Friday, April 26, 2024
Homeព័ត៌មានសិល្បៈអ្នកឯកទេសផាត់មុខលោក សៅ សុខថេន ស្ងាត់ពីMake Up ឲ្យតារាៗមួយអន្លើស្រាប់តែ​ចាប់ជំនាញថ្មីជាអ្នកច្នៃម៉ូតសម្លៀកបំពាក់

អ្នកឯកទេសផាត់មុខលោក សៅ សុខថេន ស្ងាត់ពីMake Up ឲ្យតារាៗមួយអន្លើស្រាប់តែ​ចាប់ជំនាញថ្មីជាអ្នកច្នៃម៉ូតសម្លៀកបំពាក់

ភ្នំពេញ៖លោក សៅ សុខថេន គឺជាអ្នកឯកទេសផាត់មុខ និង ធ្វេីសក់ដែលមានកេរិ៍្តឈ្មោះម្នាក់នៅ​ក្នុងចំណោម​អ្នកផាត់​មុខ​នៅ​ក្នុងប្រទេសកម្ពុជា។លោកមានបទពិសោធន៍ជាង៦ឆ្នាំក្នុងអាជីពជាអ្នកផាត់មុខ លោកមានជំនាញផាត់មុខរួមមាន ការផាត់​បែប​ស្រស់ស្អាត ការផាត់បែបសិល្បៈ ការផាត់បែបStylis ការផាត់បែបកូនក្រមុំ ជាសិសេសលោកក៏អាច ផាត់និងធ្វេីរបួស​ស្នាម​នៅ​ក្នុងខ្សែភាពយន្តផងដែរ។លោកបានបញ្ចប់ការសិក្សាផ្នែកផាត់មុខ និងតុបតែងមុខជាមួយគ្រូជន​ជាតិខ្មែរ​និងគ្រូជន​ជាតិ​បរ​ទេស​​​​ទៀតផង។

ដោយសារតែស្នាដៃរបស់លោកមានអ្នកគ្រាំទ្រច្រេីនទេីបលោកចាប់ផ្ដេីមបេីកអាជីវកម្មមួយដោយខ្លួនឯងដែលមានឈ្មោះថា សុខថេន សំអាងការ។ទន្ទឹមនឹងនេះលោកបានបញ្ចេញស្នាដៃរបស់លោកនៅក្នុងកម្មពិធីធំៗជាច្រេីនទាំងការដេីរម៉ូត សម្អាង​ការ ស្ពត ខ្សែភាពយន្ត ក៏ដូចជាកម្មពិធីប្រលងផ្សែងៗ។

មួយរយៈពេលក្រោយនេះលោក​បានបញ្ចាប់ការសិក្សា​ផ្នែកច្នៃម៉ូត​សម្លៀក​បំពាក់ជាមួយគ្រូជនជាតិ អាល្លឺម៉ងដោយជោគជ័យ។លោកបានលេីកយកនូវអក្សរសាស្រ្ត​ខ្មែរដេីម្បីបញ្ចូល​ក្នុងការ​ច្នៃម៉ូត​សំល្លៀកបំពាក់របស់លោក Collection ឈ្មោះថា MOTHER OF LITERATURE។ចំពោះ មូល​ហេតុ​ដែល​លោកយកអក្សរ​សា​ស្រ្តខ្មែរធ្វេីជាការច្នៃម៉ូដត្រូវបាន​លោកបញ្ជាក់ថា​ដេីម្បីបង្ហាញ​ពី​ភាព​អស្ចារ្យ និងពីអត្ថសញ្ញណរបស់​ប្រទេសកម្ពុជា​ទៅ​កាន់​ឆាកអន្តរជាតិ។ជាពិសេសជាការរំលឹកគុណបុព្វ​បុរសដូនតាខ្មែរ​គ្រប់​ជំនាន់ដែលបានបង្កេីតថែរក្សាការពារ អក្សរសាស្រ្ត​ខ្មែរ​រហូត​​មក​ដល់​សព្វថ្ងៃ៕

RELATED ARTICLES