Thursday, April 25, 2024
Homeកីឡាអន្ដរជាតិLionel Messi ធ្វើឲ្យក្លឹប Paris SG ចំណាយ៣៥៤លានដុល្លារ សម្រាប់បើកប្រាក់ឈ្នួល

Lionel Messi ធ្វើឲ្យក្លឹប Paris SG ចំណាយ៣៥៤លានដុល្លារ សម្រាប់បើកប្រាក់ឈ្នួល

យោងតាមប្រភពព័ត៌មានដេលីមេល ចេញផ្សាយកាលពីថ្ងៃអង្គារ ទី១០ ខែសីហា ឆ្នាំ២០២១ បានឱ្យដឹងថា ក្លឹបParis SG បាន ចុះហត្ថលេខាទទួលយកកីឡាករខ្សែប្រយុទ្ធ Lionel Messi ដោយផ្តល់កុងត្រារយៈពេល ២ឆ្នាំ។

កីឡាករវ័យ៣៤ឆ្នាំ ត្រូវបានគេដឹងថា ទទួលបានប្រាក់ឈ្នួលប្រចាំសប្តាហ៍ជិត៧០ម៉ឺន ដុល្លារ ខណៈដែលប្រភពព័ត៌មានមួយចំនួន ទៀតបានឱ្យដឹងថា ប្រាក់ឈ្នួលរបស់ ឡិនៀលេ សេំសិ មានរហូតជាងមួយលានដុល្លារ។

ប្រភពព័ត៌មានដេលីមេល បានឱ្យដឹង ទៀតថា ខ្សែប្រយុទ្ធសញ្ជាតិអាហ្សង់ទីន ទទួល បានប្រាក់ឈ្នួលប្រចាំឆ្នាំជាង៣៦លានដុល្លារ បន្ទាប់ពីកាត់ពន្ធរួចរាល់។

កិច្ចព្រមព្រៀងរវាងកីឡាករ Lionel Messi និងក្លឹប Paris SG ត្រូវបានគេរំពឹងថា នឹងធ្វើឱ្យបានរួចរាល់នៅក្នុងរយៈពេលប៉ុន្មាន ថ្ងៃខាងមុខនេះ។

នៅក្នុងប្រទេសបារាំង កីឡាករត្រូវបង់ បន្ធ៤៥ភាគរយនៃប្រាក់ចំណូលសរុប ដែល ខ្សែប្រយុទ្ធ Lionel Messi ទទួលបានរយៈ ពេល២ឆ្នាំ ស្មើនឹងជាង៧៣លានដុល្លារ។

វត្តមានរបស់កីឡាករ Lionel Messi នឹង ធ្វើឱ្យ Paris SG ក្លាយជាក្លឹបមួយដែលមាន វិក្កយបត្រប្រាក់ឈ្នួលកីឡាករថ្លៃជាងគេលើ ពិភពលោក គឺមានតម្លៃរហូតដល់ជាង៣៥៤ លានដុល្លារ។ បន្ទាប់ពីក្លឹប Paris SG ក្លឹប Real Madrid បានចំណាយលុយទៅលើប្រាក់ ឈ្នួលកីឡាករឈរលំដាប់លេខ២ ដែលមាន តម្លៃជាង២៩៣លានដុល្លារក្នុងមួយឆ្នាំ ដែល ក្នុងនោះគ្រាន់តែចំណាយទៅលើប្រធានក្រុម Sergio Ramos មានតម្លៃជាង២៣លានដុល្លារ ក្នុងមួយឆ្នាំ។ ចំណែកឯក្លឹប Man Utd ឈរ លំដាប់លេខ៣ ដែលបានចំណាយលុយទៅលើ ប្រាក់ឈ្នួលកីឡាករច្រើនដែរ គឺមានចំនួន២៧៨ លានដុល្លារ”ុ៕

RELATED ARTICLES