Friday, April 26, 2024
Homeកីឡាអន្ដរជាតិខេម ៖សប្បាយម៉ាអស់ដៃជាមួយស្រីកា នៅបារាំង

ខេម ៖សប្បាយម៉ាអស់ដៃជាមួយស្រីកា នៅបារាំង

បារាំង៖តារាចម្រៀងGalaxyលោកប៉ុន សុណារិន ហៅខេម បានបណ្ដើរសង្សារបណ្ដូលចិត្តអ្នកនាងស្រីកា ទៅ​កម្សាន្ដ​នៅទឹកដីបារាំងរយៈពេលជាង៣សប្ដាហ៍ហើយដែលធ្វើឲ្យតារាសំនៀងស្អកនិងគូស្នេហ៍រីករាយជាខ្លាំង។

កាល​ពី​ថ្ងៃ​សៅរិ៍​ទី១៤សីហា ខេមថែមទាំងដឹកដៃកំពូលស្នេហ៍ទៅទស្សនាការប្រកួតបាល់ទាត់ដោយផ្ទាល់នៅទឹកដីPsg កីឡា ដ្ឋានParc des Prince ដែលក្រុមPsg បានយកឈ្នះក្រុមStrasburg ៤ទល់ ២ រួមទាំងការបង្ហាញខ្លួនជាផ្លូវ​ការរវាងកីឡាករ​ចំណូលថ្មី៥រូប​របស់Psg គឺLeo Messi ,Sergio  Ramos ,Gianluigi Donnarumma ,Georjinio Wijnaldum និងA .Hakimi។

ខេម បាន​កាន់​ទងជាតិខ្មែរនៅពហុកីឡាដ្ឋានParc des Prince ដែលមានការ​ចែកចាយពេញ​បណ្ដាញសង្គមព្រោះ​រូប គេទៅ ទស្សនា​កៀកក្រុមកីឡាករលេងហើយខេម សរសើរថាកីឡាករខ្សែរប្រយុទ្ធKylian Mbappe ពិតជាកំពូលល្បឿនមែន។

  ទោះជាយ៉ាងណានេះមិនមែនជាលើកទី១នោះទេដែលខេម បណ្ដើរសង្សារទៅមើលបាល់ទាត់នោះ​គឺជាញឹកញាប់​ណាស់​មក ហើយព្រោះជារៀងរាល់ឆ្នាំខេម តែងតែចេញទៅ​កម្សាន្ដនៅបារាំងរយៈ​ពេល១ខែឬលើសពីនេះ​និងបានទៅ​មើលបាល់ទាត់​ដោយផ្ទាល់ជាញយៗដោយសារតែសង្សារលោកអ្នកនាងស្រីកា មានផ្ទះនៅបារាំង។

ដោយឡែកការទៅលើកនេះខេម មិន​ទាន់​កំណត់ថ្ងៃវិលវិញនោះទេព្រោះតែការច្រៀងសម្ដែងនៅ ក្នុងស្រុកមិនសូវរវល់ ដោយ សារតែបណ្ដារConcertsធំៗត្រូវ​បានបឹទ​ព្រោះ​កូវីដ។ដំណើរកម្សាន្ដរបស់ខេម នឹងធ្វើឲ្យលោកមាន ឱកាសរឹត ចំណងស្នេហ៍ជា មួយអ្នកនាងកា កាន់តែរឹងមាំ​ថែមទៀត​ក្រោយពួកគេចាប់ដៃគ្នា៥ឆ្នាំតែមិនទាន់ហ៊ានកំណត់ថ្ងៃរៀបការ។តាមព័តមាន ថាទោះ ជាពេលនេះខេម ត្រូវបាត់បង់​ប្រាក់​ចំ​ណូលទាំងស្រុង២ឆ្នាំជាប់គ្នាដោយសារតែកូវីដក្ដី ប៉ុន្ដែក្រោយចុះកុងត្រាជាមួយGalaxyជិត១ឆ្នាំនេះអតីតតារាថោន ទទួល​បាន​ប្រាក់ខែជាទៀងទាត់៕

RELATED ARTICLES