Friday, March 29, 2024
Homeតារាខ្មែរហេតុអ្វីមាស សុខសោភា៖មិនទាមទារតំណែងឲ្យបងប្រុស?

ហេតុអ្វីមាស សុខសោភា៖មិនទាមទារតំណែងឲ្យបងប្រុស?

មាស សុខសោភា ជាតារាចម្រៀងស្នូលរបស់ផលិតកម្មរាម ជាមួយលោកដួង វីរៈសិទ្ធ ដែលអាចនិយាយបានថាបើគ្មានរូបនាងចូលផលិតកម្មថ្មីនេះទេក៍គេមិនស្គាល់រាម ហើយវីរៈសិទ្ធ ក៍មិនទៅរួមទ្រនុំជាមួយនាង ដែរ។ប៉ុន្ដែចម្ងល់របស់មហាជនក៍ដូចជាអ្នកដឹកនាំកម្មវិធីសិល្បៈជាច្រើនលើកឡើងនោះថាហេតុអ្វីបានជាមាស សុខសោភា មិនចចារជាមួយរាម ទាមទារតំណែងធំណាមួយឲ្យបងប្រុសរបស់នាងលោកមាស សុខរតនៈ ឲ្យកាន់កាប់តួនាទីអ្វីមួយទៅ?

ការលើកឡើងបែបនេះដោយសារតែធ្លាប់លេចឭថាការដែលសុខសោភា បរាជ័យក្នុងការច្រៀងនៅហង្សមាសព្រោះនាងចង់ឲ្យបងប្រុសរបស់នាងមានតំណែងណាមួយនៅទីនោះតែត្រូវបានហង្សមាសមិនយល់ស្រប។ប៉ុន្ដែនៅពេលដែលសុខសោភា ចូលរាម ហើយនាងជាតារាមានទឹកមាត់ប្រៃដែលអាចនិយាយបានថាទោះជាទាមទារឲ្យបងប្រុសឬស្វាមីរបស់នាងកាន់តួនាទីអ្វីនៅផលិតកម្មក៍ថៅកែស្រីរាម យល់ព្រមនោះបែជាសុខសោភា មិនមានដាក់ល័ក្ខខណ្ឌនោះនៅលើតុចចារទៅវិញហើយរហូតមកដល់ពេលនេះគេមិនទាន់ឃើញលោករតនៈ និងស្វាមីនាងលោករ៉ាដា ត្រូវបានតែងតាំងជាឋានៈអ្វីនៅរាម ឡើយ។

អ្នកនិពន្ធល្បីឈ្មោះម្នាក់នៅហង្សមាសបាននិយាយដោយសុំមិនឲ្យដាក់ឈ្មោះថាបើមាស សុខសោភា ទៅច្រៀងហើយចង់បានតួនាទីឲ្យប្ដីឬបងប្រុសមកចចារនោះគឺជារឿងមិនត្រឹមត្រូវនោះទេ។លោកថាទៅច្រៀងដឹងច្រៀងមានពាក់ព័ន្ធអីជាមួយប្ដីនិងបងប្រុស?

ប៉ុន្ដែក្នុងករណីដូចខេមរៈ សិរីមន្ដ ដែលយកបងប្រុសខេមរៈ ភារុណ ចូលហង្សមាសធ្វើជាអ្នកនិពន្ធបទចម្រៀងឲ្យនោះរឿងអីដែលហង្សមាសមិនឲ្យធ្វើ ព្រោះនោះគឺជាធនធានមួយទៀតរបស់ផលិតកម្មគេ។តែបើថាទាមទារយកតំណែងណាមួយឲ្យបងឬប្ដីបានព្រមច្រៀងឲ្យនោះលោកថា មិនអាចធ្វើអីចឹងបានទេ។លោកសង្កត់ថា បើសុខសោភា ទៅរាម មិនទាមទារតំណែងឲ្យប្ដីឬបងប្រុសនោះជារឿងត្រឹមត្រូវហើយព្រោះការច្រៀងមិនឡូកឡំជាមួយតំណែងអ្វីមួយឲ្យអ្នកផ្សេងនោះទេ ម្យាងតាមលោកមើលទៅថៅកែរាម និងសោភា រួមទាំងប្ដីនាងព្រមទាំងបងប្រុសរាប់អានគ្នាណាស់អីចឹងប់គេឲ្យកាន់អ្វីមួយដោយយើងមិនទាមទារលោកយល់ថាល្អជាង។

គេចាំបានថាអំឡុងពេលដែលមាស សុខសោភា នៅថោន បងប្រុសរបស់នាងលោកមាស សុខរតនៈ មានតួនាទីជាអ្នកចាត់ការទូទៅថោន ផងជាអ្នកនិពន្ធឲ្យនាងច្រៀងផងដែរ។តែពេលនេះលោករតនៈ និងស្វាមីសោភា លោករ៉ា បានកាន់ផលិតកម្មផ្ទាល់ខ្លួនរបស់សោភា មានឈ្មោះថាCamtrax ហើយអ្នកទាំងពីរមិនទាន់ឃើញរាម តំឡើងអក្សរជាតួនាទីអ្វីនៅតាមបទចម្រៀងរបស់សោភា នោះទេ។

ប៉ុន្ដែសោភា បានជោគជ័យរហូតមកដល់ពេលនេះក៍ជាចំណែកមួយដ៍ធំរបស់បងប្រុសនាងលោករតនៈ នៅពីក្រោយខ្នងនាងជានិច្ច គឺដូចលោកខេមរៈ សិរីមន្ដ មានលោកខេមរៈ ភារុណ នៅតាមចាំជួយដែរ។តែយ៉ាងណាការឈជើងនៅរាម ជាង៥ខែនេះសុខសោភា មិនទាន់ធ្វើព្យុះភ្លៀងបានទេព្រោះអត់ទាន់មានបទចម្រៀងផ្ទុះបើទោះជាថ្មីៗនេះនាងបានសម្រុកចេញថតMVទាំងនៅរដូវកូវីដក្ដី។

អ្នកជំនាញសិល្បៈលោកនូ ស៊ឹប បានអះអាងថាសម្ថភាពដូចមាស សុខសោភា ទោះជាទៅដល់ផលិតកម្មណាក៍នៅតែល្បី ហើយលោកជឿរថាផលិតកម្មមួយណាក៍ចង់បាននាងដែរ។តែអតីតារាចម្រៀងហង្សមាសរូបនេះថាមិនទាន់បានស្ដាប់បទថ្មីៗរបស់សោភា នៅរាម ទេទើបលោកមិនអាចសន្និដ្ឋានពីការទៅរាម រយៈពេលខ្លីនេះរបស់សោភា បានទេ។

មាស សុខសោភា ទទួលបានសិទ្ធិពិសេសពីថៅកែរាម ដែលនាងអាចច្រៀងសម្ដែងនៅផលិតកម្មCamtraxបានតែពេលនេះគ្រប់គ្នាមើលឃើញថាសោភា បានបុកទៅលើការប្រឹងលក់ផលិតផលជាងផ្ដោតពីការច្រៀងរាំ៕ ហ៊ឹម វិចិត្រ

RELATED ARTICLES