កែវ ពេជ្រពិសី ៖ ភ័យអៗដាក់ឈ្មោះកូនប្រុសមុនសម្រាលដោយវះកាត់

0
77

បើទោះជាកែវ ពេជ្រពិសី មិនទាន់បានសម្រាលកូនតែនាងនិង​ស្វាមីបានដាក់ឈ្មោះ​សមា​ជិកថ្មីរបស់ពួកគេជាសេ្រចទៅហើយនាងថា”ដូរ៉ា”។ដោយឡែកអារម្មណ៍របស់ពេជ្រពិសី វិញ​គឺភ័យអៗព្រោះថាការសម្រាលកូនលើកទី១របស់នាងនេះធ្វើដោយវះកាត់​ទើបធ្វើឲ្យ​នាង​ភ័យ​ព្រួយខ្លះៗបើទោះជានាងបាន​ទៅពិនិត្យសុខភាពយ៉ាងទៀងទាត់​ហើយក្រុមគ្រូ​ពេទ្យជំ​នាញថា​សុខភាពនាងនិងកូនល្អដូចគ្នាក្ដី។ចំពោះអារម្មណ៍អរបស់ពេជ្រពិសី នោះគឺ​ពេលនេះ​នាង​ជិត​ក្លាយ​ទៅជាម្ដាយគេហើយ ដែលនេះជាបំណងដ៍ធំបំផុតក្នុងជីវិត​របស់នាងគឺការ​មាន​ស្វាមីនិង​កូនដូចគ្រួសារគេ ​ព្រោះ​ថាពេលនេះនាងក៍មានអាយុកាន់តែច្រើនដែរ បើនៅតែ​ពន្យា​ពេលអាចប្រឈម​រឿងគ្មានកូន​ប្រើជាមិនខាន។

គេកត់សម្គាល់ដែរថាមុនកែវ ពេជ្រពិសី សម្រាលកូនដំបូងនេះនាងបានត្រៀម​ខ្លួនរួច​ជា​ស្រេចដោយទិញសម្ភារៈសម្រាប់ក្មេងដាក់ពេញបន្ទប់តែម្ដងក្នុងនោះមានដូចជាខោអាវទារក,ទឹកដោះគោ រួមទាំងរបស់របក្មេងលេង។ចំណែកស្វាមីរបស់ពេជ្រពិសី លោកពៅ សម្បត្តិ វិញនៅចាំលើកទឹកចិត្តដល់ពិសី គ្រប់ពេលវេលាទាំងអស់ពិសេសក្រោយ​ដឹងថាភរិយា​របស់លោកមិនមែនសម្រាលតាមបែបធម្មជាតិ គឺដោយវះកាត់នោះលោកកាន់តែនៅក្បែរកាយ៉ាភរិយាជាប្រចាំតែម្ដង។

ពេជ្រពិសី ប្រាប់អ្នកយកព័តមានយើងថាមូលហេតុ​ដែលនាង​សម្រេច​ចិត្ត​ជ្រើសលោកសម្បត្តិ ជាគូអនាគតព្រោះតែបុរសម្នាក់នេះ​ស្រលាញ់នាងនិងក្រុម​គ្រួសារ​ដោយ​ស្មោះត្រង់។ពិសី ថាអារម្មណ៍ពេលនេះពិតជា​មិនអាចថ្លែងបាន​មែនព្រោះថា​ទាំងរូបនាង​និង​ស្វាមី​ពិតជាអន្ទះសារខ្លាំងណាស់ព្រោះចង់ឃើញមុខកូនប្រុសសំណព្វចិត្ត។

កែវ ពេជ្រពិសី បានធ្លាក់ខ្លួនមេម៉ាយកាលពីឆ្នាំ២០១០​ក្រោយនាងចែកផ្លូវគ្នាជាមួយ​អតី​ត​ប្ដីលោកចន្ថា ស្រី ដែលជាអាណិកជនខ្មែរនៅអូស្រ្ដាលី​ដោយគ្មានកូន១គ្រាប់​ឡើយ។ក្នុង​ជីវិត​ស្រី្ដមេម៉ាយជិត១០ឆ្នាំពេជ្រពិសី មានជម្រើសស្នេហ៍ច្រើនទាំងទាំងបុរសក្នុងនិងក្រៅស្រុក តែទីបំផុតនាងសម្រេចចិត្តប្រគល់បេះដូងទៅឲ្យលោកពៅ សម្បត្តិ ដែលជាបុរសពោះ​ម៉ាយ​វ័យ​៥០ឆ្នាំមកពីកាណាដា តាមរយៈការភ្ជាប់ពាក្យតាមប្រពៃណី​ខ្មែរត្រឹមត្រូវកាលពី​ថ្ងៃទី១៧ ខែ​ឧសភា ឆ្នាំ២០២០ ហើយនាងមានបំណងរៀបការភ្លាមៗតាំងពី​ក្រោយភ្ជាប់ពាក្យរួចតែ​ដោយ​សារ​​តែកូវីដ​មិនស្ងាត់ទើបពិសី សម្រេចលុបចោលមង្គល​ការដោយខាតអស់ប្រាក់កក់​កម្មវិធី​មួយ​ចំនួនទៀតផង។ពិសី ថាបន្ទាប់ពីសម្រាលកូនរួចនាងមិនទាន់គិត​ដល់ថាតើត្រូវទៅរស់​នៅកាណាដាតាម​ស្វាមីឬយ៉ាងណានោះទេ ប៉ុន្ដែចិត្តនាងចង់នៅស្រុកខ្មែរច្រើនជាង៕