Friday, April 26, 2024
Homeតារាខ្មែរតារាចម្រៀង៣ដួងរកស៊ីបើករបដូចគ្នានៅរដូវកូវីដ

តារាចម្រៀង៣ដួងរកស៊ីបើករបដូចគ្នានៅរដូវកូវីដ

  ភ្នំពេញ៖នៅឆ្នាំ២០១៩-២០២០ តារាចម្រៀងនិងសម្ដែងបានធ្លាក់ប្រាក់ចំណូលស្ទើតែជាង៩០%ព្រោះបណ្ដារConcertsធំៗនិងរោងកុនត្រូវបឹទទ្វាដោយសារតែកូវីដទើបធ្វើឲ្យពួកគេងាកទៅរកស៊ីតាមOnlineជាបន្ដបន្ទាប់។ដោយឡែក​តារា​ចម្រៀងស្រីល្បីឈ្មោះ៣ដួងបានងាកមកបើកហាងតែគុជព្រមគ្នាតែម្ដងនៅពេលកូវីដមិនទាន់ស្ងាត់នេះ ខណៈដែល​អា​ជីពចម្រៀងរបស់តារាខាងលើនៅទ្រឹងព្រោះមានបទនៅក្នុងដៃហើយមិនហ៊ានចេញខ្លាចខុសពេលវេលា។

  ១៖ឱក សុគន្ធកញ្ញាៈប្អូនថ្លៃថៅកែហង្សមាសរូបនេះបានបើក​ហាងតែគុជជាយូខែមកហើយ​ដែល​មានប្អូនស្រី​របស់​នាង​ជា អ្នកគ្រប់គ្រង។ដោយសារភាពល្បីល្បាញរបស់សុគន្ធកញ្ញា ធ្វើឲ្យនាងបានលក់Franchise ទៀតផងហើយ​អាជីវកម្ម​ក្រៅពី​សិល្បៈនេះធ្វើឲ្យនាងនៅតែមានទំនុកចិត្តបើទោះជាពេលនេះកូវីដកំពុងផ្ទុះក្ដី។សុគន្ធកញ្ញា ទើបវិលមករកឆាក​តន្រ្ដីកាល​ពី​ពេល​ថ្មីៗនេះក្រោយនាងកាន់ទុក្ខជូនលោកយាយរបស់នាងឈ្មោះម៉ា រិនថា ដែលបានទទួល​មរណៈភាព​កាល​ពីថ្ងៃ​ទី២៤​ខែ​មិថុនាឆ្នាំ២០២១។

   ២៖សុខ ពិសីៈតារាសាន់ដេសាច់ដូចបណ្ដូលចេករូបនេះបានទិញFranchise ពីបរទេសបើកហាងតែគុជនៅអំឡុង​រដូវ​កូវីដ​នេះតែម្ដងហើយនាងថាការតំណើរការរលូនដោយភ្ញៀវភាគច្រើនធ្វើការកុម្មង់តាមApp។ក្រោយឡើងធ្វើថៅកែស្រីនេះពិសី មិនទាន់វិលរកឆាកតន្រ្ដីវិញទេបន្ទាប់ពីផ្អាកជិត៣ខែដើម្បីការពារសុវត្ថិភាពពីកូវីដ។តារាសាន់​ដេរូបនេះ​ថាការចាប់​ក្បាល​មី​ក្រូឡើងវិញបានទាល់តែស្ងាត់កូវីដបាននាងហ៊ានចេញច្រៀងសម្ដែងដូចមុនវិញ ហើយពេលនេះ​នៅពេល​ដែលអ្នក​ដឹកនាំ​កម្មវិធីសិល្បៈហៅច្រៀងនាងមានតែសុំការអធ្យាស្រ័យ។

  ៣៖ពេជ្រ សោភាៈទើបតែថ្មីនេះរូបភាពពេជ្រ សោភា ត្រូវបានគេដាក់តាំងនៅលើហាងតែគុជមួយហើយតារាចម្រៀង​ជើង​ចាស់​របស់ហង្សមាសរូបនេះបានឃោសនាថាអ្នកណាចង់រកស៊ីមុខរបនេះបន្ដសូមទាក់ទងទៅនាង។ការវាចាបែបនេះ​បញ្ជាក់​ថា​សោ​ភា ឡើងជាថៅកែស្រីហាងតែគុជនោះហើយ ខណៈដែលរដូវកូវីដនេះនាងចេញច្រៀងសម្ដែងជាធម្មតា ប៉ុន្ដែមានការ​ប្រុង​ប្រ​យ័ត្ន​បំផុតព្រោះសម្ងំតែក្នុងរថយន្ដពាក់ម៉ាសក៍ជិតហើយដល់ពេលឡើងច្រៀងទើបស្ទុះចេញពីក្នុងឡានតែម្ដង៕

RELATED ARTICLES