Friday, April 26, 2024
Homeព័ត៌មានសិល្បៈថៅកែGalaxy បន្តឧបត្ថម្ភថវិកាចំនួន ១ពាន់​លាន​រៀល ដល់សមាគមគ្រូពេទ្យ​ស្ម័គ្រចិត្ត​សម្ដេច​តេ​ជោ TYDA

ថៅកែGalaxy បន្តឧបត្ថម្ភថវិកាចំនួន ១ពាន់​លាន​រៀល ដល់សមាគមគ្រូពេទ្យ​ស្ម័គ្រចិត្ត​សម្ដេច​តេ​ជោ TYDA

បើនិយាយពីទឹកចិត្តដ៏ប្រពៃនៃកិច្ចការមនុស្សធម៌ក្នុងការប្រយុទ្ធប្រឆាំងកូវីដ-១៩ ចាប់តាំងពីមានការរីកដាលមេរោគឆ្លង​ចូល​ប្រទេសកម្ពុជាមកដល់ពេលបច្ចុប្បន្ន អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា និងលោកជំទាវ ឈឿន ស្រីម៉ាច បានឧបត្ថម្ភថវិកា និង​គ្រឿង ​ឧបភោគបរិភោគមិនក្រោម ១០លានដុល្លារនោះទេ ជូនដល់ប្រមុខរាជរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន និងនៅតាមបណ្តាលក្រសួងស្ថាប័ន សមាគម និងប្រជាពលរដ្ឋ ដើម្បីទប់ស្កាត់កូវីដ-១៩។

ជាក់ស្តែងនៅថ្ងៃទី២៣ សីហា នេះ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា អគ្គនាយកក្រុមហ៊ុន បុរី ឡេង ណាវ៉ាត្រា និងលោកជំទាវ ឈឿន ស្រីម៉ាច បានបរិច្ចាគ​ទ្រព្យធន​ជា​ថវិកា​ចំនួន ១.០០០លានរៀលជូនដល់ក្រុមគ្រូពេទ្យស្ម័គ្រចិត្តសម្តេចតេជោ (TYDA) ដើម្បីចូលរួមចំណែក​ដល់​សកម្ម​ភាព​​​​ប្រយុទ្ធប្រឆាំងកូវីដ-១៩ ខណៈដែលក្រុមគ្រូពេទ្យ TYDA ដែលមានឯកឧត្តម ហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ្រ ច័ន្ទមុនី កំពុងដឹកនាំ និងលះបង់កម្លាំងកាយស្រស់ យាមស្រស់ និងទឹកចិត្តបរិសទ្ធ ក្នុងការជួយ ព្យាបាលជំងឺកូវីដ និងបើក​យុទ្ធនាការ​ចាក់​វ៉ាក់​សាំងបង្ការកូវីដ-១៩ ជូនដល់ប្រជាពលរដ្ឋ មន្រ្តីរាជការ មន្រ្តីការទូតដោយមិន ខ្លាចនឿយហត់ក្នុង​បុព្វហេតុដើម្បីសុខ​ភាពប្រជាជន។

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដែលជាថៅកែផលិតកម្មGalaxy មានប្រសាសន៍ថា៖ “ថ្ងៃនេះខ្ញុំ និងភរិយាខ្ញុំ សូមចូល​រួមបរិច្ចាគ ថវិកាចំនួន ១.០០០លានរៀល (មួយពាន់លានរៀល) ជូនសមាគមគ្រូពេទ្យស្ម័គ្រចិត្តសម្ដេចតេជោ (TYDA) ដើម្បី​ចាត់​ចែងខាង​ផ្នែកអាហារឧបត្ថម្ភ គុណបំណាច់របស់ទ័ពអាវសនៃការទប់ស្កាត់ជំងឺកូវីដ19 យើងទាំងអស់គ្នានឹងចងចាំ”។

ការ​ប្រ​កាស​ចូលរួមផ្តល់ថវិកា និងគ្រឿងឧបភោគបរិភោគនាពេលនេះ គឺជាសកម្មភាពមនុស្ស​ធម៌មួយបង្ហាញពីការ​ចូលរួម​ចំ​ណែក​​យ៉ាងធំមហិមារជាមួយរាជរដ្ឋាភិបាល និងជាកាយវិការប្រកបដោយវីរៈភាពទុកជាគំរូសម្រាប់ជនជំនាន់ក្រោយ។ កន្លង​មក​អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បានពោលពាក្យពេចន៍ដ៏ចាក់ដោតថា៖ “កើតនៅក្នុងប្រទេសកម្ពុជា ដូច្នេះការ​ចូលរួមចែក​រំ លែក​ជួយសង្គម ពេលសង្គមត្រូវការ និងរួមសុខ រួមទុក្ខ ជាមួយរាជរដ្ឋាភិបាល គឺជាកាតព្វកិច្ចដ៏ចម្បងរបស់ អ្នកឧកញ៉ា និង​ក្រុម​គ្រួសារ ដែលមិនអាចឱបដៃឈរមើល ដោយមិនខ្វល់ខ្វាយបាននោះទេ”៕

RELATED ARTICLES