Friday, April 19, 2024
Homeតារាខ្មែរលោក អ៊ិន សុភិន ៖វាយបក លោក រ៉េមមី ហ៊ូ និង ភរិយា ក្រោយផ្ទុះរឿងធំ

លោក អ៊ិន សុភិន ៖វាយបក លោក រ៉េមមី ហ៊ូ និង ភរិយា ក្រោយផ្ទុះរឿងធំ

ភ្នំពេញ៖នៅយប់ថ្ងៃទី៤ សីហា ឆ្នាំ២០២១ លោក អ៉ិន សុភិន បានបង្ហោះសារយ៉ាងវែងអន្លាយវាយបក​ទៅកាន់ផលិតករ​ពីរនាក់​ប្ដីប្រពន្ធ គឺលោក រ៉េមមី ហ៊ូ និង ភរិយា គឺអ្នកស្រី ផូ ភារ័ត្ន ដែលបានទម្លាយថា លោកមិនទូទាត់ទឹកប្រាក់ជាងមួយម៉ឺនដុល្លារ ជាថ្លៃពលកម្ម ដែលលោក និង ភរិយា បានដឹកនាំសម្ដែងភាពយន្តឲ្យ៣រឿង។

លោក អ៉ិន សុភិន បានឆ្លើយតបថា គួរអោយ​អស់សំណើច ហើយអោយបងប្អូនផលិតករចាំមុខពីរនាក់នេះអោយច្បាស់។ ខ្ញុំទើបប្រជុំចប់កាលពីថ្ងៃចន្ទ័រឿង​ពួកគាត់​ធ្វើការ​មិន​កើតចង់បានលុយ ខុសក្បួនហេតុ តែអាណិតពួកគាត់អត់ការងារធ្វើ។ តេមកសុំការងារធ្វើ អាណិតពេកក៏អោយម្ដង​៣រឿង​ដឹក(ដឹកនាំសម្ដែង)។ 1-រឿង ឯកការ ដឹកនាំរឿងមិនកើត ហើយបានកក់ លុយត្រឹមត្រូវដល់តំណាក់កាលទី២មិនទាន់បានបង់ ព្រោះរឿងយកមិនបាន ខុសច្រើន ដឹកអោយរួចតែពីដៃ។ ចឹងតើ អោយ គេបង់លុយអោយដែរ? ណាមួយតាំងពីថតចប់​មកកូវីត​រហូត។

រឿងនេះមិនទាន់គិតយ៉ាងម៉េចផង មកថាគេមិនទាន់បង់លុយ កុំអោយតែគេប្ដឹងវិញទៅសំណាងហើយ។ ដឹកនាំរឿង​តម្រូវ ចិត្តខ្លួនឯង មិនតំរូវចិត្តអ្នកបង់លុយ ខាងក្រុមហ៊ុនមិនទាន់និយាយអ្វីទាំងអស់។ តែនេះចង់បង្ករបញ្ហាដោយខ្លួនឯង។ អាណិត ណាស់តែការងារមិនកើត ចង់តែបានលុយគេ ពេលមកសុំការងារគេ ធ្វើនិយាយល្អតែពេលបាន​ការងារទៅធ្វើចរិក​មើលងាយ ការងារ ហើយហ៊ានចេញមុខមកទៀតអត់កេរ្តិ៍ខ្មាស់។ 2 -រឿង”បេសកម្មស្នេហ៏” ដឹកមិនកើត កាត់តមិនចេញ លុយ​កាក់បាន កក់រួចហើយ នៅតែដំនាក់កាលបន្ទាប់។ 3-រឿង”វង្វេង” ក៏ដូចគ្នាដឹកមិនបានកូនក្មេងដឹកលេងផងមើលមិនយល់ រឿង​លុយ កាក់គេបានកក់រួចរាល់ហើយដែរ។

នៅតែបង់ដំនាក់កាលបន្ត តែពេលនេះរឿងទាំង៣ យកជាការមិនបានសោះ ហេតុតែ​ចង់​ជួយ មិនមានបទពិសោធន៏សោះ ក៏អោយឱកាស តែសមត្ថភាពអន់ណាស់ យកជាការមិនបាន។ សូមផលិតករទាំងអស់គ្នា​ប្រយត្ន័ចាញ់បោក ពួកគាត់ ទាំង ពីរនាក់។

ខ្ញុំខូចអស់៣រឿងរ៉ាប់មុឺនដុល្លារមិនបាននិយាយអីមួយម៉ាត់ ទុកមុខរ៉ាប់អានគ្នា តែពួក​គាត់ចង់ល្បី ព្រោះពួកគាត់កំពុងតែ ជួបញ្ហា សេដ្ធកិច្ទ។ អាណិតដែរតែមនុស្សចង់បានលុយគេ ដោយមិនធ្វើការអោយ​នោះទុក​តាមនឹងទៅ សុខចិត្តយក រឿងមក អោយ អ្នកផ្សេងធ្វើវិញ។

នេះជាបទពិសោធន៏ថ្មីមួយ​ចេះចង់បានលុយគេអត់ចេះខ្មាស់តែ​ខាង​ក្រុមហ៊ុនកំពុងតែរកមុខអោយដឹកសងផង គួអោយចង់ សើចអ្នកដឹងនាំរឿងគ្មាន License!!!!!!។ ការបង្ហោះរបស់លោកកំពុង​ធ្វើ​អោយ​រសើបយ៉ាងខ្លាំង ស្របពេល ដែលការ ទម្លាយ របស់ រ៉េមមី ហ៊ូ និង ភរិយា ដែលត្រូវគេដឹងថា គឺជាផលិតករ និង ជាអ្នក​ច្នៃម៉ូដមក​ពីអាមេរិក អះអាងថា ក្រោយដឹកនាំ រឿង អោយផលិតកម្មមហាហង្សចប់៣រឿងយូរហើយ តែមិនឃើញលោក អ៉ិន សុភិន ទូទាត់ថ្លៃពលកម្មនៅសល់អោយ។

យ៉ាងណាមិញ ជុំវិញការបង្ហោះរបស់ អ៉ិន សុភិន គេកំពុងតែចាំមើលប្រតិកម្មបន្ត ពីភាគីលោករ៉េមមី ហ៊ូ និង ភរិយា៕

RELATED ARTICLES