Friday, March 29, 2024
Homeកីឡាជាតិលោកមាស សុខគ្រី៖ប្រកាសស្វែងយក​ក្មេង​ប្រុស​កម្សត់ម្ដាយដេញចេញពីផ្ទះប៉ោយប៉ែតទាំងយប់សុំឡានគេជិះមកភ្នំពេញ

លោកមាស សុខគ្រី៖ប្រកាសស្វែងយក​ក្មេង​ប្រុស​កម្សត់ម្ដាយដេញចេញពីផ្ទះប៉ោយប៉ែតទាំងយប់សុំឡានគេជិះមកភ្នំពេញ

   ប៉ោយប៉ែត៖លោកគ្រូនិងជាអាជ្ញាកណ្ដាលប្រដាល់លោកមាស សុខគ្រី បានប្រាប់អ្នកយកព័តមាន​យើងតាមទូរស័ព្ទ​នៅ​ថ្ងៃ​ទី២២ខែសីហាឆ្នាំ២០២១ ថារហូតមកដល់ពេលនេះលោមិនទាន់បានជួបក្មេងប្រុសកម្សត់ម្នាក់ដែលត្រូវម្ដាយបង្កើតបណ្ដេញចេញពីផ្ទះទាំងយប់ពីខេត្តប៉ោយប៉ែតសុំឡានគេជិះមកភ្នំពេញដើម្បីស្វែងរកបងប្រុសដែលធ្វើការនៅហាងម៉ីហិលនោះឡើយ។

លោកថាក្រោយឃើញរូបភាពតាមហ្វេសបុកលោកមានចិត្តអាណិតក្មេងប្រុសអភ័ព្វនោះណាស់ហើយចង់ឲ្យក្មួយមកជួបលោកដោយលោកចង់ទទួលក្មេងប្រុសរូបនោះធ្វើជាសមាជិកគ្រួសារទំនុកបម្រុងឲ្យរៀនសូត្រត្រឹមត្រូវព្រោះលោកស្គាល់នាយកសាលាច្រើន ហើយបើថ្ងៃក្រោយរូបគេពេញវ័យចង់ហាត់ប្រដាល់ក៍លោកស្ម័គ្រចិត្តបង្វឹកដែរ តែបើគេមិនចង់ក៍តាមចិត្តគេ។លោក ថា ការចង់យកក្មេងប្រុសនោះមកគឺកើតចេញ ពីការអាណិតមិនអាចមើលនិងភ្នែកបានហើយមិនមែន យកមកឲ្យបម្រើរលោក ទេតែធ្វើជាសមាជិកគ្រួសាររបស់លោក ប៉ុន្ដែរហូតមកដល់ពេលនេះលោកនៅតែមិនទាន់​បានជួបក្មេងប្រុសនោះ​ឬមាន​គេទាក់ ទង ព័តមានក្មេងប្រុសនោះឲ្យមកជួបលោកឡើយ។

  អ្នកយកព័តមានយើងក៍ព្យាយាមឆាតសួរតាមហ្វេសបុកទៅម្ចាស់គណនេយ្យឈ្មោះLue Eang ដែលបង្ហោះ​ពីព័តមាន​ក្មេង​ប្រុស​កម្សត់​នេះដែរតែលោកមិនឆ្លើយតបឡើយ​ទើបពេលនេះមិនទាន់អាចស្វែង​រកព័តមានលម្អិត​ពីក្មេងប្រុស​ម្នាក់នេះ​នៅ​ឡើយ។

   សូមបញ្ជាក់ថាកាលពីថ្ងៃទី១៩ខែសីហា ហ្វេសបុកឈ្មោះLue Eang បានបង្ហោះសារភ្ជាប់ជាមួយក្មេងប្រុសដោយ​មាន​សំណេរ​ថា”គ្នាដើររកបងដែលធ្វើការនៅភ្នំពេញ,ប្អូនថាបងគេធ្វើការនៅមីហិល ឈ្មោះបងប្រុសរាត្រី ចឹងបើបានឃើញសូមជួយ​មករក​គ្នា​ផង ម្ដាយមានប្ដីចុង ដេញគំរាមឲ្យគាត់ចេញពីផ្ទះ បើមិនចេញនឹងសម្លាប់ចោល ទើបគ្នារត់មកទីនេះសុំឲ្យគេជួយ រត់ពីប៉ោយ​ប៉ែត សុំឡានគេមកភ្នំពេញ ទីតាំងដែលប្អូនមកដល់ស្ពានអាកាស៧មករា”។

  ដោយឡែកតាមម្ចាស់គេណនេយ្យហ្វេសបុកឈ្មោះLily ដែលបានឃើញព័តមាននេះបានបញ្ចេញ​មតិថាខ្លួនបានស្គាល់កុមារ​ដ៍​អភ័ព្វម្នាក់នេះ ហើយបានលើកឡើងថាក្រោយម្ដាយមានប្ដីទី២ ហើយមានកូនស្រី១ទៀតនោះ កុមារកម្សត់នេះតែង​តែត្រូវម្ដាយ​វាយធ្វើបាប ហើយកន្លងមកធ្លាប់ឭថាឪពុកកុមារនេះចង់យកទៅឲ្យរស់នៅជាមួយដែរ តែម្ដាយមិន​ព្រមឡើយ​ទើបធ្វើឲ្យក្មេង​កម្សត់​​តែលតោលយ៉ាងនេះ៕

RELATED ARTICLES