមនិងដាច់សសៃក្នុងខួក្បាលទើបធ្វើឲ្យលោកផ្អាកឡើងឆាកសម្ដែងមួយរយៈធំ តែថ្មីៗនេះគេឃើញលោកបានវិលទៅថតបទថ្មីមួយៗនៅStudio ឡើងិញ។

ទោះជាយ៉ាងណានៅពេលសួរឿងនេះលោករុណា ពេជ្រ បានប្រាប់ថាលោកគ្មានភាគហ៊ុនណាមួយជាមួយថៅកែថោន ឬក្លឹបថោន នោះទេហើយសូម្បីតែ១%ក៍អត់ដែរ។ប៉ុន្ដែលោកថាទឹកចិត្តបងប្រុសបងស្រីដែលជាថៅកែថោន គឺតាំងពីចំណុចនៃការបើកថោនដំបូងម្លេះ គាត់ឲ្យតម្លៃលោក ហើយក្រោយលោកបានរួមការងារនៅថោន ជាមួយតារាប្រុសស្រីក្មេងចាស់និងក្រុមបច្ចេកទេសនៅថោន នោះលោកប្រកាន់ជំហជាមនុស្សម្នាក់ផ្ដល់ឱកាសឲ្យមនុស្ស មិនមែនជាមនុស្សដែលអង្គុយក្នុងការងចាំបំផ្លាញមនុស្សនោះទេ។លោកបន្ថែមទៀតថាមិនមែនតែបងប្អូននៅថោន ទេតែសូម្បីតែមិត្តភក្ដិអ្នកនៅខាងក្រៅក៍គាត់ថាយើងគូរឲ្យស្រលាញ់គូឲ្យគោរព ហើយទឹកចិត្តខ្ញុំគឺខ្ញុំជួយគឺជួយរាប់អានគឺរាប់អាន ហើយឥតគិតប្រយោជន៍នោះទេ។

លោកករុណា ពេជ្រ ថាកន្លងមកមានតារាមួយចំនួនចង់ចូលថោន ធ្លាប់ទាក់ទងមកលោកមែន ប៉ុន្ដែសំខាន់ទី១៖សម្ថភាពនិងទី២៖អត្តចឬក ហើយតាមលោកដឹងគោលការណ៍របស់ថៅកែថោន គឺទាមទារអត្តចឬកជាមុន។តែពេលខ្លះអត្តចឬកមនុស្សយើងផ្សេងៗគ្នាព្រោះកាលមិនទាន់ល្បីផ្សេង ពេលល្បីផ្សឹងតែបើប៉ៈអីចឹងយើងមានតែគិតថាការសម្រេចចិត្តរបស់យើងខុសទៅចុះ យើងមានកម្មជាមួយគាត់គិតអីចឹងវិញ។តែយើងសប្បាយចិត្តនៅពេលដែលគាត់បានរីកចម្រើនទោះបីផ្លែហ្នឹងយើងខំដាំទៅផ្លែហ្នឹងបានគេអ្នកកាច់ក៍ជារឿងរបស់គេហើយតាមខ្ញុំដឹងអ្នកគ្រប់គ្រងភាគច្រើននៅថោន គឺប្រកាន់អត្តចឬកបែបនេះ៕

RELATED ARTICLES