Thursday, April 25, 2024
Homeព័ត៌មានជាតិ៦ខែ សង្គ្រោះនារីខ្មែរ២៣០នាក់ គេនាំ ទៅលក់នៅចិន

៦ខែ សង្គ្រោះនារីខ្មែរ២៣០នាក់ គេនាំ ទៅលក់នៅចិន

ភ្នំពេញ ៖ លោកកុយ គួង រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានឱ្យ ដឹងកាលពីរសៀលថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២១ ថា រយៈពេល៦ខែ ដើមឆ្នាំ២០២១ នេះ កម្ពុជា បានជួយស្ត្រីរងគ្រោះ ដែលចាញ់បោកអំពើ ជួញដូរមនុស្ស និងអំពើកេងប្រវ័ញ្ចផ្លូវភេទ ពីប្រទេសចិន បានចំនួន ២៣០នាក់។

តាមការបញ្ជាក់របស់លោកកុយ គួង នាពេលនេះ បានធ្វើឡើងបន្ទាប់ពីស្ថានអគ្គ-កុងស៊ុលកម្ពុជា ប្រចាំទីក្រុងឆុងឈីង ប្រទេស ចិន បានសហការជាមួយអាជ្ញាធរចិន ជួយ សង្គ្រោះស្ត្រីខ្មែរចំនួន១២នាក់ ដែលបានរងគ្រោះ ដោយការជួញដូរ ហើយពួកគេនឹងត្រឡប់មក កម្ពុជាវិញ នៅថ្ងៃទី០២ ខែកញ្ញា ខាងមុខ តាមជើងយន្តហោះ គ៦៦៦៩។

ដោយឡែកទាក់ទងករណីជួញដូរនេះដែរ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធាន អចិន្ត្រៃយ៍ នៃគណៈកម្មាធិការជាតិប្រយុទ្ធ ប្រឆាំងនឹងអំពើជួញដូរមនុស្ស (គ.ជ.ប.ជ) ធ្លាប់បានប្រាប់អ្នកសារព័ត៌មានថា រយៈពេល ៦ខែ ដើមឆ្នាំ២០២១ នេះ កម្ពុជា បង្ក្រាបអំពើ ជួញដូរមនុស្ស និងអំពើកេងប្រវ័ញ្ច បានចំនួន ១៩៨ករណី ក្នុងនោះសង្គ្រោះជនរងគ្រោះបាន ចំនួន៧២១នាក់ និងឃាត់ខ្លួនជនសង្ស័យបាន ២៩១នាក់ ហើយការបង្ក្រាបចំនួន១៩៨ករណី នេះ គឺកើនឡើង១៣៥ករណី បើធៀបនឹង រយៈពេលដូចគ្នា នៅឆ្នាំ២០២០ ដែលមាន ត្រឹមតែ ៦៣ករណីប៉ុណ្ណោះ៕

RELATED ARTICLES