Thursday, April 25, 2024
Homeព័ត៌មានជាតិនាំស្រីស្នេហ៍រួមរ័កនៅផ្ទះសំណាក់ ប្រពន្ធតាមទាន់ ខ្នោះទាំង២

នាំស្រីស្នេហ៍រួមរ័កនៅផ្ទះសំណាក់ ប្រពន្ធតាមទាន់ ខ្នោះទាំង២

ភ្នំពេញ ៖ បុរសម្នាក់ មានប្រពន្ធកូនរួច ទៅហើយ ស្រាប់តែបែកគំនិត លួចទាក់ទង ស្រីថ្មី និងចេះតែបង្ករឿងឈ្លោះប្រកែកជា មួយប្រពន្ធ ជាញឹកញាប់ ធ្វើឱ្យស្ត្រីជាប្រពន្ធ សង្ស័យ ក៏តាមដាននិងស៊ើបដឹងថា ប្តីរបស់ខ្លួន កំពុងបែកចិត្តលួចលាក់ចិញ្ចឹមស្រីថ្មី និងថែម ទាំងឧស្សាហ៍ដឹកដៃគ្នា ឡើងឋានសួគ៌ នៅផ្ទះ សំណាក់ទៀតផង ទីបំផុត ស្ត្រីជាប្រពន្ធតាម ទាន់ប្តី និងស្រីស្នេហ៍ កំពុងរួមរ័កគ្នានៅក្នុង បន្ទប់ផ្ទះសំណាក់ ក៏សម្រេចប្តឹងសមត្ថកិច្ច ចាប់ វាយខ្នោះទាំង២នាក់ បញ្ជូនទៅចាត់ការតាម ច្បាប់។

ករណីស្ត្រីជាប្រពន្ធ តាមទាន់ប្តីនាំស្រីស្នេហ៍ ឡើងផ្ទះសំណាក់ រួមរ័កនេះ បានកើតឡើង កាលពីវេលាម៉ោងប្រមាណ៣រសៀល ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២១ នៅត្រង់ចំណុចផ្ទះសំណាក់ យីហោ សម្បត្តិមាស ក្នុងបន្ទប់លេខ១៦ ចំណុច ផ្លូវលំ ក្នុងសង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ។

បុរសជាប្តី ដែលត្រូវប្រពន្ធសម្រេចប្តឹង ពីបទអំពើផិតនោះ មានឈ្មោះប្រាក់ ដារ៉ា អាយុ៤៩ឆ្នាំ មុខរបរ ជាមន្ត្រីសុខាភិបាល ខេត្ត កំពង់ស្ពឺ ស្នាក់នៅផ្ទះលេខ៣៤ ផ្លូវលំ ភូមិ ស្វាយក្រវាន់ ឃុំស្វាយក្រវាន់ ស្រុកច្បារមន ខេត្តកំពង់ស្ពឺ។ ចំណែកស្ត្រីជាគូស្នេហ៍ ដែល ជាប់ក្នុងបទល្មើសជាមួយគ្នា មានឈ្មោះលី ដារ័ត្ន អាយុ៣៩ឆ្នាំ មុខរបរលក់កាហ្វេ ស្នាក់ នៅផ្ទះជួល ផ្លូវលេខ៥៥៥ ភូមិចុងថ្នល់ខាងកើត សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។

តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា គូសហាយស្មន់ខាងលើ ត្រូវបានសមត្ថកិច្ចការិ-យាល័យព្រហ្មទណ្ឌកម្រិតស្រាល រាជធានីភ្នំពេញ ធ្វើការនាំខ្លួន ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២១ ពាក់ព័ន្ធពីបទអំពើផិត ពោលគឺជាសំណុំរឿង ប្រពន្ធ និងកូន តាមទាន់ប្តីនិងឪពុក កំពុង រួមមេត្រីជាមួយស្ត្រីម្នាក់ ដែលមិនមែនជាប្រពន្ធ ស្របច្បាប់។

សំណុំរឿងនេះ បានស្ថិតនៅក្នុងដៃលោក សំម ឫទ្ធីវាសនា ព្រះរាជអាជ្ញារងអមសាលា ដំបូងរាជធានីភ្នំញ បើកការស៊ើបសួរទៅតាម ពាក្យបណ្តឹងរបស់ឈ្មោះសេង ថាវី អាយុ៤២ ឆ្នាំ ដែលជាប្រពន្ធរបស់បុរស ដែលកំពុងជាប់ សង្ស័យខាងលើនេះ។

ប្រភពព័ត៌មាន នៅសាលាដំបូងរាជធានី ភ្នំពេញ បានបង្ហើបពីអង្គហេតុ ក្នុងសំណុំរឿង នេះឱ្យដឹងថា ជនសង្ស័យឈ្មោះប្រាក់ ដារ៉ា និងប្រពន្ធ បានរៀបអាពាហ៍ពិពាហ៍ជាមួយគ្នា តាំងពីឆ្នាំ១៩៩៨ ដោយមានចាស់ទុំដឹងឮទាំង សងខាង និងបានចុះសំបុត្រអាពាហ៍ពិពាហ៍ (អេតាស៊ីវីល) នៅសាលាឃុំ-ស្រុកកំណើត ត្រឹមត្រូវតាមច្បាប់ទៀតផង។ ក្រោយរៀប អាពាហ៍ពិពាហ៍ តាមទំនៀមទំលាប់ប្រពៃណី ខ្មែររួចមក ពួកគេបានរួមរស់ ជាប្តីប្រពន្ធយ៉ាង ស្អិតរមួត និងបានបង្កើតកូនស្រី៣នាក់ ជា ចំណងនិស្ស័យ ដែលមកដល់ពេលនេះ កូនស្រី ច្បងអាយុ២៣ឆ្នាំ កូនកណ្តាលអាយុ១៩ឆ្នាំ និង កូនស្រីពៅ អាយុ១៣ឆ្នាំហើយ ។

ប្រភពព័ត៌មានបន្តថា ចាប់តាំងពីចាប់ ដៃគ្នាជាប្តីប្រពន្ធ ឈ្មោះប្រាក់ ដារ៉ា ពុំដែលមាន បញ្ហាអ្វីដល់គ្រួសារនោះទេ និងចេះជួយធ្វើ ការងាររកស៊ី បានប្រាក់ទំនុកបំរុងចិញ្ចឹមប្រពន្ធ កូនទៀតផង។ ប៉ុន្តែចាប់តាំងខែមករា ឆ្នាំ២០២១ មក ឈ្មោះប្រាក់ ដារ៉ា ដែលជាស្វាមី និងជា ឪពុកភាគីជនរងគ្រោះ មានការប្រែប្រួលខុស ពីធម្មតា និងចេះតែបង្កបញ្ហាឈ្លោះទាស់ទែង រករឿងជេរបញ្ចោប្រពន្ធកូន ដោយគ្មានហេតុ ផលច្បាស់លាស់។ ដោយមានការសង្ស័យយ៉ាង ដូច្នោះ ទើបភាគីខាងដើមបណ្តឹង បានឆែកមើល ទូរស័ព្ទរបស់លោកប្តី ពេលនោះទើបដឹងថា ជនសង្ស័យ មានទំនាក់ទំនងស្នេហាលួចលាក់ ជាមួយឈ្មោះលី ដារ័ត្ន ជាអ្នកលក់កាហ្វេនៅ រាជធានីភ្នំពេញ។

ក្នុងនោះទៀតភាគីដើមបណ្តឹង បានស្រាវ ជ្រាវដឹងថា លោកប្តីជាមន្ត្រីសុខាភិបាល តែង តែផ្ញើប្រាក់ទៅជួយសង្គ្រោះ ស្ត្រីលក់កាហ្វេម្នាក់ នោះ ឱ្យថ្លៃជួលផ្ទះ ទឹកភ្លើងជាបន្តបន្ទាប់ និង លួចលាក់ជួបគ្នា រួមរ័កមេត្រីជាញឹកញាប់ទៀត ផង។

ប្រភពដដែលបន្តទៀតថា រហូតមកដល់ វេលាម៉ោងប្រមាណ៣រសៀល ថ្ងៃទី២៨ ខែ កក្កដា ឆ្នាំ២០២១ ភាគីខាងជនរងគ្រោះ ពោល គឺម្តាយនិងកូន បានតាមទាន់ និងរកឃើញ លោកប្តី ឬលោកឪពុក ឈ្មោះប្រាក់ ដារ៉ា កំពុង នាំស្រីស្នេហ៍ឈ្មោះលី ដារ័ត្ន ជាអ្នកលក់កាហ្វេ ឡើងឋានសួគ៌ជាមួយគ្នា នៅផ្ទះសំណាក់ សម្បត្តិ មាស ក្នុងបន្ទប់លេខ១៦ ចំណុចផ្លូវលំ ក្នុង សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ។ ឃើញ ដូច្នេះ ភាគីជនរងគ្រោះទាំងម្តាយ និងកូន បាន ចាប់ខ្លួនលោកប្តី នាំទៅកាន់សមត្ថកិច្ចនគរបាល ការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល រាជធានី ភ្នំពេញ ឱ្យជួយចាត់ការតាមផ្លូវច្បាប់ ដោយ គ្មានការលើកលែង។

ករណីខាងលើនេះផងដែរ ជនសង្ស័យជា មន្ត្រីសុខាភិបាល ជាប្តី និងជាឪពុក ដែលកំពុង រងនូវការចោទប្រកាន់ពីសំណាក់ប្រពន្ធ និងកូន ក៏បានទទួលស្គាល់កំហុស នៅចំពោះសមត្ថកិច្ច ផងដែរថា ខ្លួនពិតជាបានប្រព្រឹត្តអំពើផិត ដូច ដែលប្រពន្ធកូនតាមទាន់នោះមែន”៕

RELATED ARTICLES